ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​សង្កាត់​បឹងព្រលិត​ ខណ្ឌ៧មករា​ មន្រ្តីរៀបចំការបោះឆ្នោត​ចាក់​សន្លឹកឆ្នោត​ចេញពីហិបឆ្នោត​ រាជធានីភ្នំពេញ ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)
នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​សង្កាត់​បឹងព្រលិត​ ខណ្ឌ៧មករា​ មន្រ្តីរៀបចំការបោះឆ្នោត​ចាក់​សន្លឹកឆ្នោត​ចេញពីហិបឆ្នោត​ រាជធានីភ្នំពេញ ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

LIVE BLOG: កម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥

ថ្មី៖ បើ​តាម​ការ​ផ្សាយ​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប)​ អំពី​លទ្ធផល​បោះ​ឆ្នោត​បឋម និង​ការ​អះអាង​របស់​មន្រ្តី​គណបក្ស​កាន់​អំណាច គណ​បក្ស​ប្រជាជន​កម្ពុជា​ទំនង​​ឈ្នះ​តំណែង​មេឃុំ​ចៅ​សង្កាត់​ស្ទើរ​ទូទាំង​ប្រទេស។

២១:២៤ ៥.៦.២០២២
  • សំឡេង​អ្នក​បោះឆ្នោត៖ លោក​ ហម​ វាសនា ​អាយុ ​៥៩ ​ឆ្នាំ​ ជា​សន្តិ​សុខ​ឯក​ជន​រស់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ ​ក្រុង​ភ្នំពេញបាន​ទៅ​បោះ​ឆ្នោត​នៅ​មណ្ឌល​បោះ​ឆ្នោត​សាលា​វិចិត្រ​សិល្បៈ។ លោក​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា៖ «​មេ​ឃុំ​ដែល​ខ្ញុំ​ចង់​បាន​គឺ​ជា​មេ​ឃុំ​ដែល​ស្អាត​ស្អំ​ហើយ​មេ​ឃុំ​ដែល​បម្រើ​ប្រជា​ពលរដ្ឋ​ដោយ​ពុំ​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ​ពេល​ដែល​ខ្ញុំ​សម្រេច​បោះ​ឆ្នោត​នេះ​គឺ​ខ្ញុំ​បាន​មើល​ឃើញ​បុគ្គល​ហ្នឹង​ហើយ​គឺ​គាត់​មាន​សមត្ថភាព​បុគ្គល​ហ្នឹង​គឺ​គាត់​បម្រើ​ប្រជា​រាស្រ្ត​ដោយ​រលូន​អា​ហ្នឹង​គឺ​ខ្ញុំ​បោះ​ឆ្នោត​ឱ្យ​គាត់។​ចៅ​សង្កាត់​អត់​មាន​រើស​អើង​ប្រជា​ពល​រដ្ឋ​នៅ​ពេល​ដែល​ធ្វើ​លិខិត​ស្នាម​អី​គឺ​ខ្ញុំ​ចង់​បាន​ចៅ​សង្កាត់​ហ្នឹង»​។

២០:៥០ ៥.៦.២០២២
  • គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​ថា ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត​និង​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិ​នេះ នឹង​បន្តធ្វើ​នា​រាត្រី​ថ្ងៃអាទិត្យ​នេះ ហើយ​នឹង​បន្ត​រហូត​ដល់​ថ្ងៃចន្ទ ទី ៦ ខែ​មិថុនា។ ដោយ​ឡែក លទ្ធផល​ផ្លូវការ​នឹង​គ្រោង​ត្រូវ​ប្រកាស​នៅថ្ងៃទី ២៦ ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ។

២០:៤៤ ៥.៦.២០២២
  • សំឡេង​អ្នក​បោះឆ្នោត៖ លោកស្រី តុង គឹមឈន់ អាយុ ៧៤ ឆ្នាំ បាន​ចេញ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី ៥ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ ។ លោកស្រី​បាន​បង្ហាញ​ការ​ចង់បាន​របស់​លោក តាមរយៈ​ការ​បោះឆ្នោត​មេដឹកនាំ​ឃុំសង្កាត់​អាណត្តិ​នេះ​ថា៖ «ខ្ញុំ​ចង់​បាន​មេឃុំ​ដែល​ដឹង​សុខទុក្ខ​ប្រជាពលរដ្ឋ និង​កូនចៅ​នៅ​សង្កាត់ឃុំ​ទាំងអស់​ហ្នឹង កុំ​ឲ្យ​មាន​ការ​ពិបាក»។

២០:៣៦ ៥.៦.២០២២
  • សំឡេង​អ្នក​បោះឆ្នោត៖ លោក ភឺន ប្រច័ក្រ អាយុ ២៣ ឆ្នាំ បាន​ចេញ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិទី ៥ នៅ​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី ៥ ខែ​មិថុនា​នេះ។ លោក​បាន​បង្ហាញ​ការ​ចង់បាន​របស់​លោក តាមរយៈ​ការ​បោះឆ្នោត​មេដឹកនាំ​ឃុំសង្កាត់​អាណត្តិ​នេះ​ថា៖ «យើង​ចង់​បាន​អ្នក​ធ្វើការ​ល្អ អ្នក​ដែល​យល់​ពី​ទុក្ខធុរៈ​ប្រជាជន។ ចង់បាន​មេភូមិ មេឃុំ​ដែល​មិន​គិតពី​ម៉ោង​ការងារ និយាយ​អត់គិត​ពី​ម៉ោង​បាយ ម៉ោង​អ៊ីចឹងណា ព្រោះអី​ពេល​ខ្លះ​យើង​ទៅ មេ​ភូមិ​ខ្លះ​អត់ធ្វើ​ការ​ឲ្យ​ទេ ចាំ​ម៉ោង​នេះ ចាំ​ម៉ោង​នោះ»។


ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG