នៅរសៀលថ្ងៃចន្ទនេះ ព្រះសពរបស់ព្រះមហាក្សត្រិយានី Elizabeth ទី ២ នៃចក្រភពអង់គ្លេសត្រូវបានដង្ហែទៅដល់ព្រះរាជដំណាក់ Windsor Castle ដើម្បីរៀបចំពិធីបញ្ចុះព្រះសព បន្ទាប់ពីព្រះរាជពិធីបុណ្យព្រះសពរបស់ព្រះអង្គបានធ្វើឡើងនៅឯព្រះវិហារ Westminster Abbey នៅក្នុងទីក្រុងឡុងដ៍មក។
ព្រះសពរបស់ព្រះអង្គត្រូវបានតម្កល់ជាផ្លូវរដ្ឋតាំងពីថ្ងៃពុធសប្ដាហ៍មុនមកនៅឯសាល Westminster នៃសភាចក្រភពអង់គ្លេស ហើយមនុស្សរាប់ពាន់នាក់បានដើរកាត់មឈូសរបស់ព្រះអង្គដើម្បីសម្ដែងការគោរព។
បន្ទាប់មក មឈូសរបស់ព្រះអង្គត្រូវបានដង្ហែពីសាល Westminster ទៅកាន់ព្រះវិហារ Westminster Abbey កាលពីព្រឹកថ្ងៃចន្ទនេះ មុនពេលត្រូវបានដង្ហែទៅដល់ព្រះរាជពិធីបញ្ចុះព្រះសពរបស់ព្រះអង្គនៅឯព្រះរាជដំណាក់ Windsor Castle នៅរសៀលថ្ងៃចន្ទនេះ។
កម្រងរូបភាព៖ ព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៃចក្រភពអង់គ្លេស
1/27
ព្រះមហាក្សត្រ Charles ទី៣ នៅក្នុងពិធីបុណ្យព្រះសពរបស់ព្រះមាតា គឺព្រះមហាក្សត្រិយានី Elizabeth ទី២ នៅព្រះវិហារ St. George's Chapel ក្នុងបរិវេណព្រះរាជដំណាក់ Windsor Castle ជាយរាជធានីឡុងដ៍របស់ចក្រភពអង់គ្លេសរ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
2/27
ព្រះមហាក្សត្រ Charles ទី៣ នៅក្នុងពិធីបុណ្យព្រះសពរបស់ព្រះមាតា គឺព្រះមហាក្សត្រិយានី Elizabeth ទី២ នៅព្រះវិហារ St. George's Chapel ក្នុងបរិវេណព្រះរាជដំណាក់ Windsor Castle ជាយរាជធានីឡុងដ៍របស់ចក្រភពអង់គ្លេសរ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
3/27
ព្រះម្កុដរបស់ព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ ត្រូវបានយកចេញពីមឈូសអំឡុងព្រះរាជពិធីបុណ្យព្រះសព អំឡុងនៅព្រះវិហារ St. George's Chapel ក្នុងបរិវេណព្រះរាជដំណាក់ Windsor Castle ជាយរាជធានីឡុងដ៍របស់ចក្រភពអង់គ្លេសរ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
4/27
ព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៅព្រះវិហារ St. George's Chapel ក្នុងបរិវេណព្រះរាជដំណាក់ Windsor Castle ជាយរាជធានីឡុងដ៍របស់ចក្រភពអង់គ្លេសរ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
5/27
មឈូសនៃព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ ត្រូវបានដឹកមកដល់ព្រះវិហារ St. George's Chapel ក្នុងបរិវេណព្រះរាជដំណាក់ Windsor Castle ជាយរាជធានីឡុងដ៍របស់ចក្រភពអង់គ្លេសរ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
6/27
ព្រះសពរបស់ព្រះមាតា គឺព្រះមហាក្សត្រិយានី Elizabeth ទី២ ត្រូវបានដឹកមកដល់ជិតព្រះរាជដំណាក់ Windsor Castle ជាយរាជធានីឡុងដ៍របស់ចក្រភពអង់គ្លេសរ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
7/27
ការដង្ហែព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ ទៅកាន់ព្រះវិហារ St. George's Chapel ក្នុងបរិវេណព្រះរាជដំណាក់ Windsor Castle ជាយរាជធានីឡុងដ៍របស់ចក្រភពអង់គ្លេសរ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
8/27
មឈូសព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ ត្រូវដង្ហែទៅកាន់ព្រះវិហារ St. George's Chapel ក្នុងបរិវេណព្រះរាជដំណាក់ Windsor Castle ជាយរាជធានីឡុងដ៍របស់ចក្រភពអង់គ្លេសរ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
9/27
ប្រជារាស្ត្រអង់គ្លេសធ្វើការស្មឹងស្មាធិ៍មួយនាទី ក្នុងអំឡុងការប្រារព្ធព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
10/27
មឈូសព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ ត្រូវបានដង្ហែពីកណ្តាលក្រុងឡុងទៅកាន់ព្រះវិហារ St. George's Chapel ក្នុងបរិវេណព្រះរាជដំណាក់ Windsor Castle ជាយរាជធានីឡុងដ៍របស់ចក្រភពអង់គ្លេសរ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
11/27
មឈូសព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ ត្រូវបានដង្ហែពីកណ្តាលក្រុងឡុងទៅកាន់ព្រះវិហារ St. George's Chapel ក្នុងបរិវេណព្រះរាជដំណាក់ Windsor Castle ជាយរាជធានីឡុងដ៍របស់ចក្រភពអង់គ្លេសរ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
12/27
មឈូសនៃព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៃចក្រភពអង់គ្លេស ត្រូវសែងដោយកងទាហានជើងទឹកចេញពីព្រះវិហារ Westminster Abbey ក្នុងអំឡុងការប្រារព្វព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
13/27
មឈូសនៃព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៃចក្រភពអង់គ្លេស ត្រូវបានតម្កល់នៅព្រះវិហារ Westminster Abbey ក្នុងអំឡុងការប្រារព្វព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
14/27
ការប្រារព្វព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៅព្រះវិហារ Westminster Abbey នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
15/27
មឈូសនៃព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៃចក្រភពអង់គ្លេស ត្រូវបានតម្កល់នៅព្រះវិហារ Westminster Abbey ក្នុងអំឡុងការប្រារព្វព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
16/27
មឈូសនៃព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៃចក្រភពអង់គ្លេស ត្រូវសែងដោយកងទាហានជើងទឹកមកដល់ក្នុងព្រះវិហារ Westminster Abbey ក្នុងអំឡុងការប្រារព្វព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
17/27
មឈូសនៃព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៃចក្រភពអង់គ្លេស ត្រូវបានសែងដោយកងទាហានជើងទឹកចូលព្រះវិហារ Westminster Abbey ក្នុងអំឡុងការប្រារព្វព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
18/27
មឈូសនៃព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៃចក្រភពអង់គ្លេស ត្រូវសែងដោយកងទាហានជើងទឹកទៅកាន់ព្រះវិហារ Westminster Abbey ក្នុងអំឡុងការប្រារព្វព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
19/27
ព្រះអង្គម្ចាស់ Princess of Wales អ្នកម្នាង Kate (Catherine) របស់ព្រះអង្គម្ចាស់ William និងព្រះរាជបុត្រាបុត្រីយាងមកដល់ព្រះវិហារ Westminster Abbey ដើម្បីចូលរួមព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
20/27
ព្រះមហាក្សត្រ Felipe ទី៥ និងព្រះមហេសី Letizia នៃប្រទេសអេស៉្បាញ (ខាងមុខ) និង ព្រះមហាក្សត្រ Philippe និងព្រះមហេសី Mathilde នៃប្រទេសបែលហ្ស៊ិក ក្នុងអំឡុងការប្រារព្ធព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
21/27
ព្រះមហាក្សត្រ Charles ទី៣ សម្តែងការគោរពចំពោះព្រះសពរបស់ព្រះមាតា គឺព្រះមហាក្សត្រិយានី Elizabeth ទី២ ក្នុងអំឡុងការប្រារព្ធព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
22/27
កងទ័ពដង្ហែអមមឈូសនៃព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៃចក្រភពអង់គ្លេសទៅកាន់ព្រះវិហារ Westminster Abbey ក្នុងអំឡុងការប្រារព្ធព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
23/27
ក្រុមកងកិត្តិយសត្រែប្រពៃណី ក្នុងអំឡុងការប្រារព្វព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
24/27
មឈូសនៃព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៃចក្រភពអង់គ្លេស ត្រូវសែងដោយកងទាហានជើងទឹកទៅកាន់ព្រះវិហារ Westminster Abbey ក្នុងអំឡុងការប្រារព្វព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
25/27
ព្រះមហាក្សត្រ Charles ទី៣ របស់ចក្រភពអង់គ្លេស (កណ្តាល) និងសមាជិករាជវង្សានុវង្សដទៃទៀត ចូលរួមក្នុងព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
26/27
បុគ្គលិកនៃព្រះបរមរាជវាំង Buckingham សម្តែងការគោរព ក្នុងអំឡុងការប្រារព្វព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
27/27
មឈូសនៃព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៃចក្រភពអង់គ្លេស ត្រូវដឹកតាមព្រះទីនាំងរទេះដែលទាញដោយកងទាហានជើងទឹក ចេញពីសាល Westminster Hall របស់សភាចក្រភពអង់គ្លេស ទៅកាន់ព្រះវិហារ Westminster Abbey ក្នុងអំឡុងការប្រារព្វព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ផ្សេងទៀត
បិទ
Previous slide
Next slide
ប្រមុខរដ្ឋរាប់រយនាក់ ដែលក្នុងនោះរួមមានទាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងលោកស្រី Jill Biden ដែលជាភរិយាផងដែរ និងឥស្សរជនជាន់ខ្ពស់នានាមកពីជុំវិញពិភពលោក បានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យព្រះសពរបស់ព្រះអង្គ។
នៅក្នុងព្រះរាជពិធីបុណ្យព្រះសពរបស់ព្រះអង្គនៅឯព្រះវិហារ Westminster Abbey ព្រះគ្រូ David Hoyle ដែលជាព្រះចៅអធិការព្រះវិហារ Westminster Abbey បានធ្វើជាអធិបតីលើព្រះរាជពិធីនេះ។ ចំណែកឯព្រះគ្រូ Justin Welby ដែលជាប្រធានគណៈបព្វជិតនៃព្រះវិហារ Canterbury គឺជាអ្នកសម្ដែងព្រះធម្មទេសនា។ រីឯនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសអ្នកស្រី Liz Truss វិញ គឺជាអ្នកអានព្រះគម្ពីរ។
បន្ទាប់ពីព្រះរាជពិធីបុណ្យព្រះសពរបស់ព្រះមហាក្សត្រិយានីបានបញ្ចប់រួចរាល់នៅឯព្រះវិហារ Westminster Abbey មក ព្រះមហាក្សត្រ Charles ទី ៣ ដែលជាបុត្រារបស់ព្រះអង្គ និងសមាជិករាជវង្សានុវង្សផ្សេងទៀត បានយាងដោយថ្មើរជើងអមមឈូសរបស់ព្រះអង្គទៅដល់ព្រះរាជដំណាក់ Windsor Castle ដើម្បីរៀបចំពិធីបញ្ចុះព្រះសពរបស់ព្រះអង្គ។
ព្រះសពរបស់ព្រះមហាក្សត្រិយានី Elizabeth ទី ២ នឹងត្រូវបញ្ចុះជាលក្ខណៈឯកជនជិតព្រះសពរបស់ព្រះអង្គម្ចាស់ Philip ដែលជាព្រះស្វាមីរបស់ព្រះអង្គ នៅល្ងាចថ្ងៃចន្ទនេះនៅឯព្រះវិហារ St. George's Chapel នៅក្នុងបរិវេណព្រះរាជដំណាក់ Windsor Castle៕