ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ខៀវ សំផន ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្នុង​ទីបញ្ចប់​នៃ​ដំណើរការ​កាត់ក្តី​របស់​តុលាការ​ខ្មែរក្រហម


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ថ្ងៃ​​ព្រហស្បតិ៍​នេះ តុលាការ​ខ្មែរ​ក្រហម​បាន​សម្រេច​ផ្តន្ទា​ទោស​មេដឹក​នាំ​ខ្មែរ​ក្រហម លោក ខៀវ សំផន អាយុ​ ៩១ ឆ្នាំ ឲ្យ​ជាប់​ពន្ធនាគារមួយ​ជីវិត បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំឃាំង​អស់​រយៈពេល​​ ១៥ ឆ្នាំ​មក​ហើយ។ នេះ​ជា​សេចក្តី​សម្រេច​ចុង​ក្រោយ ហើយ​តុលាការ​នឹង​បញ្ចប់​សវនាការ​នៃ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម នា​ពេល​នេះ។ ប៉ុន្តែ​តុលាការ​មាន​កិច្ច​ការ​មួយ​ចំនួន​ទៀត ដូច​ជា​ការ​រៀបចំ​ឯកសារ និង​ផ្សព្វផ្សាយ​អំពី​សវនាការ​ទៅ​កាន់​សាធារណ​ជន។ លោក ស៊ុន ណារិន រាយការណ៍​លម្អិត​ពី​រាជធានី​ភ្នំពេញ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG