ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Macron លោកស្រី Le Pen កំពុង​ឆ្ពោះ​ទៅរក​ជុំ​ចុងក្រោយ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ប្រធានាធិបតី​បារាំង


ក្រប​មុខ​នៃ​កាសែត​បារាំង​រាយការណ៏​ពី​បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​ក្នុង​ការ​បោះ​ឆ្នោត​ជុំ​ទី១របស់​ប្រទេស​បារាំង​រវាង​បេក្ខជន​គណបក្ស​និយម​កណ្តាល​លោក Emmanuel Macron និង​មេដឹកនាំ​ស្តាំ​និយម​អ្នក​ស្រី​ Marine Le Pen កាល​ពី​ថ្ងៃទី​២៤ មេសា ២០១៧។
ក្រប​មុខ​នៃ​កាសែត​បារាំង​រាយការណ៏​ពី​បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​ក្នុង​ការ​បោះ​ឆ្នោត​ជុំ​ទី១របស់​ប្រទេស​បារាំង​រវាង​បេក្ខជន​គណបក្ស​និយម​កណ្តាល​លោក Emmanuel Macron និង​មេដឹកនាំ​ស្តាំ​និយម​អ្នក​ស្រី​ Marine Le Pen កាល​ពី​ថ្ងៃទី​២៤ មេសា ២០១៧។

មួយ​ថ្ងៃ​ក្រោយ​ពី​ក្រុម​អ្នកបោះឆ្នោត​បារាំង​បាន​ដាក់​លោកស្រី​នៅ​ក្នុង​ការ​បោះឆ្នោតប្រធានាធិបតីជា​ថ្មី​ជាមួយ​លោក Emmanuel Macron បេក្ខជននិយម​នយោបាយ​កណ្តាល​លោកស្រី​ Marine Le Penបេក្ខនារី​ជាតិនិយម​និង​ប្រឆាំង​នឹង​អន្តោប្រវេសន៍បាន​ប្រកាសថា​លោកស្រី​បានចុះចេញ​ជា​បណ្តោះ​អាសន្នពី​តំណែង​មេដឹកនាំ​គណបក្ស​របស់​លោកស្រី​ដើម្បី​ឱ្យ​លោកស្រី​អាច​ឈរ​ឈ្មោះជា​បេក្ខជន​ម្នាក់​សម្រាប់ «ជនជាតិ​បារាំងគ្រប់គ្នា»។

នៅ​ក្នុង​ចំណាត់​ការមួយ​មានគោលដៅពង្រីក​ការទាក់ចិត្ត​ដល់​លោកស្រី​ លោកស្រី​ Le Pen បាននិយាយ​នៅ​ក្នុង​ទូរទស្សន៍​សាធារណៈបារាំង​ថា​«នៅ​យប់នេះ ខ្ញុំ​លែង​កាន់តំណែង​ជា​ប្រធាន​គណបក្ស National Front ទៀត​ហើយ។​ខ្ញុំ​ជា​បេក្ខជន​ប្រធានាធិបតី» ដោយលោកស្រី​បានថ្លែង​បន្ថែមថា​លោកស្រី​ចង់ «ឋិត​នៅលើ​ការ​ពិចារណា​ប្រកាន់​គណបក្ស»។

នៅ​ក្នុង​អ្វី​ដែល​ពួក​អ្នកវិភាគនិយាយថា​ជា​ការ​រង្គើផែន​ដី​ខាង​នយោបាយនៅ​ក្នុង​ប្រទេស​បារាំង​ លោកស្រី​ Le Pen បានទទួល​សន្លឹក​ឆ្នោតគាំទ្រ២១.៥ភាគ​រយនៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតីបារាំង​ ចំណែក​ឯលោក Macron វិញ​បានទទួលការ​ទ្រទ្រង់២៣.៨ភាគរយ។ អ្នកឈ្នះ​ម្នាក់ត្រូវ​មានសន្លឹក​ឆ្នោត​គាំទ្រ​ច្រើន​ដាច់ណាត់ ដូច្នេះ​ការ​បោះឆ្នោតជុំទី​ពីរ​នឹងប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី៧ខែ​ឧសភា​ខាងមុខនេះ។​

នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រទំនើបនៃ​សាធារណរដ្ឋ​បារាំង​ដែលតំណែង​ប្រធានាធិបតី​នឹង​ត្រូវ​កាន់កាប់​ដោយសមាជិកម្នាក់នៃ​គណបក្ស​មួយ​ដែលមិនមែន​ជា​គណបក្សតាម​ប្រពៃណី​ដែល​គូស​បញ្ជាក់​អំពី​មនោសញ្ចេតនា​ប្រឆាំងនឹង​អ្នកកាន់អំណាចដែល​អាច​កំណត់ថា​តើ​ប្រទេស​បារាំង​នឹង​ឋិត​នៅ​ជា​ផ្នែក​មួយ​របស់​សហភាព​អឺរ៉ុប​ឬ​ដើរ​តាម​មាគា​ឯករាជ្យមួយ​ដូចជា​ប្រទេស​អង់គ្លេសនៅ​ក្រោយ​ចេញពី​សហភាព​អឺរ៉ុបនិង​ស.រ.អា.នៅ​ក្រោម​លោក Donald Trump។​

លោក Macron បានមានប្រសាសន៍នៅ​ក្នុង​ការ​ជួបជុំ​ ជ័យជំនះ​មួយកាល​ពី​យប់ថ្ងៃ​អាទិត្យថា«ក្នុង​ពេលមួយ​ឆ្នាំ​ យើង​បានផ្លាស់ប្តូរវិស័យ​នយោបាយនៃ​ប្រទេស​បារាំងទាំង​ស្រុង»។

លោក​ Macron ដែល​ជា​អតីត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាយុ៣៩ឆ្នាំ​ហើយ​និយម​នយោបាយកណ្តាល​ខាងឆ្វេងដែល​លម្អៀងទៅ​ខាងសហភាព​អឺរ៉ុបនិង​វិស័យ​ជំនួញនាំ​មុខ​ក្នុង​ការ​ស្ទង់មតិ​មុនការ​បោះឆ្នោត​ទោះណាជា​លោកបាន​ចូល​រួម​កាល​ពីពេល​មុន​ជាមួយប្រធានាធិបតី​សង្គមនិយម Francois Hollande ដែល​គ្មាន​ប្រជាប្រិយភាព​ក៍​ដោយ។ ការ​អំពាវនាវ​របស់​ចលនា En Marche! ប្រែ​ថា​ដើរ​ទៅមុខ! របស់​លោក​ដែល​មាន​រយៈពេល​មួយ​ឆ្នាំ​មក​ហើយនេះពឹង​ពាក់​ភាគ​ច្រើន​លើ​តំបន់​ក្រុង​មានភាព​សម្បូរ​រុងរឿង​នៃប្រទេស​បារាំង​ដែលនៅទី​នោះ​សាកលភាវូបនីយកម្ម​បានផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស​ច្រើន​នាក់៕

XS
SM
MD
LG