ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហាក្សត្រ​ម៉ាឡេស៊ី​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន នៅពេល​ការឆ្លង​កូវីដ១៩​កើនឡើង​ខ្លាំង


ប្រជាពលរដ្ឋ តម្រង់ជួរ​ដើម្បី​បង់លុយ​នៅ​ផ្សារទំនើប​មួយ​ចំពេល​មាន​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។
ប្រជាពលរដ្ឋ តម្រង់ជួរ​ដើម្បី​បង់លុយ​នៅ​ផ្សារទំនើប​មួយ​ចំពេល​មាន​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

មហាក្សត្រ​ប្រទេស​ម៉ាឡេស៊ី​ បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ទប់​ស្កាត់​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

ព្រះ​បរមរាជវាំង ​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ព្រះ​មហាក្សត្រ Sultan Abdullah Sultan Ahmad Shah បាន​ចេញ​ព្រះរាជក្រឹត្យ​បន្ទាប់​ពី​ប្រជុំ​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី Muhyiddin Yassin។ ព្រះមហាក្សត្រ Abdullah ធ្លាប់​បាន​បដិសេធ​សំណើ​របស់​នាយករដ្ឋមន្ត្រី​កាល​ពី​ខែតុលា ដើម្បី​ដាក់​ប្រទេស​ក្នុងគ្រា​អាសន្ន​ ដោយ​សារតែ​ជំងឺ​កូវីដ១៩។​

ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​នេះ​ ពន្យារ​ពេល​ធ្វើ​ការ​របស់​រដ្ឋសភា​ដល់​ថ្ងៃ​ទី១ ខែ​សីហា និង​ផ្ដល់​សិទ្ធិ​អំណាច​ទូលំទូលាយ​ដល់​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី​ក្នុង​ការ​អនុម័ត​ច្បាប់។​

នៅ​ក្នុង​ការ​ផ្សាយ​តាម​ទូរទស្សន៍ លោក​ Muhyiddin ធានា​ដល់​ប្រជាជន​ទូទាំង​ប្រទេស​ថា ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ «មិន​មែន​ជា​រដ្ឋប្រហារ​យោធា​ទេ» ហើយ​ថា មិន​មាន​បម្រាម​គោចរ​ណា​មួយ​ នឹង​ត្រូវគេ​ដាក់​ក្នុង​អំឡុង​ពេល​នេះ​ទេ។

កាល​ពី​ថ្ងៃ​ចន្ទ លោក​បាន​បញ្ជា​ឲ្យ​បិទ​សកម្មភាព​នានា​ក្នុង​រាជធានី​គូឡាឡាំពួ (Kuala Lumpur) រយ:​ពេល​ពីរ​សប្ដាហ៍ និង​រដ្ឋ​៥​ផ្សេង​ទៀត​ដែល​នៅ​ជុំវិញ​នោះ ដោយសារ​ចំនួន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ បាន​កើន​ឡើង​ដល់ ១៣៨.០០០​ ករណី រួម​ទាំង​អ្នកស្លាប់ ៥៥៥​ នាក់ ជាមួយ​នឹង​ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ជាង ២.០០០ ករណី​ក្នុង​រយ:​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ៕

XS
SM
MD
LG