ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០

ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០ ប្រព្រឹត្តឡើងនៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បេក្ខជនខាងគណបក្សសាធារណរដ្ឋ និងអតីតអនុប្រធានាធិបតីលោក ចូ បៃដិន (Joe Biden) បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ ប្រកួតយកតំណែងប្រធានាធិបតីនេះ។ VOA ផ្តល់ព័ត៌មានថ្មីៗអំពីការបោះឆ្នោតប្រធានាធិបតីនេះ ជាអត្ថបទ រូបភាព និងវីដេអូ។

០៧:៣៦ ៤.១១.២០២០

*កំណត់​សម្គាល់៖ លទ្ធផល​នេះ គឺជា​លទ្ធផល​ដែល​ត្រូវបាន​ព្យាករណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​AP និង Reuters ហើយ​មិនទាន់​ជា​លទ្ធផល​ផ្លូវការ​នោះ​ទេ

លោក ចូ បៃដិន (Joe Biden) បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ត្រូវបាន​ព្យាករណ៍ថាឈ្នះ​ក្នុង​រដ្ឋ Vermont

០៦:៣១ ៤.១១.២០២០

នៅ​ទីក្រុង​ឡូវែល​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ថ្ងៃទី៣ ​ខែ​វិច្ឆិកា​នេះ​មាន​វិធានការ​តឹងរ៉ឹង​បង្ការ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ និង​មាន​អ្នក​មក​បោះឆ្នោតតិចជាង​រាល់​ឆ្នាំ ​ដោយ​សារ​អ្នក​បោះឆ្នោត​ជាង​៤៤%​បាន​បោះ​មុន​ថ្ងៃកំណត់​ ទាំង​បោះឆ្នោត​ដោយ​ផ្ទាល់ ​និង​បោះ​តាម​ប្រៃសណីយ៍។​

ក្នុង​ការ​បោះឆ្នោត​នេះ​ អ្នក​បោះឆ្នោត​ក៏​ត្រូវ​ជ្រើសរើស​តំណាងរាស្ត្រ​សមាជិក​សភា​ថ្នាក់​ជាតិ ​និង​ថ្នាក់​រដ្ឋ​ព្រម​ទាំង​បេក្ខជន​សម្រាប់​តំណែង​ផ្សេង​ទៀត​ដែរ។​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ជនជាតិ​ខ្មែរ​យើង​ចាប់​អារម្មណ៍​គឺ​មាន​បេក្ខជន​ដែល​មាន​ដើម​កំណើត​ខ្មែរ​ពីរ​នាក់​ជាប់​ជា​អ្នក​តំណាង​រាស្ត្រ​ថ្នាក់​រដ្ឋ​គឺ​អ្នកស្រី​វណ្ណា ​ហាវឺដ ​(Vanna Howard) ​និង​លោក​រ៉ាឌី ​មុំ ​(Rady Mom)។

ទទួលបានព័ត៌មានថ្មីៗអំពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ khmer.voanews.com/uselection2020

០៥:០៩ ៤.១១.២០២០

អ្នក​បោះឆ្នោត​ខ្មែរ​អាមេរិកាំង​ខ្លះ​ ផ្តោតលើ​សេដ្ឋកិច្ច សនិ្តសុខ និងការបរទេស

អ្នក​បោះ​ឆ្នោតខ្មែរ​អាមេរិកាំង​ដែលរស់​នៅ​តាម​បណ្តា​រដ្ឋមួយ​ចំនួន​ផ្តោត​លើ​បញ្ហា​សំខាន់ៗ​មួយចំនួន​ដូចជា​សេដ្ឋកិច្ច​ សន្តិសុខ​ និង​គោល​នយោ​បាយការបរទេសដែល​ពួកគេ​ចង់​ឃើញ​ប្រធានាធិបតី​ដែល​ជាប់​ឆ្នោត​អាណត្តិថ្មី​នេះ​ធ្វើ​កំណែ​ទម្រង់។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចូល​រួម​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នេះ ដែលមិន​ត្រឹម​តែ​ជា​ការ​ជ្រើសរើសបេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកមួយរូប​ក្នុង​ចំណោម​បេក្ខជន​ពីរ​រូប​គឺលោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​មកពី​គណបក្ស​សាធារណរដ្ឋ និងលោក​អតីត​អនុប្រធានាធិបតី​ចូ បៃឌិន ​មកពី​គណបក្ស​ប្រជាធិបតេយ្យនោះទេ។

ប៉ុន្តែវា​ក៏​ជា​ការ​ចូលរួមជ្រើសរើស​អ្នក​ដឹកនាំ​អ្នក​តំណាង​នានា​ រួមទាំង​អភិបាលរដ្ឋ​អភិបាល​ក្រុង ​ចៅក្រម​អាជ្ញាធរមូលដ្ឋាន​ដែល​ដើរ​តួនាទីជួយ​ដល់ការ​ដឹកនាំ​សហរដ្ឋ​អាមេរិក​ដែលគេ​ស្គាល់​ថាជា​បិតាប្រជាធិបតេយ្យ​និង​ជា​មហា​អំណាច​ទី១​លើ​ពិភពលោក។

អានព័ត៌មានលម្អិតដោយលោក សុខ ខេមរា នៃវីអូអេ

០២:១០ ៤.១១.២០២០

ពលរដ្ឋ​អាមេរិក​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​ទទួល​បាន​ការ​ហៅ​ទូរស័ព្ទ​ចូល​ស្វ័យប្រវត្តិ​ដោយ​មិន​ដឹង​ពី​ប្រភព ដែល​ប្រាប់​ឲ្យ​ពួកគេ​ស្នាក់នៅ​ក្នុង​ផ្ទះ​នៅ​ថ្ងៃ​បោះឆ្នោត។ នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​នៅ​តាម​រដ្ឋ និង​មន្ត្រី​របស់​គណបក្ស​នយោបាយ។ ប៉ុន្តែ​គ្មាន​សញ្ញា​ពី​ការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ទេ។

ទទួលបានព័ត៌មានថ្មីៗអំពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ khmer.voanews.com/uselection2020

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG