អ្នកតាក់តែងច្បាប់និងក្រុមមន្ត្រីកំពូលពិភាក្សាអំពីការប្រជែងគ្នារវាងអាមេរិកនិងចិន
ក្រុមមន្ត្រីរដ្ឋបាលកំពូលសហរដ្ឋអាមេរិកបានផ្តល់សក្ខីកម្មកាលពីថ្ងៃអង្គារនៅឯវិមានសភាជាតិអំពីថា តើសំណើកញ្ចប់ថវិកាថ្មីរបស់លោកប្រធានាធិបតីនឹងជួយដល់ការប្រកួតប្រជែងគ្នារវាងអាមេរិកនិងចិនដោយរបៀបណា។ អ្នកស្រី Carla Babb អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំក្រសួងការពារជាតិអាមេរិករាយការណ៍លម្អិតអំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕