ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី​ឃុំខ្លួន​មនុស្ស​១៧នាក់​ ដែល​ជាប់​សង្ស័យ​នៅ​ក្នុង​គម្រោង​ភេរវកម្ម


ក្រុម​អាជ្ញាធរ​ម៉ាឡេស៊ី ​បាន​ចាប់​ខ្លួន​មនុស្ស​១៧​នាក់ ​រួមមានមនុស្ស​​២​នាក់​ដែល​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ទើប​ត្រឡប់​មក​ពី​ប្រទេស​ស៊ីរី​លើ​បទ​ចោទ​ប្រកាន់​ពី​ការ​រៀបចំ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​រដ្ឋ​ធានី Kuala Lumpur។
ក្រុម​អាជ្ញាធរ​ម៉ាឡេស៊ី ​បាន​ចាប់​ខ្លួន​មនុស្ស​១៧​នាក់ ​រួមមានមនុស្ស​​២​នាក់​ដែល​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ទើប​ត្រឡប់​មក​ពី​ប្រទេស​ស៊ីរី​លើ​បទ​ចោទ​ប្រកាន់​ពី​ការ​រៀបចំ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​រដ្ឋ​ធានី Kuala Lumpur។

ក្រុម​អាជ្ញាធរ​ម៉ាឡេស៊ី ​បាន​ចាប់​ខ្លួន​មនុស្ស​១៧​នាក់ ​រួមមានមនុស្ស២​នាក់​ដែល​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ទើប​ត្រឡប់​មក​ពី​ប្រទេស​ស៊ីរី​លើ​បទ​ចោទ​ប្រកាន់​ពី​ការ​រៀបចំ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​រដ្ឋ​ធានី Kuala Lumpur។

លោក Khalid Abu Bakar ​ប្រធាន​ប៉ូលិស ​បាន​និយាយ​នៅ​ក្នុងសារ​តាម​ Twitter​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​មនុស្ស​១៧​នាក់ ​បាន​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ។​ លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ ​ដោយ​និយាយ​ថា ​សេចក្តី​ថ្លែងការណ៍​នេះ ​នឹងត្រូវបាន​ចេញ​ផ្សាយ​ក្រោយ​មក។

ការ​ចាប់​ខ្លួន​ ​កើត​មាន​ឡើងបន្ទាប់​ពី​ក្រសួង​មហាផ្ទៃ ​បាន​ស្នើ​ច្បាប់​ថ្មី​ប្រឆាំង​ភេរវកម្ម​ចំនួន​ពីរ​កាល​ពី​សប្តាហ៍​មុន​ ដែល​នឹង​ធ្វើ​ការ​ឃុំ​ឃាំង​ជា​រៀង​រហូត​ដោយ​គ្មាន​ការ​កាត់​ទោស​ ហើយ​អនុញ្ញាតឲ្យ​រឹបអូសយក​លិខិត​ឆ្លង​ដែន​ដល់​ជន​ណា​ដែល​សង្ស័យថា ​គាំទ្រ​សកម្មភាព​ភេរវកម្ម។

ក្រុម​អ្នក​រិៈគន់​និយាយ​ថា ​ចំណាត់​ការ​នេះ​ជា​ការ​ធ្វើ​ឲ្យ​មាន​ឡើង​វិញ​នូវ​ច្បាប់​សន្តិសុខ​ដ៏​ចម្រូង​ចម្រាស់​ដែល​ត្រូវ​បាន​លុបចោលនៅ​ឆ្នាំ​២០១២ ​ហើយ​បាន​ព្រមាន​ថា ​ច្បាប់​ថ្មី​អាច​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​ដាក់​កំហិត​លើសេរីភាព​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ។

ក្រុម​អាជ្ញាធរ​ម៉ាឡេស៊ី ​បាន​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​ចាប់​តាំងពីការ​ចាប់​ផ្តើម​កាល​ពីឆ្នាំ​ទៅ​ដោយ​ចោទ​ប្រកាន់​ថា ​ជា​ក្រុម​អ្នកគាំទ្រ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម៕

XS
SM
MD
LG