ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី​កំពុង​បង្កើន​​ឃ្លាំង​ស្តុក​វ៉ាក់សាំង​កូវីដ១៩ និង​ទិញ​វ៉ាក់សាំង​បន្ថែម​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន


​បុគ្គលិក​សុខាភិបាល​ម្នាក់​យក​សំណាក​ពី​​​កុមារា​ម្នាក់​ដើម្បី​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅទីក្រុង Shah Alam ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ​ បានពិភាក្សា​ជាមួយ​ក្រុម​ហ៊ុន​ផលិត​ឱសថ Pfizer និង​ក្រុមហ៊ុន​ផលិត​ឱសថ​ដទៃទៀត​ ដើម្បី​បញ្ជា​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ បន្ថែម​ទៀត​ សម្រាប់​ចាក់​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​បានប្រមាណ​៨៣% នៃ​ចំនួន​ប្រជា​ជន​សរុប​ទាំង​អស់។ ម៉ាឡេស៊ី​ក៏​កំពុង​តែ​សិក្សា​អំពី​ផែន​ការបង្កើត​ឃ្លាំង​ស្តុក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ក្នុង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ក្នុង​ប្រទេស​របស់​ខ្លួន ដែល​មាន​អាកាសធាតុ​ក្ដៅ​នោះ។

ប្រទេស​ម៉ាឡេស៊ី​ដែល​ស្ថិត​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ បាន​គូស​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ​ ខ្លួន​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ក្នុង​ចំនួន​គ្រប់​គ្រាន់​ សម្រាប់​ចាក់​ឲ្យ​ពលរដ្ឋប្រមាណ​ចំនួន​៤០% ក្នុង​ចំនួនពលរដ្ឋ​សរុប​ទាំង​អស់​៣២​លាន​នាក់ ហើយ​បាន​សន្យា​ថា​ ខ្លួន​នឹង​ចំណាយ​ទឹក​ប្រាក់​ចំនួន​ ៥០០ ​លាន​ដុល្លារ ដើម្បី​ទិញ​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន។ រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ចំនួន​ ១២ ​លាន ៨ សែន​ដូស​ពី​ក្រុមហ៊ុន​ផលិត​ឱសថ Pfizer-BioNTech របស់​សហរដ្ឋអាមេរិក ហើយ​ខ្លួន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចរចា ដើម្បី​ទិញវ៉ាក់សាំង​បន្ថែម​ទៀត​។

រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​របស់ម៉ាឡេស៊ី​លោក​ Khairy Jamaluddin ​បាន​លើក​ឡើងថា​ ប្រទេស​ម៉ាឡេស៊ី​ក៏​កំពុង​ស្ថិត​ក្នុងដំណាក់កាល​ចរចាចុងក្រោយ​លើ​ការ​ទិញ​វ៉ាក់សាំង​ចំនួន ២៣ លាន ៩ សែន​ដូស​ ពី​ក្រុមហ៊ុន​ឱសថ​ចិនSinovac Biotech Ltd និង​ក្រុមហ៊ុន CanSino Biologics និង​ពី​វិទ្យាស្ថានGamaleya របស់​រុស្ស៊ី ដែល​ផលិត​វ៉ាក់សាំង Sputnik V ផង​ដែរ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG