ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Macron និងលោក Biden នឹងពិភាក្សា​គ្នា​លើ​បញ្ហា​អ៊ុយក្រែន​និង​មជ្ឈិមបូព៌ា​ ក្រោយ​ទិវា​រម្លឹក​ខួប D-Day នៃ​សង្គ្រាម​លោក​លើក​ទី២


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ចូលរួម​កិច្ចប្រជុំកំពូល​របស់​អង្គការ​អូតង់ នៅ​រដ្ឋធានី Vilnius ប្រទេស​លីទុយអានី កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ចូលរួម​កិច្ចប្រជុំកំពូល​របស់​អង្គការ​អូតង់ នៅ​រដ្ឋធានី Vilnius ប្រទេស​លីទុយអានី កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron នឹង​រៀប​ចំ​ទទួលមេដឹកនាំ​សហរដ្ឋអាមេរិក​លោក Joe Biden ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មួយ​ទៅ​កាន់​ប្រទេស​បារាំង ​នៅ​សប្តាហ៍​ក្រោយ​ ​បន្ទាប់ពី​ប្រធានាធិបតី​នៃ​ប្រទេស​ទាំងពីរចូលរួម​ក្នុង​ពិធី​នៃ​ការវាយប្រហារ​ឡើង​ច្រាំង​ D-Day ក្នុង​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី ​២​ ​ដោយមាន​គម្រោង​នឹង​ពិភាក្សា​លើ​បញ្ហា​ប្រទេស​អ៊ុយក្រែន មជ្ឈិម​បូព៌ា​និង​ពាណិជ្ជកម្ម។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP ។

ដំណើរ​ទស្សនកិច្ច​របស់លោក Biden ​ទៅ​កាន់​រដ្ឋធានីប៉ារីស ​នៅ​ថ្ងៃ​ទី​៨ ​ខែ​មិថុនា​ខាង​មុខ​នេះ​ ​នឹងកើត​មាន​ឡើង​ក្រោយកម្មវិធីថ្ងៃ​ទី ​៦ ​ខែ​មិថុនា នៅ​ទីក្រុង Normandy ដែល​រំលឹក​ខួប ​៨០ ​ឆ្នាំ​ ចាប់​តាំងពី​ការវាយប្រហារឡើង​ច្រាំង D-Day ក្នុង​សង្គ្រាម​លោក​លើក​ទី ​២ ​មក។

មនុស្ស​ប្រមាណ​១លាន​នាក់ត្រូវ​គេ​រំពឹង​ថានឹង​ចូលរួម​នៅ​ក្នុង​ពិធី D-Day នៅ​ក្នុង​ប្រទេស​បារាំង ​ដែល​ក្នុង​នោះ​ក៏​មានព្រះមហាក្សត្រ Charles ទី III របស់ចក្រភពអង់គ្លេស និង​ប្រធានា ធិបតី​ប្រទេស​អ៊ុយក្រែន ​លោក Volodymyr Zelenskyy ផង​ដែរ។ សរុប​ទាំង​អស់ ​មានប្រមុខ​រដ្ឋាភិបាល​និង​ប្រមុខ​រដ្ឋប្រមាណ ២៥ នាក់ ​ត្រូវ​គេ​រំពឹង​ថា​នឹងចូលរួមក្នុងពិធី​នេះ។

ដោយ​សង្គ្រាមរុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន​ចូល​ដល់ឆ្នាំ​ទី ​៣ លោក Biden និង​លោក​ Macron​ ​ ត្រូវ​គេ​រំពឹង​ថា​នឹង​ពិភាក្សា​គ្នាបន្ថែម​ទៀត​ទៅ​លើ​ការ​គាំទ្រ​របស់​បស្ចឹម​ប្រទេសដល់​រដ្ឋាភិបាល​ក្រុង​កៀវ​ នៅ​ក្រៅកម្មវិធី D-Day ក៏​ដូច​ជា​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់លោក Biden ផង​ដែរ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG