ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យន្ដហោះ​ដឹក​អ្នក​ជំងឺ​មួយ​គ្រឿង​បាន​ធ្លាក់​ និង​បណ្ដាល​ឲ្យ​មនុស្ស​៨​នាក់​លើ​នោះ​ស្លាប់​នៅ​ហ្វីលីពីន


អ្នក​ជួយ​សង្គ្រោះ​ឈរ​នៅ​ក្បែរ​បំណែក​បែកបាក់​នៃ​យន្តហោះ Westwind បន្ទាប់​ពី​យន្តហោះ​នេះ​ឆេះ នៅ​ពេល​ហោះ​ចេញ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​ក្នុង​ក្រុង​ម៉ានីល កាលពិ​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។
អ្នក​ជួយ​សង្គ្រោះ​ឈរ​នៅ​ក្បែរ​បំណែក​បែកបាក់​នៃ​យន្តហោះ Westwind បន្ទាប់​ពី​យន្តហោះ​នេះ​ឆេះ នៅ​ពេល​ហោះ​ចេញ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​ក្នុង​ក្រុង​ម៉ានីល កាលពិ​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។

យន្ដហោះ​ដឹក​អ្នកជំងឺ​មួយ​គ្រឿង​ដែល​ចេញ​ដំណើរ​ពី​ប្រទេស​ហ្វីលីពីន​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ជប៉ុន​បាន​ឆេះ​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​កន្លែង​ចេញ​ដំណើរ​ក្នុង​ទីក្រុង​ម៉ានីល ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៨នាក់​នៅ​លើ​នោះ​ស្លាប់។ នេះ​បើ​តាម​សម្ដី​របស់​ក្រុម​មន្ត្រី។ ​

អាជ្ញាធរ​អាកាសយានដ្ឋាន​អន្តរជាតិ​ម៉ានីល (MIAA) បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា៖ «ជា​អកុសល គ្មាន​អ្នក​ដំណើរ​ណា​ម្នាក់​រស់រាន​មាន​ជីវិត​ពី​គ្រោះថ្នាក់​យន្ដហោះ​ធ្លាក់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air នោះ​ទេ»។

យន្ដហោះ​នោះ​ដឹក​អ្នក​ជំងឺ​ម្នាក់​និង​សាច់ញាតិ​ម្នាក់ រួម​ជាមួយ​នឹង​បុគ្គលិក​ពេទ្យ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង Haneda ប្រទេស​ជប៉ុន។

លោក Richard Gordon មន្ត្រី​ជាន់​ខ្ពស់​និង​ជា​ប្រធាន​កាកបាទក្រហម​ហ្វីលីពីន​បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ថា «អ្នក​ដំណើរ​៨​នាក់ លើ​យន្ដហោះ​នោះ​រួម​មាន​វេជ្ជបណ្ឌិត គិលានុបដ្ឋាក អ្នក​ជំងឺ សាច់​ញាតិ និង​ក្រុម​អ្នក​បើក​យន្ដហោះ»។

គេ​នៅ​មិន​ទាន់​ច្បាស់​ភ្លាមៗ​នៅ​ឡើយ​ទេ ថា​តើ​អ្នក​ជំងឺ​ម្នាក់​នោះ​មាន​ជំងឺ​កូវីដ១៩​ ឬ​យ៉ាង​ណា៕

XS
SM
MD
LG