តុលាការនៅប្រទេសកូរ៉េខាងត្បូង បានកាត់សេចក្តីថា កូនស្រីរបស់អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Korean Airlines នៃប្រទេសកូរ៉េខាងត្បូង បានរំលោភច្បាប់សុវត្ថិភាពអាកាសចរណ៍ ក្នុងការបញ្ចេញកំហឹងយ៉ាងខ្លាំងក្លាចំពោះការណ៍ដែលអ្នកបំរើបានយកគ្រាប់សណ្តែកមកឲ្យនាង។
នាង Heather Cho អតីតមន្រ្តីជាន់ខ្ពស់ម្នាក់និងជានាយិកាសេវាក្នុងយន្តហោះរបស់ក្រុមហ៊ុន បានទទួលទោសជាប់ពន្ធនាគារមួយឆ្នាំ ចំពោះអំពើរបស់នាង ដែលគេឲ្យឈ្មោះថា«កំហឹងនឹងគ្រាប់សណ្តែក»។
នៅពេលនោះនាង Cho បានបញ្ជាឲ្យជើងយន្តហោះមួយនៅថ្ងៃទី ៥ ខែធ្នូ បើកត្រឡប់ទៅទ្វារចូលនៅចំណតយន្តហោះបូរីញូវយ៉កវិញ ដើម្បីដកចេញពីយន្តហោះនូវអ្នកបម្រើភ្ញៀវក្នុងយន្តហោះម្នាក់ ដែលបានយកគ្រាប់សណ្តែក macadamia នៅក្នុងកញ្ចប់ ជាជាងដាក់ក្នុងចានមកឲ្យនាងនៅក្នុងបន្ទប់ជិះថ្នាក់លេខមួយ៕