ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេបញ្ជាការ​នៃ​កងទ័ព​តស៊ូ ​LRA​ បាន​បញ្ជូន​មក​ដល់​ ICC ហើយ

Dominic Ongwen (អាវ​ពណ៌ខៀវកណ្តាល)​ថត​ដោយ​កងកម្លាំង​ការ​ពារ​នៃ​ប្រទេស​អ៊ូហ្គង់ដា​និង​ត្រូវ​បញ្ចូន​ទៅ​ឲ្យ​ក្រុម​ការងារ​តំបន់​នៃ​សហគមន៍​អាហ្វ្រិក​ និង​ក្រោយ​មក​ត្រូវ​បាន​ប្រគល់ជូន​អាជ្ញាធរ​នៃ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល កាល​ពី​ថ្ងៃ​ទី​១៦ ខែមករា​ ឆ្នាំ២០១៥។

មេបញ្ជាការ​យោធា​នៃ​កងទ័ព​តស៊ូ ​Lord's Resistance ​Army ​កំពុង​ស្ថិត​នៅក្នុង​ទីឃុំឃាំង​នៃតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​របស់​អ.ស.ប.​ក្នុង​ទីក្រុង​ឡាអេ​ នៅពេលនេះ។

Dominic Ongwen​ នឹងត្រូវ​គេ​ពិនិត្យ​សុខភាព​បន្ទាប់​ពី​លោក​ត្រូវ​គេ​បញ្ជូន​តាម​យន្តហោះ​មក​ពី​ប្រទេស​សាធារណ​រដ្ឋអាហ្វ្រិក​កណ្តាល។ ​លោកត្រូវ​រំពឹង​ថា នឹង​ចូលរួម​ក្នុង​សវនាការ​លើក​ដំបូង​របស់​លោក​នៅពេល​ឆាប់ៗ​ខាង​មុខ។

សវនាការ​កាត់​ទោស​របស់​លោក​ក្នុងតុលាការ​គឺ​ជា​ការ​បញ្ចប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រយៈ​ពេល​ជិត​១០ឆ្នាំ​ដើម្បី​នាំ​ខ្លួន​លោក​មក​កាត់​ទោស​ពីបទឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ចំនួន​បី និង​បទ​ចោទប្រកាន់​ចំនួនបួន​ទៀតដែល​ទាក់​ទង​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម។

រដ្ឋអាជ្ញា​ Fatou Bensouda ​នៃ​តុលាការ​ព្រហ្មទណ្ម​អន្តរជាតិ ​ICC ​បានថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា​ លោក​ Ongwen ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ទទួល​ខុស​ត្រូវ​ធំ​បំផុតសម្រាប់​អំពើ​ឃោរឃៅ​នៃ​កងទ័ព​តស៊ូ ​Lord's Resistance​ Army។ ​ក្រុមនេះ​ត្រូវ​ចោទ​ប្រកាន់​ថា​បាន​សម្លាប់​ និង​ចាប់ជម្រិត​មនុស្ស​រាប់​ពាន់​នាក់​ទូទាំង​ប្រទេសអ៊ូហ្គង់ដា (Uganda) ​និងប្រទេស​បីទៀត​នៅជិត​ខាងនោះ​ក្នុង​រយៈ​ពេល​៣០ឆ្នាំ​ចុង​ក្រោយ​នេះ៕

XS
SM
MD
LG