ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ថា​ខ្លួន​មិន​រំពឹង​ពី​«ការ​ស្តារ​ឡើង​វិញ»​ជា​ផ្លូវការ​នៃ​ទំនាក់ទំនង​ជាមួយ​អាមេរិក​ក្នុង​ជំនួប​កំពូល​រវាង​លោក ​Biden ​និង ​Putin


រូប​ឯកសារ៖ ទង់ជាតិ​រុស្ស៊ី​និង​អាមេរិក​ត្រូវ​បាន​បង្ហូត​នៅ​ជិត​រោងចក្រ​​រថយន្ត Ford Sollers ដែល​​បង្កើត​រួម​ដោយ​ក្រុមហ៊ុន​អាមេរិក​និង​រុស្ស៊ី ទី​ក្រុង Vsevolozhsk ប្រទេស​រុស្ស៊ី។
រូប​ឯកសារ៖ ទង់ជាតិ​រុស្ស៊ី​និង​អាមេរិក​ត្រូវ​បាន​បង្ហូត​នៅ​ជិត​រោងចក្រ​​រថយន្ត Ford Sollers ដែល​​បង្កើត​រួម​ដោយ​ក្រុមហ៊ុន​អាមេរិក​និង​រុស្ស៊ី ទី​ក្រុង Vsevolozhsk ប្រទេស​រុស្ស៊ី។

រដ្ឋាភិបាល​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​លើក​ឡើង​ថា​ខ្លួន​នឹង​មិន​រំពឹង​នូវ​ការ​ស្តារ​ឡើង​វិញជា​ផ្លូវការ​ណា​មួយ​ស្តីពី​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ជំនួប​កំពូលមួយ​រវាងប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ​និង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ​នៅ​ខែ​ក្រោយ​នោះ​ទេ។

អ្នក​នាំ​ពាក្យរដ្ឋាភិបាល​រុស្ស៊ី លោក Dmitry Peskov ​ថ្លែង​ថាមិន​គួរ​ «រំពឹង​ទុកខ្លាំង​ពេក» ​ពី​វឌ្ឍនភាព​នៃ​ជំនួប​កំពូល​នោះ​ហើយ​ថា ទោះ​ជា​យ៉ាង​ណា​ក្តីក៏​កិច្ច​ប្រជុំ​នោះ​មាន​សារៈ​សំខាន់​ជា​ខ្លាំង។

បើ​តាមការ​លើក​ឡើង​របស់​វិមាន​ក្រឹមឡាំងនិង​សេតវិមាន​បាន​ឲ្យ​ដឹង​ថា​ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin ​និងប្រធានាធិបតីអាមេរិក​លោក Joe Biden ​នឹង​ជួប​ប្រជុំគ្នាក្នុង​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​ នៅ​ថ្ងៃ​ទី​១៦​ខែ​មិថុនា​ ខាង​មុខ​នេះ​ស្រប​ពេល​ដែល​ទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរ​កំពុងធ្លាក់​ចុះខ្លាំង​ចាប់​តាំង​ពី​ក្រោយ​សង្គ្រាមត្រជាក់​មក៕​

XS
SM
MD
LG