ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​​លីប៊ី​បិទ​ទីក្រុង​ អ្នក​ជួយ​សង្គ្រោះ​​រុករកអ្នកបាត់​ខ្លួន​​ជាង​១ម៉ឺននាក់ និង​អ្នក​ស្លាប់​​​​ឡើង​ដល់​ជាង១ម៉ឺន​ ១ពាន់​នាក់


ក្រុមអ្នកជួយសង្គ្រោះចុះប្រតិបត្តិការស្វែងរកមនុស្ស ក្រោយគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅក្រុង Derna ប្រទេសលីប៊ី ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣។
ក្រុមអ្នកជួយសង្គ្រោះចុះប្រតិបត្តិការស្វែងរកមនុស្ស ក្រោយគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅក្រុង Derna ប្រទេសលីប៊ី ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣។

ក្រុម​អាជ្ញាធរ​ប្រទេស​លីប៊ីនៅ​ថ្ងៃ​សុក្រ​នេះ​ បាន​រាំង​ខ្ទប់​មិន​ឱ្យ​ជន​ស៊ីវិល​ចូល​ទៅ​ក្នុង​តំបន់​ ដែល​ទទួល​រង​ទឹក​ជំនន់​ខ្លាំង​ នៅ​ក្នុង​ទីក្រុង Derna ភាគ​ខាងកើត​ប្រទេស ដើម្បី​ទុក​ឱ្យ​ក្រុម​អ្នក​ជួយ​សង្គ្រោះអាច​រុករកជនរងគ្រោះ​នៅ​តាមវាល​ភក់​និងអគារ​បាក់​រលំ​ ដែល​ធ្វើ​ឱ្យ​មនុស្ស​ប្រមាណ​ ១ម៉ឺន​១រយ​នាក់​ នៅ​បាត់​ខ្លួន​នៅ​ឡើយ​ ​ហើយ​អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​នេះ​ បាន​កើន​ឡើងដល់​ ១ម៉ឺន​ ១ពាន់​ ៣រយ​នាក់​ហើយ។ នេះ​បើ​តាម​ការផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន AP ។

មហន្តរាយ​នេះ​ កើត​មាន​ឡើងបន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់យ៉ាង​ខ្លាំង​ ដែល​បានធ្វើ​ទំនប់​ពីរ​កន្លែង​បាន​បាក់​ និង​បង្ក​ឱ្យ​មាន​ទឹក​ជំនន់​ហូរ​យ៉ាង​ខ្លាំង​ទៅក្នុង​ទីក្រុង​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ ដែល​ជា​ការ​បង្ហាញ​ពី​កម្រិត​នៃ​ព្យុះ​ភ្លៀង​ ក៏​ដូច​ជា​ភាព​ងាយ​នឹង​ទទួល​រងគ្រោះរបស់​ប្រទេសលីប៊ី​ផង​ដែរ។​

ប្រទេស​ដែល​សម្បូរ​ប្រេង​មួយ​នេះ​ ​ត្រូវ​បាន​បែងចែក​ជា​ពីរ​រវាង​រដ្ឋាភិបាល​ដែល​មាន​ជម្លោះ​ជាមួយគ្នា​ នៅ​ភាគខាង​កើត​និង​ភាគលិច​ប្រទេស​ ដោយ​មាន​ការគាំទ្រ​ដោយក្រុម​សកម្ម​ប្រយុទ្ធ​ជា​ច្រើន​ក្រុម​និង​ពី​បរទេស​ផង​ដែរ។​

លោក​ Salam al-Fergany​ អគ្គនាយកទីភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​និង​រថយន្ត​ពេទ្យ នៅ​តំបន់​ភាគ​ខាង​កើត​ប្រទេស​លីប៊ី​ បាន​ប្រកាស​ថា​ អាជ្ញាធរ​បាន​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីក្រុង Derna ហើយ​មានតែ​ក្រុម​ជួយ​សង្គ្រោះនិង​អ្នករុករកតែប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យចូល​ទៅក្នុង​ទីក្រុង​នេះ​បាន។

កិច្ចប្រឹង​ប្រែង​ជួយស​ង្គ្រោះមាន​សភាពយឺតយ៉ាវ ដោយ​សារស្ពាន​ជា​ច្រើន​កន្លែង ដែល​តភ្ជាប់ទៅ​កាន់​ទី​ក្រុងទទួល​រង​ការ​ខូចខាត​ដោយ​សារ​ទឹក​ជំនន់​នេះ៕

XS
SM
MD
LG