ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនឃុបឃិតសំខាន់​ម្នាក់​​ក្នុង​ការ​វាយប្រហារ​នៅ​ក្រុង​ប៉ារីស​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ


 នៅ​ក្នុង​រូបភាព​ផ្គុំ​ចូល​គ្នា​មិនមាន​កាលបរិច្ឆេទ​មួយ​ ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​ប៉ូលិស​សហព័ន្ធ​ប៊ែលហ្ស៊ិក​នៅ​ក្រុង​ព្រុចសែស​កាល​ពី​ថ្ងៃ​ច័ន្ទ ទី២១​ ខែ​មិនា ឆ្នាំ២០១៦ បង្ហាញ​ពី​ជនសង្ស័យ Najim Laachraoui។
នៅ​ក្នុង​រូបភាព​ផ្គុំ​ចូល​គ្នា​មិនមាន​កាលបរិច្ឆេទ​មួយ​ ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​ប៉ូលិស​សហព័ន្ធ​ប៊ែលហ្ស៊ិក​នៅ​ក្រុង​ព្រុចសែស​កាល​ពី​ថ្ងៃ​ច័ន្ទ ទី២១​ ខែ​មិនា ឆ្នាំ២០១៦ បង្ហាញ​ពី​ជនសង្ស័យ Najim Laachraoui។

​អាជ្ញាធរ​ប្រទេស​ប៊ែលហ្ស៊ិក​បានដឹង​អត្តសញ្ញាណ​អ្នក​ឃុបឃិត​សំខាន់​ម្នាក់​ជាមួយ​ជន​ឈ្មោះ​ Salah Abdeslam នៅ​ក្នុង​ការ​វាយប្រហារ​ភេរវកម្មនៅក្នុង​ក្រុង ប៉ារីស នៅ​ពេល​ដែល​ព្រឹត្តការណ៍​ថ្មីៗ​បានគូស​បញ្ជាក់​អំពីបណ្តាញ​នៅ​ខាង​ក្រោយ​ការ​វាយ​ប្រហារភេរវកម្ម​កាល​ពី​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា​ និង​បាន​នាំ​ឲ្យ​យល់ថា​អាច​មានការគំរាម​កំហែង​ថ្មីៗ​ទៀត។

ក្រុម​អ្នកស៊ើបអង្កេតកំពុង​ស្វែង​រក​ពលរដ្ឋ​ប៊ែលហ្ស៊ិក​ម្នាក់​អាយុ​២៤ឆ្នាំ​ឈ្មោះ Najim Laachraoui ដែលមាន​ឈ្មោះ​ប្តូរ​មួយ​ទៀត​ថា​ Soufiane Kayal ដែល​កំពុង​រត់​គេច​ខ្លួន។ សេចក្តី​ថ្លែងការណ៍​មួយ​ដោយការិយាល័យ​រាជអាជ្ញា​សហព័ន្ធប៊ែលហ្ស៊ិក​បាននិយាយ​ថា​ ឈ្មោះនេះ​បានធ្វើដំណើរ​ទៅ​កាន់ប្រទេស​ស៊ីរីកាល​ពី​ឆ្នាំ២០១៣។​ អាជ្ញាធរ​បាន​ដឹង​អត្តសញ្ញាណ​ជន​នេះ​ដោយ​ DNA របស់​គាត់​នៅ​ពេល​ប៉ូលិស​ធ្វើការ​ឆែកឆេរ​នៅ​ក្នុង​ប្រទេស​ប៊ែលហ្ស៊ិក ដែល​មាន​ទាក់ទិ​ន​ជាមួយ​ការ​វាយ​ប្រហារទាំង​នេះ។

បើតាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​បារាំង​និង​ប៊ែលហ្ស៊ិក​ថា​ DNA របស់ជន​នេះ​ក៏​បានត្រូវ​រក​ឃើញ​ដែរ​នៅ​លើ​អាវ​កាក់​ដាក់គ្រឿង​ផ្ទុះ​មួយ​ ឬច្រើនជាង​មួយ​ ដែល​បាន​ត្រូវ​ប្រើប្រាស់​ដោយ​ពួក​ជន​បំផ្ទុះ​គ្រាប់បែកអត្តឃាត​នៅ​ក្នុងការ​វាយ​ប្រហារ​ទាំង​នោះ។

​ការិយាល័យ​រាជអាជ្ញា​សហព័ន្ធ​ប៊ែលហ្ស៊ិក​បាន​និយាយ​ថា ឈ្មោះ​ Laachraoui បាន​ធ្វើ​ដំណើរ​ទៅកាន់ប្រទេស​ហុងគ្រី​កាលពី​ខែ​កញ្ញា​មុន​ជាមួយ​ Abdeslam និង​បុរស​ទី​បី​។

អាជ្ញាធរ​មាន​ជំនឿ​ថា​ បុរសទីបី​ដែល​កាល​ពី​ពេល​មុន​នេះ​បានត្រូវ​ស្គាល់​ដោយ​រហស្សនាម​ថា​ Samir Bouzid តាមការ​ពិត​មាន​ឈ្មោះ​ថា Mohamed Belkaid ដែល​បាន​ត្រូវ​សម្លាប់ក្នុងការ​ឆ្មក់វាយ​ប្រហារ​ដោយប៉ូលិស​កាលពី​សប្តាហ៍​មុន​នៅ​ក្នុង​សង្កាត់ Forest នៃ​ក្រុង​ព្រុចសែល៕

XS
SM
MD
LG