ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​បន្ទាប់​របស់​បារាំង​អាច​ជា​លោក ​Macron​ ឬ​លោក​ស្រី​ Le Pen


រូប​លោក Emmanuel Macron និង​លោក​ស្រី Le Pen បេក្ខជន​នាំមុខ​ក្នុង​ការ​បោះ​ឆ្នោត​បារាំង​ជុំទីមួយ។
រូប​លោក Emmanuel Macron និង​លោក​ស្រី Le Pen បេក្ខជន​នាំមុខ​ក្នុង​ការ​បោះ​ឆ្នោត​បារាំង​ជុំទីមួយ។

លោក​ Emmanuel Macron ​ដែល​ជា​អ្នក​កណ្តាល​និយម​ និង​លោកស្រី​ Marine Le Pen អ្នក​ស្នេហា​ជាតិ​ស្តាំ​និយម​ជ្រុល បាន​នាំ​មុខ​គេ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ជុំ​ទី​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​បង្កើត​ប្រព័ន្ធ​នយោបាយ​ថ្មី​នៅ​ក្នុង​ប្រទេស​បារាំង និង​អាច​ប៉ះ​ពាល់​ទៅ​លើ​សមាជិកភាព​របស់​ប្រទេស​នេះ​នៅ​ក្នុង​សហភាព​អឺរ៉ុប។

អ្នក​នយោបាយ​បារាំង​ទាំង​ឆេ្វង​និយម​និង​ស្តាំ​និយម​ជំរុញ​ជា​បន្ទាន់​ឲ្យ​អ្នក​បោះឆ្នោត​រារាំង​ដល់​បេក្ខភាព​របស់​លោកស្រី Le Pen ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រជែង​គ្នា​នៅ​ថ្ងៃ​ទី​៧​ខែ​ឧសភា​ខាង​មុខ​នេះ ដោយ​និយាយ​ថា គំនិត​ជាតិ​និយម​ជ្រុល​ដែល​ប្រឆាំង​នឹង​សហភាព​អឺរ៉ុប​និង​នយោបាយ​ប្រឆាំង​នឹង​អន្តោប្រវេសន៍​របស់​លោកស្រី​នឹង​នាំ​មក​នូវ​គ្រោះ​មហន្តរាយ​ដល់​ប្រទេស​បារាំង។

ការ​ជ្រើសរើស​យក​លោកស្រី Le Pen និង​លោក Macron បង្ហាញ​ពី​ឆន្ទៈ​របស់​អ្នក​បោះឆ្នោត​ដែល​មាន​ជម្រើស​ខុស​ពី​គ្នា​ស្រឡះ​ទៅ​លើ​ទស្សនវិស័យ​របស់​ពួកគេ​ចំពោះ​អនាគត​របស់​សហភាព​អឺរ៉ុប​និង​ជំហរ​របស់​បារាំង​នៅ​ក្នុង​នោះ។

វា​បង្ហាញ​ពី​សមរភូមិ​រវាង​ទស្សន​វិស័យ​សុទិដ្ឋិនិយម​របស់​លោក​ Macron ​ដែល​យោគ​យល់​ដោយ​បើក​ចំហរ​ព្រំដែន​ជាមួយ​នឹង​ទស្សនៈ​ខ្មៅ​ងងឹត​ជាង​នេះ​របស់​លោកស្រី​ Le Pen ដែល​ចង់​ស្នើ​បិទ​ព្រំដែន ​បន្តឹង​សន្តិសុខ កាត់​បន្ថយ​អន្តោប្រវេសន៍ និង​បោះ​បង់​ចោល​រូបិយប័ណ្ណ​អឺរ៉ូ ហើយ​ត្រឡប់​ទៅ​ប្រើប្រាស់​រូបិយប័ណ្ណ​ហ្វ្រង់​វិញ៕

XS
SM
MD
LG