ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​បញ្ចប់​វិស្សមកាល​នៅ​ស.រ.អា​ដើម្បី​ដោះស្រាយ​វិបត្តិ​ទឹកជំនន់​


ប្រធានាធិបតី​អាមេរិក​​ បារ៉ាក់ អូបាម៉ា​ (ខាងឆ្វេង) និងនាយករដ្ឋមន្រ្តីមាឡេស៊ី​ ណាជីប រ៉ាហ្សាក (ខាងស្តាំ) នៅលើទី​លាន​វាយ​កូន​ហ្គោល​នៅ​រដ្ឋហាវ៉ៃ​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៤។
ប្រធានាធិបតី​អាមេរិក​​ បារ៉ាក់ អូបាម៉ា​ (ខាងឆ្វេង) និងនាយករដ្ឋមន្រ្តីមាឡេស៊ី​ ណាជីប រ៉ាហ្សាក (ខាងស្តាំ) នៅលើទី​លាន​វាយ​កូន​ហ្គោល​នៅ​រដ្ឋហាវ៉ៃ​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៤។

នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​ ណាជីប រ៉ាហ្សាក (Najib Razak) បាន​ថ្លែង​នៅថ្ងៃសុក្រ​នេះថា​លោកបាន​បញ្ចប់វិស្សមកាល​នៅ​ស.រ.អា.​ ហើយ​ងាក​មកដោះស្រាយ​បញ្ហា​ទឹកជំនន់​ក្នុងប្រទេសលោក ដែល​កំពុង​រង​ស្ថានភាពយ៉ាង​អាក្រក់​បំផុត​មួយ​នៅ​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ។

មេដឹកនាំ​ម៉ាឡេស៊ី​រូបនេះ​ទទួល​រង​ការ​រិះគន់​នៅសប្តាហ៍​នេះ​យ៉ាងខ្លាំង​បន្ទាប់ពី​មាន​ការ​លេច​ឡើង​រូបថត​នានា​ ដែល​បាន​បង្ហាញពី​រូប​លោក​កំពុងលេង​កីឡា​កូនហ្គោល ជាមួយ​ប្រធានាធិបតី​ស.រ.អា.លោក​ បារ៉ាក់ អូបាម៉ា (Barack Obama) នៅរដ្ឋ​ហាវ៉ៃ (Hawaii)។

ពលរដ្ឋ​បាន​ផ្សព្វផ្សាយ​សារ​របស់​ពួកគេ​លើ​គេហទំព័រ​ហ្វេសប៊ុក ​(Facebook) ​របស់​លោកនាយក​រដ្ឋមន្ត្រី​ដោយ​ទទូចឲ្យ​លោក​វិល​ត្រឡប់​មកកាន់​ប្រទេស​វិញ​ខណៈ​ដែលទឹកជំនន់​ក្នុងប្រទេស​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង​។ ​មានមនុស្ស​យ៉ាងតិច​៥នាក់​បាន​ស្លាប់​ដោយសារ​ទឹកឡើង​ខ្លាំង​ ហើយមាន​មនុស្ស​ជាង​ ១០០.០០០នាក់​បាន​ផ្លាស់​ទីលំនៅ​ពីទីកន្លែង​ជនលិច​ ដោយសារ​ទឹកភ្លៀង​គំហុក​នៅ​ភាគ​ខាង​ជើង​ប្រទេស​៕

XS
SM
MD
LG