- ដោយ សុខ ខេមរា
សំឡេងអ្នកបោះឆ្នោត៖ លោក សែម ឌួង (Sam Duong) ពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុង Charlotte រដ្ឋ North Carolina
នៅថ្ងៃបោះឆ្នោតសហរដ្ឋអាមេរិកឆ្នាំ ២០២០ នេះ ពលរដ្ឋខ្មែរអាមេរិកាំង ក៏ដូចជាពលរដ្ឋអាមេរិកាំងដទៃទៀតដ៏ច្រើនសន្ធឹកសន្ធាប់ បានចេញទៅបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី និងសមាជិកព្រឹទ្ធសភា និងថ្នាក់ដឹកនាំតាមរដ្ឋនិងក្រុង នៅទូទាំងសហរដ្ឋអាមេរិក។ លោក សែម ឌួង ពលរដ្ឋខ្មែរអាមេរិកាំងមកពីទីក្រុង Charlotte ជាគ្រូគង្វាលព្រះវិហារសាសនាគ្រិស្តម្នាក់ ថ្លែងប្រាប់ VOA ថា៖ «បោះឆ្នោតនេះគឺថាជាសេរីភាពរបស់ខ្ញុំ ដែលខ្ញុំចង់បានសំឡេងខ្លួនខ្ញុំហើយខ្ញុំចង់រើសប្រធានាធិបតី ដែលខ្ញុំស្រឡាញ់ហើយ ដែលខ្ញុំដឹងថា គាត់នឹងមានសមត្ថភាពដើម្បីដឹកនាំប្រទេសនេះឲ្យបានជោគជ័យនូវអ្វី ដែលខ្ញុំប្រាថ្នាចង់បានដូច្នេះសំខាន់។ ដូច្នេះអត់មាននរណាបង្ខំខ្ញុំ ឃ្លាំមើលខ្ញុំឬក៏គំរាមខ្ញុំដើម្បីឲ្យខ្ញុំទៅបោះឆ្នោតទេ»។
ទទួលបានព័ត៌មានថ្មីៗអំពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ khmer.voanews.com/uselection2020 #voaelections2020
- ដោយ វីអូអេ ខ្មែរ
ពលរដ្ឋអាមេរិកាំងក្នុងរដ្ឋ Virginiaចេញបោះឆ្នោតទាំងព្រឹកព្រលឹម
បោះឆ្នោត ទី៣ ខែវិច្ឆិកានេះ។ មកទល់ពេលនេះ អ្នកបោះឆ្នោតមុនថ្ងៃកំណត់ មានដូចជាអ្នកបោះឆ្នោតតាមប្រៃសណីយ៍ និងដោយផ្ទាល់នៅទូទាំងប្រទេស មានចំនួនជិត ១០០ លាននាក់ គឺប្រមាណ ៦៥ ភាគរយនៃអ្នកមានសិទ្ធិបោះឆ្នោតសរុប ១៥០លាននាក់។ តួលេខអ្នកបោះឆ្នោតមុនថ្ងៃកំណត់ដ៏ខ្ពស់នេះ បង្ហាញថាចំនួនអ្នកទៅបោះឆ្នោតនៅឆ្នាំ ២០២០ អាចជាចំនួនខ្ពស់បំផុតក្នុងមួយសតវត្សរ៍ចុងក្រោយនេះ។
ទទួលបានព័ត៌មានថ្មីៗអំពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ khmer.voanews.com/uselection2020
- ដោយ វីអូអេ ខ្មែរ
ទិដ្ឋភាពពេលព្រឹកព្រលឹមនៃថ្ងៃបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០
#VOAElections2020: ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០ កំពុងប្រព្រឹត្តឡើងនៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកានេះ ដោយពលរដ្ឋអាមេរិកាំងជាច្រើននាក់ បានចេញទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតក្នុងសហគមន៍របស់ពួកគេ។
សូមតាមដានសេចក្តីរាយការណ៍លម្អិតជាបន្តបន្ទាប់របស់ VOA: khmer.voanews.com/uselection2020
- ដោយ សុខ ខេមរា
ខ្មែរអាមេរិកាំងនៅរដ្ឋ North Carolina ចេញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីពេលការិយាល័យបើកទ្វារ
នៅពេលការិយាល័យបោះឆ្នោតនៅតាមសង្កាត់នានាក្នុងរដ្ឋ North Carolina ចាប់ផ្តើមបើកទ្វារនៅព្រឹកម៉ោង៦និង៣០នាទី ពលរដ្ឋខ្មែរអាមេរិកាំងក្នុងរដ្ឋនេះក៏មកចូលរូមបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់ផងដែរ។
ឈរតម្រង់ជួររង់ចាំការបោះឆ្នោតតាមគម្លាតសង្គមដើម្បីការពារមិនឲ្យឆ្លងជំងឺកូវីដ១៩លោក សែម ឌួង (Sam Duong) ពលរដ្ខខ្មែរអាមេរិកាំងមកពីទីក្រុង Charlotte ជាគ្រូគង្វាលព្រះវិហារសាសនាគ្រឹះម្នាក់បានថ្លែងថា ការដែលលោកមកបោះឆ្នោតនៅថ្ងៃនេះគឺជារឿងសំខាន់ណាស់ ដោយសារលោកមិនមែនត្រឹមតែប្រើសេរីភាពរបស់លោកដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីនោះទេ តែក៏ដើម្បីជ្រើសរើសអ្នកតំណាងផ្សេងទៀតរួមទាំងមន្ត្រីតុលាការផងដែរ។
លោក សែម ឌួង ថ្លែងប្រាប់ VOA ថា៖ «បោះឆ្នោតនេះគឺថាជាសេរីភាពរបស់ខ្ញុំដែលខ្ញុំចង់បានសំឡេងខ្លួនខ្ញុំហើយខ្ញុំចង់រើសប្រធានាធិបតីដែលខ្ញុំស្រឡាញ់ហើយដែលខ្ញុំដឹងថាគាត់នឹងមានសមត្ថភាពដើម្បីដឹកនាំប្រទេសនេះឲ្យបានជោគជ័យនូវអ្វីដែលខ្ញុំប្រាថ្នាចង់បានដូច្នេះសំខាន់។ ដូច្នេះអត់មាននរណាបង្ខំខ្ញុំ ឃ្លាំមើលខ្ញុំឬក៏គម្រាមខ្ញុំដើម្បីឲ្យខ្ញុំទៅបោះឆ្នោតទេ»។
មកដល់ថ្ងៃបោះឆ្នោត ទី៣ ខែវិច្ឆកា នេះ អ្នកបោះឆ្នោតមុនថ្ងៃកំណត់តាមប្រៃសណីយ៍និងដោយផ្ទាល់នៅទូទាំងប្រទេសមានចំនួនជិត១០០ លាននាក់ ប្រមាណ ៦៥ ភាគរយនៃអ្នកមានសិទ្ធិបោះឆ្នោតសរុប ១៥០លាននាក់។
ខណៈដែលតួលេខអ្នកបោះឆ្នោតមុនថ្ងៃកំណត់ដ៏ខ្ពស់នេះ បង្ហាញថាចំនួនអ្នកទៅបោះឆ្នោតនៅឆ្នាំ ២០២០ អាចជាចំនួនខ្ពស់បំផុតក្នុងមួយសតវត្សរ៍ចុងក្រោយនេះ ក្រុមអ្នកបោះឆ្នោតខ្មែរអាមេរិកាំងនៅក្នុងរដ្ឋ North Carolina ទាំងនេះតាំងចិត្តប្រើសិទ្ធិជ្រើសរើសអ្នកដឹកនាំប្រទេសរបស់ខ្លួន ដោយបោះឆ្នោតឲ្យបេក្ខជនគណបក្សសាធារណរដ្ឋគឺលោកប្រធានាធិបតី Donald Trump ឬបេក្ខជនគណបក្សប្រជាធិតេយ្យគឺលោកអតីត:អនុប្រធានាធិបតី Joe Biden។
អានព័ត៌មានលម្អិតដោយលោក សុខ ខេមរា នៃវីអូអេ