ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ព័ត៌មានចុងក្រោយ៖ ពុំ​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ជាង​២​សប្តាហ៍ ​ប៉ុន្តែ​ WHO ​ជំរុញ​​ឲ្យ​កម្ពុជា​បន្ត​​ប្រុង​ប្រយ័ត្ន​ខ្ពស់

វីរុសកូរ៉ូណា ឬកូវីដ១៩ ដែលជាជំងឺរលាកផ្លូវដង្ហើមដ៏ប្រល័យមួយ កំពុងឆ្លងរាលដាលនៅបណ្តាប្រទេសជាង ១២០ ទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា វីរុសនេះគឺជារោគរាតត្បាតសកល ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្លាំងពីរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ ក្នុងការតាមដាន ស្វែងរក ធ្វើតេស្ត ព្យាបាល និងប្រមូលផ្តុំប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងឡើងនៃវីរុសកូរ៉ូណានេះ។ វីរុសកូរ៉ូណា ឬកូវីដ១៩ បានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូបេ ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩។ មកទល់ពេលនេះ វីរុសនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ជិត ៧ពាន់នាក់ ហើយបណ្តាលឲ្យមនុស្សជាង ១៦ម៉ឺននាក់ឆ្លងវីរុសនេះ នៅទូទាំងពិភពលោក។

០២:០៩ ៨.៤.២០២០

លោក ហ៊ុន សែន៖ ​ការ​ឈប់​សម្រាក​ចូល​ឆ្នាំ​ ត្រូវ​លុប​ចោល​ដើម្បី​បញ្ចៀស​ការ​ធ្វើ​ដំណើរ​និង​ជួប​ជុំ​គ្នា

ភ្នំពេញ — លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ប្រកាស​ថា​ រដ្ឋាភិបាល​សម្រេច​លុប​ចោល​ការ​ឈប់​សម្រាក​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​សម្រាប់​អ្នក​ធ្វើ​ការ​រដ្ឋ​ និង​ឯក​ជន​ ក្នុង​នោះ​មាន​កម្មករ​រោងចក្រ​រាប់​ម៉ឺន​នាក់​ផង​ដែរ ​ដើម្បី​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ​និង​ការ​ជួប​ជុំ​គ្នា​ដែល​អាច​នាំ​មក​នូវ​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា។​

លោក ​ហ៊ុន សែន ​បាន​ថ្លែង​បែប​នេះ​នៅ​សន្និសីទ​សារ​ព័ត៌មាន​មួយ ​ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ដើម្បី​បង្ហាញ​វិធាន​ការ​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​បច្ចុប្បន្ន​ភាព​នៃ​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា។​

នាយក​រដ្ឋមន្រ្តី​ថ្លែង​ថា​បើ​ទោះ​ចំនួន​ឆ្លង​វីរុស​កូរ៉ូណា​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​តិច​ក៏ពិតមែន​ប៉ុន្តែ​«ហានិភ័យ​នៅ​ខ្ពស់​ណាស់»​សម្រាប់​កម្ពុជា។​

លោក​មាន​ប្រសាសន៍​ថា៖ «យើង​មិន​ត្រូវ​ភ្លេច​ខ្លួន​ថា ​ យើង​ជា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​ឆ្លង​តិច។​ថ្ងៃ​ខ្លះ​ គឺ​យើង​គ្មាន​អ្នក​ឆ្លង​ទាល់​តែ​សោះ ​មាន​តែ​អ្នក​ជា ​ ហើយ​បែរ​ជា​សប្បាយ​រីករាយ​នោះ​ទេ។ ​ ហានិភ័យ​នៅ​ខ្ពស់​ណាស់​សម្រាប់​ប្រទេស​របស់​យើង»។​

អានព័ត៌មានលម្អិត

០២:០៨ ៨.៤.២០២០

លោកហ៊ុន សែន៖ វីរុស​កូរ៉ូណា​ស្ថិត​ក្នុង​ហានិភ័យខ្ពស់​ណាស់​សម្រាប់​កម្ពុជា

ភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ បាន​ថ្លែង​ថា លទ្ធភាព​រាតត្បាត​នៃ​វីរុសកូរ៉ូណា​នៅ​កម្ពុជា ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​នៅ​ឡើយ បើ​ទោះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ករណី​ឆ្លង​ថ្មីមិន​មាន​នោះ​ទេ។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​បង្ហាញ​វិធានការ​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​បច្ចុប្បន្ន​ភាព​នៃ​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

លោក ហ៊ុន សែន បញ្ជាក់​ថា បើ​ទោះ​ចំនួន​ឆ្លង​នៅ​មាន​តិច​នៅ​កម្ពុជា ប៉ុន្តែ​«ហានិភ័យ​នៅ​ខ្ពស់​ណាស់» សម្រាប់​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «ដូច្នេះហើយ​ យើង​អត់​ត្រូវ​សប្បាយ​ភ្លេច​ខ្លួន ដែល​នាំ​មក​នូវ​ហានិភ័យ​សម្រាប់​ប្រទេស​យើង​នោះ​ទេ។ យើង​ត្រូវ​មាន​វិធាន​ការ​បន្ត»។

លោក​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​ដាក់​នូវ​ «យុទ្ធសាស្រ្ត​នៃ​ការ​តស៊ូ​រយៈ​ពេល​វែង» ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​នេះ។

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​ថា​ រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា១​នាក់​ទៀត​ ដែល​ជា​ជន​បរទេស នាំ​ឲ្យ​ករណី​ឆ្លង​ទូទាំង​ប្រទេស​កើន​ឡើង​ទៅ​ដល់​១១៥។ ក្រសួង​បញ្ជាក់​ថា ជន​បរទេសនោះ គឺ​ជា​ស្រ្តី​ទេសចរ​ជនជាតិ​វៀតណាម អាយុ​២៧​ឆ្នាំ មក​ពី​ប្រទេស​វៀតណាម។ ស្រ្តី​ម្នាក់​នោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។

បើ​តាម​ក្រសួង​សុខាភិបាល ស្រ្តី​រូប​នោះ​បាន​ចេញ​ពី​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង ទៅ​វៀតណាម​ កាល​ពី​ថ្ងៃ​ទី​២ ខែមីនា ហើយ​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១០ ខែមីនា។ ស្រ្តី​នោះ​មាន​មិត្ត​ប្រុស​ជនជាតិ​ចិន ដែល​បាន​ចេញ​ពី​កម្ពុជា នៅ​ថ្ងៃ​ទី​៣ ខែមេសា។ ក្រសួង​មិន​បាន​បញ្ជាក់​ថា​តើ​បុរសជា​ជនជាតិ​ចិន​នោះ​ ចេញ​ទៅ​ប្រទេស​ណា​នោះ​ទេ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានដដែល មនុស្ស​៥​នាក់​ទៀត​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ។ គិ​ត​ត្រឹម​ថ្ងៃ​អង្គារ​នេះ សរុបអ្នក​ជា​សះ​ស្បើយ​ មាន​ទៅ​ដល់​៥៨នាក់។

រហូត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៣១ ខែមីនា កម្ពុជា​បាន​ធ្វើ​តេស្ត​មនុស្ស​ចំនួន​៥៧៦៨​នាក់ ទាំង​ជន​ជាតិ​កម្ពុជា និង​ជន​បរទេស ក្នុង​នោះ​មាន​ជន​បរទេស​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​តាម​នាវា​អន្តរ​ជាតិ ​Westerdam ​ដែល​សុំ​ចត​នៅ​កម្ពុជា។ ​នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ លោក លី សូវ៉ាន់ ​ប្រាប់​VOAកាល​ពី​សប្តាហ៍​មុន។​

ការ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ក្នុង​តំបន់​អាស៊ី​អាគេ្នយ៍​ ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​ ត្រូវ​បាន​អ្នក​ជំនាញ​សុខាភិបាល​ក្នុង​តំបន់​សង្ស័យ​ថា​ការ​ធ្វើ​តេស្ត​មាន​កម្រិត​ទាប​នេះ​ ប្រហែល​ជា​មិន​អាច​បង្ហាញ​អំពី​អត្រា​ពិត​ប្រាកដ​នៃ​អ្នកឆ្លង​ជំងឺ​កូវីដ​១៩​បាន​ទេ។ ​ ក្រុម​អ្នក​ជំនាញ​បារម្ភ​ថា ​បើ​សិន​ជា​ការ​បង្ហាញ​ចំនួន​មិន​ពិត​ប្រាកដ​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ បង្ក​ឲ្យ​មាន​ភាពមិន​សូវ​ខ្វាយខ្វល់​នោះ​ នោះ​វា​អាច​ធ្វើ​ឲ្យ​វីរុស​នេះ​កាន់តែ​រីក​រាលដាល។

ក្រោយ​ការ​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​ជា​បន្ត​បន្ទាប់ រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ការ​ជួប​ជុំ​ទ្រង់​ទ្រាយ​ធំ ដូច​ជា​ការ​ប្រគំ​តន្រ្តី ​កន្លែង​ច្រៀង​កម្សាន្ត​ ខារ៉ាអូខេ​ ក្លឹប​កម្សាន្ត ​បៀរ​ហ្គាឌិន​ និង​កាស៊ីណូ​ជាដើម៕

០២:០៧ ៨.៤.២០២០

កម្ពុជារក​ឃើញជន​បរទេស​១នាក់ឆ្លង​វីរុស​កូរ៉ូណា ករណីសរុប​កើន​ដល់​១១៥

ភ្នំពេញ — ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា១​នាក់​ទៀត​ ដែល​ជា​ជន​បរទេស នាំ​ឲ្យ​ករណី​ឆ្លង​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​ទៅ​១១៥។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ។

ក្រសួង​បញ្ជាក់​ថា ជន​បរទេសនោះ គឺ​ជា​ស្រ្តី​ទេសចរ​ជនជាតិ​វៀតណាម អាយុ​២៧​ឆ្នាំ មក​ពី​ប្រទេស​វៀតណាម។ ស្រ្តី​ម្នាក់​នោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។ បើ​តាម​ក្រសួង​សុខាភិបាល ស្រ្តី​រូប​នោះ​បាន​ចេញ​ពី​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង ទៅ​វៀតណាម​ កាល​ពី​ថ្ងៃ​ទី​២ ខែមីនា ហើយ​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១០ ខែមីនា។ ស្រ្តី​នោះ​មាន​មិត្ត​ប្រុស​ជនជាតិ​ចិន ដែល​បាន​ចេញ​ពី​កម្ពុជា នៅ​ថ្ងៃ​ទី​៣ ខែមេសា។ ក្រសួង​មិន​បាន​បញ្ជាក់​ថា​តើ​បុរសជា​ជនជាតិ​ចិន​នោះ​ ចេញ​ទៅ​ប្រទេស​ណា​នោះ​ទេ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានដដែល មនុស្ស​៥​នាក់​ទៀត​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ។ គិ​ត​ត្រឹម​ថ្ងៃ​អង្គារ​នេះ សរុបអ្នក​ជា​សះ​ស្បើយ​ មាន​ទៅ​ដល់​៥៨នាក់​៕

២១:២៧ ៦.៤.២០២០

កម្មករ​កាត់​ដេរ​រៀបរាប់​ការ​លំបាក និង​បំណុល ដោយសារ​រោងចក្រ​ផ្អាក​ដំណើរ​ការ

ស៊ឹម ស្រីអូន ដែលជាកម្មករកាត់ដេរត្រូវបានព្យួរការងារ កាលពីចុងខែមីនា កំពុងអង្គុយមើលកូនស្រី នៅក្រោមផ្ទះ ក្នុងភូមិពង្រ ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ (ស៊ុន ណារិន/VOA)
ស៊ឹម ស្រីអូន ដែលជាកម្មករកាត់ដេរត្រូវបានព្យួរការងារ កាលពីចុងខែមីនា កំពុងអង្គុយមើលកូនស្រី នៅក្រោមផ្ទះ ក្នុងភូមិពង្រ ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ (ស៊ុន ណារិន/VOA)

ភូមិ​ពង្រ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់​ស្ពឺ —​ ជិត​៥ឆ្នាំ​មក​ហើយ ​ដែល​អ្នកស្រី​ស៊ឹម ស្រី​អូន​ត្រូវ​ក្រោក​ពី​ព្រឹក​ព្រលឹម ​គឺ​ចាប់​ផ្តើម​ចេញ​ដំណើរ​តាម​រថយន្ត ​នៅ​ម៉ោង​៥​កន្លះ ​ទៅ​ធ្វើ​ការ​រោងចក្រ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៤១ ​ក្នុង​ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ។ ​ ប៉ុន្តែរយៈ​ពេល​ជាង​មួយ​សប្តាហ៍​មក​ហើយ​ អ្នកស្រី​នៅ​ផ្ទះ​មើល​ថែ​កូន​ស្រី​ឈ្មោះ ​លាង​ ក្វាន់ តា​ អាយុ​១​ឆ្នាំ​កន្លះ​ ដោយសារ​អ្នកស្រី​ត្រូវ​បាន​ព្យួរ​ការងារ​រោងចក្រ ​ដែល​អ្នកស្រី​ពឹង​ផ្អែក​សម្រាប់​ជីវភាព​រស់​នៅ​រាប់​ឆ្នាំ​មក​ហើយ។​

កំពុង​អង្គុយ​យោល​កូន​ឲ្យ​គេង​ក្នុង​អង្រឹង​នៅ​ក្រោម​ផ្ទះ ​ អ្នកស្រី​ស៊ឹម ស្រី​អូន​ អាយុ​៣៩​ឆ្នាំ ​កំពុង​ព្រួយ​បារម្ភ​អនាគត​កូន​របស់​អ្នកស្រី​ទាំង​៤​នាក់ ​ដែល​៣​នាក់​នៅ​តូចៗ​នៅ​ឡើយ​និង​កំពុង​សិក្សា។​

រស់​នៅ​ក្នុង​ភូមិ​ពង្រ ឃុំ​ស្វាយ​ចចិប​ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់​ស្ពឺ​ អ្នកស្រី ​ស៊ឹម ស្រីអូន​ជា​កម្មករ​រោងចក្រ​ជិត​១០​ឆ្នាំ​មក​ហើយ។ ​ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ អ្នកស្រី និង​ប្អូនស្រី​ដែល​ធ្វើ​ការ​រោងចក្រ​ផលិត​កាបូប​ឈ្មោះ​ថា​Winning Dragon Leatherwear Cambodia​ជា​មួយ​គ្នា ​ត្រូវ​បាន​ព្យួរ​ការងារ ​ដែល​ធ្វើ​ឲ្យ​អ្នកស្រី​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​បំណុល​ដែល​ជំពាក់​គេ ​និង​អនាគត​កូនៗ​របស់​អ្នកស្រី។

កាល​ពី​ថ្ងៃ​អាទិត្យ ​ពេលកំពុង​យោល​កូន​ឲ្យ​គេង​ក្នុង​អង្រឹង​ ​អ្នកស្រី​បានថ្លែង​ប្រាប់​VOA​ថា៖ ​

«បារម្ភ​ជាង​គេ ​មាន​តែ​អត់​លុយ​បង់​រដ្ឋ​[បង់​ធនាគារ​]​តែ​ប៉ុណ្ណឹង។ ​ អត់​លុយ​បង់​គេ ​ ខ្លាច​តែ​គេ​មក​ទារ​មុខ​ក្រោយ ​ ប៉ុន្តែ​គេ​អត់​មក​ទារ។​គេ​គ្រាន់​តែ​ព្រមាន​យើង​អី​ចឹង​ណា៎។​ប៉ុន្តែ​ខ្ញុំ​នៅ​មាន​សង្ឃឹម​ថា​ រក​សង​គេ​ ​តិច​តួច​អី​ចេះ​តែ​រក​បង់​គេ ។ ​អត់​ការងារពី​ខាង​ហ្នឹង ​ យើង​រក​ផ្សេង​ពី​ហ្នឹង​ទៀត​ទៅ!»​

ដោយ​សារ​វីរុស​កូរ៉ូណា ​ដែលនាំ​មិន​មាន​ការ​បញ្ជា​ទិញ​ និង​កង្វះ​វត្ថុធាតុ​ដើម​កម្មករ​រោងចក្រ​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​ព្យួរ​ឬ​បញ្ឈប់​ពី​ការងារ​តែ​ម្តង។ ​ ការណ៍​នេះ​នាំ​ឲ្យ​កម្មករ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ពី​ការ​មិន​មាន​ចំណូល​ទៅ​ថ្ងៃ​ខាង​មុខ ​ ខណៈ​កំពុង​ភ័យ​ខ្លាច​ ថា​សង​បំណុល​គេ​មិន​បាន។​

អ្នកស្រី​ស៊ឹម ស្រីអូន​ត្រូវ​បាន​រោងចក្រ​ឲ្យ​ឈប់​រយៈ​ពេល​២​ខែ ​ចាប់​ពី​ថ្ងៃ​ទី​២៧​ខែ​មីនា ​ឆ្នាំ​២០២០។​ការ​បាត់​បង់​ការងារ​នេះ​ធ្វើ​ឲ្យ​អ្នកស្រី​ជួប​ការ​លំបាក​ក្នុង​ការ​សង​បំណុល​គេ​ដែល​អ្នកស្រី​ត្រូវ​បង់​ប្រមាណ​១៣០​ដុល្លារ​ក្នុង​មួយ​ខែ ​រយៈ​ពេល​ជាង​១២​ខែ​ទៀត។​កាល​ពី​ឆ្នាំ​មុន អ្នកស្រី​បាន​ខ្ចី​ប្រាក់​គេ​ប្រមាណ​២៥០០​ដុល្លារ​អាមេរិក ​ដើម្បី​ទិញ​ម៉ូតូ​ឌ្រីម​មួយ​គ្រឿង​ និង​ទុក​ខ្លះ​សម្រាប់​ចាយ​វាយ។​

អ្នកស្រី​មិន​ច្បាស់​ថា​តើ​អ្នកស្រី​នឹង​ទទួល​បាន​ការងារ​ធ្វើ​នៅ​ថ្ងៃ​ខាង​មុខ​ឬ​យ៉ាងណា​នោះ​ទេ។​

អានព័ត៌មានលម្អិត

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG