ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រធានាធិបតី​គណបក្ស​សេរី​និយម លោក Gary Johnson ទទួល​ស្គាល់​ថា​​លោក​គ្មាន​ឱកាស​ជាប់​ឆ្នោត​នោះ​ទេ


លោក Gary Johnson ថ្លែង​ក្នុង​យុទ្ធនាការ​ប្រមូល​ផ្តុំ​មួយ​កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅ​ក្នុង​ក្រុង Parker រដ្ឋ Colorado។
លោក Gary Johnson ថ្លែង​ក្នុង​យុទ្ធនាការ​ប្រមូល​ផ្តុំ​មួយ​កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅ​ក្នុង​ក្រុង Parker រដ្ឋ Colorado។

ក្នុង​អំឡុងពេល​ជា​ច្រើន​ខែ​ ក្នុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ប្រធានាធិបតី​សរអា​ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សេរី​និយម​ លោក Gary Johnson បាន​ទទួល​ការ​គាំ​ទ្រ​ច្រើន​គួរ​សម ប៉ុន្តែ​បន្ទាប់​ពី​ការ​និយាយ​ខុស​មួយ​ចំនួន​ក្នុង​រឿង​គោល​នយោបាយ​ការ​បរទេស លោក​ទទួល​ស្គាល់​ថា​លោកគ្មានសង្ឃឹមថា​នឹង​ឈ្នះ​ឆ្នោត​ចូល​កាន់​តំណែង​ក្នុង​សេតវិមាន​ទេ។

កាល​ពី​ពាក់​កណ្តាល​ខែ​សីហា លោក​ Johnson ដែល​ជា​អតីត​អភិបាល​រដ្ឋ​ New Mexico ​ចំនួន​២អណត្តិ បាន​ទទួល​សំឡេង​គាំទ្រ​រវាង​ ១០ ទៅ​ ១២​ ភាគរយ ក្នុង​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ ក្នុង​ការ​ប្រកួត​ជា​មួយ​បេក្ខជន​នៃ​គណបក្ស​ធំៗ​ទាំង​២ គឺ​លោក​ Donald Trump នៃ​គណបក្ស​សាធារណរដ្ឋ និង​លោក​ស្រី​ Hillary Clinton នៃ​គណបក្ស​ប្រជាធិបតេយ្យ។

ប៉ុន្តែ​ឥឡូវ​នេះ ការ​ស្ទង់​មតិ​បង្ហាញ​ថា ការ​គាំ​ទ្រ​លោក​ Johnson ​បាន​ធ្លាក់​ចុះ ខណៈ​ដែល​អ្នក​បោះ​ឆ្នោត​ចាប់​ផ្តើម​ផ្តោត​ទៅ​លើ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃទី​៨​វិច្ឆិកា ដើម្បី​ជ្រើស​តាំង​អ្នក​ឡើង​កាន់​តំណែង​ជំនួស​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅ​ពេល​ដែល​លោក​ចេញ​ពី​តំណែង​ នៅ​ខែ​មករា​ខាង​មុខ។ រដ្ឋ​ខ្លះ​កំពុង​អនុញ្ញាត​ឲ្យមាន​ការ​បោះ​ឆ្នោត​ទុក​មុន។ ការ​ស្ទង់​មតិ​ទួ​ទាំង​ប្រទេស​ថ្មីៗ​របស់​អង្គការ​ Real Clear Politics ​បង្ហាញ​ថា​លោក​ Johnson ​មាន​ការគាំ​ទ្រ​ចំនួន ៧​កណ្តក់​សញ្ញា​១​ភាគរយ ។ លោក​ស្រី​ Clinton ​មាន​ការ​គាំ​ទ្រ ៤៣ កណ្តក់​សញ្ញា​៩​ភាគរយ។ ចំណែក​លោក​ Trump មាន​ការ​គាំ​ទ្រ ៤០​ កណ្តក់​សញ្ញា​៧​ភាគរយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG