ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ីនៅ​មិនទាន់​ច្បាស់​ថា​តើ​វិធានការ​ដ៏​សំខាន់​អ្វី​ដែល​នឹង​ត្រូវ​ធ្វើ​ដើម្បី​រារាំង​អព្ទ​ជាតិ​ពុល​នោះ


រូបឯកសារ៖ ផ្សែងអព្ទនៅក្រុងកូឡាឡាំពួរ ​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។
រូបឯកសារ៖ ផ្សែងអព្ទនៅក្រុងកូឡាឡាំពួរ ​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

ខ្យល់​ដែល​មាន​ជាតិពុលបាន​ប៉ះពាល់​ដល់​ជីវិត​របស់​មនុស្ស​រាប់លាននាក់។

​អ្នក​គាំទ្រ​បរិស្ថានកំពុង​ជំរុញ​ឲ្យ​មាន​ចំណាត់​ការ​ដើម្បី​រារាំង​អ័ព្ទជាតិ​ពុលនៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ភ្លៀង​តាម​រដូវបាន​ធ្វើ​ឲ្យ​ធ្វើ​មាន​ភាព​ធូស្រាល​ដល់អព្ទ​ ដែល​បាន​គ្រប​ដណ្តប់​ផ្នែកភាគ​ច្រើន​នៃ​ប្រទេស​ម៉ាឡេស៊ី​និង​និង​សិង្ហបូរី។

ខ្យល់​ដែល​មាន​ជាតិពុលបាន​ប៉ះពាល់​ដល់​ជីវិត​របស់​មនុស្ស​រាប់លាននាក់។

ម៉ាស​ពាក់​ការពារ​មុខបាន​ត្រូវគេ​ប្រើជាទូទៅ ​នៅពេល​ដែល​មនុស្ស​ព្យាយាមការ​ពារ​ខ្លួន។ សាលា​រៀន​ជា​ច្រើន​នៅ​ម៉ាឡេស៊ី​បាន​បិទ​ទ្វា​រអស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ​ពី​ព្រោះ​តែ ​ខ្យល់ប្រកប​ដោយ​គ្រោះ​ថ្នាក់​បំផុតនេះ។

ផ្សែង​លាយអព្ទ​ភាគ​ច្រើនចេញ​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី ​ដែល​នៅ​ទី​នោះ អគ្គី​ភ័យ បាន​កើត​ចេញ​ពីការ​កាប់​ព្រៃ​យក​ដី​ដើម្បីធ្វើចំការ​ដូង​ប្រេង និងម្រេច។ កសិ​ដ្ឋាន​ខ្លះ ត្រូវ​បានកាន់កាប់​ដោយ​ក្រុម​ហ៊ុនម៉ាឡេស៊ី។

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ឬ​អាស៊ានមាន​កិច្ច​ព្រម​ព្រៀងអព្ទ​ដើម្បី​ព្យា​យាម​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​នេះ ក៏ប៉ុន្តែការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អព្ទ​នោះ​ហាក់​ដូចជា ​បាន​ធ្វើ​តិចតួច​រហូត​មក​ទល់​ពេល​នេះ។

លោក Nithi Nesadurai ប្រធាន​ការពារ​សង្គម​បរិស្ថាន​ម៉ាឡេស៊ី ​ដែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាលនិយាយ​ថា «កិច្ចព្រមព្រៀង​អ័ព្ទ​ឆ្លង​ព្រំ​ដែន​របស់​អាស៊ាន​ភាគ​ច្រើន​បានក្លាយ​ជាករណី​មួយ​ដូចជា​ខ្លា​ក្រដាស។ កិច្ចព្រមព្រៀង​នោះបាន​ស្ថិត​នៅ​លើ​ក្រដាស ក៏ប៉ុន្តែតាមការ​ពិត​មាន​ឥទ្ធិ​ពល​តិច​តួច​បំផុត»។

អព្ទបាន​កើត​មាន​ឡើង​ស្ទើរ​តែ​រាល់​ឆ្នាំ ​ថ្វីបើ​ពួក​អ្នកគាំទ្រ​សុខភាពនិយាយ​ថា ខ្យល់​កខ្វក់​កាន់​តែ​អាក្រក់​ឡើង​នៅ​ឆ្នាំ​នេះ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​នានា​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក។ ក្រុមវេជ្ជ​បណ្ឌិត​ក្នុង​ស្រុកបាន​រាយការណ៍​ពីការ​កើន​ឡើង​នូវ​ជំងឺ​នានា។

វេជ្ជបណ្ឌិតJessreen Kaur នៅ​ទីក្រុង​កូឡាឡាំពួ​នៃ​ប្រទេស​ម៉ាឡេស៊ីនិយាយ​ថា ​លោកស្រីបាន​ចេញ​វេជ្ជ​បញ្ជាថ្នាំ​អង់ទីប៊ីយ៉ូទិក​និងអាល់ឡឺហ្ស៊ី (Allergies) ដល់​អ្នក​ជំងឺ​ជា​ច្រើន។

លោកស្រី​វេជ្ជបណ្ឌិត Kaur បាន​និយាយ​ទៀត​ថា​ «​មានផល​ប៉ះពាល់​ផ្លូវដង្ហើម​ផ្នែក​ខាង​លើ​យ៉ាង​ខ្លាំង​មក​ពីអព្ទ​នេះ។​ មនុស្ស​កាន់​តែ​ច្រើន​ឡើងកំពុង​រង​ផល​ប៉ះពាល់​ដោយ​រោគ​រលាក​បំពង់​ក​និង​រោគ​រលាក​សួត»។

រដ្ឋ​មន្រ្តី​របស់​សមាគម​អាស៊ានបាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ខ្លាំង​ឡើង​ស្តីពី​បញ្ហា​នេះ។ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ការ​ពិភាក្សា​កំពុង​ធ្វើ​ឡើង​អំពី​ការ​ពង្រាង​ច្បាប់​ដែល​នឹងដាក់​ទណ្ឌកម្ម​ក្រុម​ហ៊ុន​ម៉ាឡេស៊ី​ដែល​ធ្វើ​ឲ្យ​មាន​អគ្គី​ភ័យ​នៅ​ប្រទេស​ក្រៅ។

លោក Nesadurai បាន​និយាយ​ទៀត​ថា «ច្បាប់​នេះអាច​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ីចាត់​វិធានការ​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ម៉ាឡេស៊ី​ដែល​កំពុង​ធ្វើ​ឲ្យ​កខ្វក់​នៅ​លើ​ទឹក​ដី​បរទេស។ការណ៍​នេះ​នឹង​ក្លាយ​ជា​វិធីនៃការ​កំញ៉ើញ​មួយ ​ជាពិសេសប្រសិន​បើក្រុម​ហ៊ុន​មួយ​របស់​ម៉ាឡេស៊ីរងការ​ដាក់​ទណ្ឌកម្ម​នោះ»។

លោក Nesadurai បាន​និយាយ​ទៀត​ថា គេចាំបាច់​អនុវត្ត​ឲ្យ​បាន​ច្រើន​ឡើង​នៅ​ថ្នាក់​មូលដ្ឋាន។ ក្រុម​បរិស្ថាន​ផ្សេង​ៗ​ទៀត​ដូចជា​ អង្គការ​របស់​លោក​កំពុង​អំពាវ​នាវ​ឲ្យ​រដ្ឋា ភិបាល​សហព័ន្ធ​និង​រដ្ឋាភិបាល​មូលដ្ឋាន​និង​ក្រុម​ហ៊ុន​នានា​ដែល​កាន់​កាប់​កសិដ្ឋាន​ទាំង​នោះធ្វើ​ជា​ដៃគូ​ជាមួយ​សហគមន៍​ក្នុង​មូលដ្ឋាន​ ដើម្បី​ព្យាយាមការពារ​អគ្គីភ័យ​កុំ​ឲ្យ​កើត​មាន​ឡើង​មុន​គេ»។

លោក Nesadurai បាន​ថ្លែង​បន្ត​ទៀត​ថា «ចំណាត់​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត ​អាច​កើត​មាន​ឡើង ​ប្រសិន​បើភាគី​ពាក់ព័ន្ធ​ទាំងអស់​ធ្វើការ​ជាមួយ​គ្នា»។

មជ្ឈមណ្ឌល​បរិស្ថាន​សាកល​ដែល​ជា​អង្គការ​ក្រៅរដ្ឋាភិបាលបាន​ធ្វើ​ការ​នៅ​ក្នុង​សហ​គមន៍​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី។​ អង្គការ​នោះ​បាន​ទាក់ទិន​ជា​មួយ​ពួក​ម្ចាស់​កសិដ្ឋាន​និង​ពលរដ្ឋ​ដែល​រស់​នៅ​ក្បែ​រកសិដ្ឋាន​ដូង​ប្រេង​ទាំង​នោះ។​អង្គការ​នោះបាន​បង្រៀនបច្ចេក​ទេស ​ដើម្បី​ជួយការពារ​ការ​ឆេះ​ព្រៃ​ និងផ្តល់​ឧបករណ៍​សម្រាប់​ពន្លត់​អគ្គីភ័យដែរ ​និង​បណ្តុះ​បណ្តាល​ដើម្បី​ជួយពួក​អ្នក​ស្រុកដើម្បី​រាំង​ខ្ទប់ការ​ឆេះ​ព្រៃ​រហូត​ទាល់តែ​ពួក​អ្នក​ពន្លត់​អគ្គីភ័យប្រចាំ​អាជីព​មក​ដល់។

លោកស្រី Adelaine Tan ជា​អ្នក​សម្រប​សម្រួល​នៃ​កម្មវិធី​ផ្សព្វផ្សាយ​និងភាព​ជា​ដៃគូ​នៅ​អង្គការ​មជ្ឈមណ្ឌល​បរិស្ថាន​សាកលនិយាយ​ថា «វិធី​ដោះស្រាយ​របស់​សហគមន៍​នេះ ធ្វើឲ្យ​មានការ​ផ្លាស់​ប្តូរ។ ក៏ប៉ុន្តែយើងមានថវិកាដែល​មាន​កម្រិត ដូច្នេះយើងមិន​អាចទៅ​ដល់ទីកន្លែង​នានា​ដែល​យើងត្រូវការ​ទៅ​ដល់​ទេ»។

ពលរដ្ឋ​ម៉ាឡេស៊ីអាច​ដក​ដង្ហើម​កាន់​តែ​ស្រួល​ឡើង​នៅពេល​ឥឡូវនេះ ក៏ប៉ុន្តែមាន​ការ​ព្រួយ​កង្វល់​ពីការបង្អែរបង្អង់ថា ​បញ្ហា​នេះអាចកើត​មាន​ឡើង​ម្តងទៀត​នៅ​ឆ្នាំក្រោយ។

លោកស្រី Manisa McCalman រស់នៅ​ទីក្រុង​កូឡាឡាំពួបាន​និយាយថា «គេចាំបាច់​ធ្វើ​ការ​ងារ​នេះ​ឲ្យ​បាន​ជោគជ័យ។ នៅពេល​ដែល​យើងមាន​បញ្ហា​នេះ ​យើងមិន​ចង់​ចេញ​ទៅ​ខាង​ក្រៅ​ទេ»៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន

XS
SM
MD
LG