ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិកសភាស.រ.អា.សំខាន់ម្នាក់អំពាវនាវឲ្យពន្យាការទទួលជនភៀសខ្លួនស៊ីរី


ប្រធាន​រដ្ឋ​សភា​គឺ​លោក Paul Ryan ​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ឯ​វិមាន​រដ្ឋសភា Capitol Hill កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។
ប្រធាន​រដ្ឋ​សភា​គឺ​លោក Paul Ryan ​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ឯ​វិមាន​រដ្ឋសភា Capitol Hill កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។

សមាជិក​សភា​ស.រ.អា.​សំខាន់​ម្នាក់គឺ​ប្រធាន​រដ្ឋ​សភា​ថ្មី លោក​ Paul Ryan ​កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​ផ្អាកក្នុង​ការ​ទទួលជន​ភៀស​ខ្លួន​ស៊ីរី ដោយ​លើក​ឡើង​អំពី​ការ​ភ័យ​ខ្លាច​រឿង​សន្តិសុខ ក្រោយ​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​បង្ហូរ​ឈាមក្នុង​ទីក្រុង​ប៉ារីស។

លោក​ថ្លែង​ថា​រដ្ឋ​សភា​ដែលគ្រប់​គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ អាច​បោះ​ឆ្នោត​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ដើម្បី​ពន្យា​ផែន​ការ​របស់​លោក​ប្រធានាធិបតី បារ៉ាក់​ អូបាម៉ា ដើម្បី​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួន​ស៊ីរីមួយម៉ឺន​នាក់ចូល​ស.រ.អា.នៅ​ឆ្នាំ​ក្រោយ។

លោក Ryan ថ្លែង​ថា​អាមេរិកតែង​តែ​ស្វាគមន៍​ជន​ភៀស​ខ្លួន ប៉ុន្តែ​ខ្លួន​ត្រូវប្រយ័ត្ន​ប្រយែង​ដើម្បី​ផ្អាក​កម្មវិធី​ជន​ភៀស​ខ្លួន ដើម្បី​បញ្ជាក់​ថាក្រុម​ភេរវជនមិន​ព្យាយាម​បន្លំ​ខ្លួន​ចូល​ជាមួយ​ជន​ភៀស​ខ្លួន។

នៅពេល​ជា​មួ​យគ្នា​នេះ ទី​ភ្នាក់​ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិបាន​រិះគន់​បណ្តា​រដ្ឋាភិបាលទាំង​ឡាយ ដែល​កំពុង​ទាមទារ​ឲ្យ​កាត់​បន្ថយ​កម្មវិធី​តាំង​ទី​លំនៅ​ជន​ភៀស​ខ្លួន ក្រោយ​ពី​គេ​បានរក​ឃើ​ញថា អ្នក​វាយ​ប្រហារ​ម្នាក់នៅ​ប៉ារីសបាន​លួច​ចូល​អឺរ៉ុបនៅ​ក្នុង​ចំណោម​ជន​អន្តោប្រវេសន៍​ស៊ីរី ដែល​រត់​គេច​ខ្លួន​ចេញពី​សង្គ្រាម​នៅ​ស៊ីរី។

ស្រ្តី​អ្នកនាំ​ពាក្យ​អគ្គ​ស្នងការ​អ.ស.ប.​ទទួល​បន្ទុក​ជន​ភៀស​ខ្លួនបាន​ថ្លែង​នៅ​ក្នុង​ទីក្រុងហ្សឺណែវ (Geneva) ថា ទីភ្នាក់​ងារ​អ.ស.ប.មាន​ការ​រំខានយ៉ាង​ខ្លាំង​ដោយ​សារ​ពាក្យ​សម្តី​ដែល​បញ្ចូល​ជន​ភៀស​ខ្លួន​ទាំង​អស់​ជាមួយ​គ្នា។ លោក​ស្រី​ថ្លែង​ថា ការណ៍​នេះ​នឹង​នាំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ជន​បរទេស៕​

XS
SM
MD
LG