សម្តចប៉ាប Francis បានអំពាវនាវដល់ភាគីច្បាំងគ្នានៅក្នុងសាធារណរដ្ឋ អាហ្រិ្វកកណ្តាលឱ្យទម្លាក់អាវុធនិងគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះនិកាយិក។
សម្តចប៉ាបបានយាងទៅដល់រដ្ឋធានីបង់ហ្គី (Bangui) នៃសាធារណរដ្ឋអាហ្រិ្វកកណ្តាលកាលពីថ្ងៃអាទិត្យដើម្បីផ្សព្វផ្សាយលើកកម្ពស់សន្តិភាពនិងការរួមរស់ជាមួយគ្នាក្នុងប្រទេសមួយដែលបែកបាក់ដោយសារមានជម្លោះខាងនយោបាយនិងការប៉ះទង្គិចគ្នារវាងពួកជនសកម្មប្រយុទ្ធគ្រឹស្តសាសនានិងពួកជនសកម្មប្រយុទ្ធសាសនា ឥស្លាម។
មានព្រះបន្ទូលនៅក្នុងពិធីសូត្រធ៌ម ទៅដល់ប្រជាករមួយចំនួនធំនៅក្នុងព្រះវិហារ Cathedral នៃក្រុងបង់ហ្គី សម្តចប៉ាបបានសុំដល់ជនដែលប្រើប្រាស់អាវុធទាំងនោះឱ្យទម្លាក់ឧបករណ៏នៃការស្លាប់ទាំងនេះ បើតាមព្រះរាជបន្ទូលផ្ទាល់របស់ព្រះអង្គ។
ព្រះអង្គបានមានបន្ទូលថា «សូមបំពាក់ខ្លួនអ្នកនៅសេចក្តីត្រឹមត្រូវ, សេចក្តីស្រឡាញ់និងចិត្តមេត្តាករុណាដែលជាកត្តារ៉ាប់រងពិតប្រាកដនៃសន្តិភាព»៕