ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​សំខាន់ៗ​ក្នុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​មជ្ឈិមបូព៌ា​របស់​លោក​ Biden


​ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក​ Joe Biden ថ្លែង​សុន្ទរកថា​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២។
​ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក​ Joe Biden ថ្លែង​សុន្ទរកថា​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២។

លោក​ប្រធានាធិបតី ​Joe Biden នេះ​ថ្ងៃ​ពុធ​នេះបាន​ទៅ​ដល់​ប្រទេស​អ៊ីស្រាអែល​ ដែល​ជាផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​មជ្ឈិមបូព៌ា ដោយ​មាន​ទស្សនកិច្ច​នៅ ​West Bank ​និង​ប្រទេស​អារ៉ាប៊ី​សាអូឌីត។​ លោក​នឹង​ជំរុញ​សមាហរណ​កម្ម​កាន់តែ​ស៊ី​ជម្រៅ​របស់​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​តំបន់​ ជំរុញ​ឱ្យ​បណ្តា​ប្រទេស​ឈូង​សមុទ្រ​ពែក​បូម​ប្រេង​បន្ថែម​ទៀត​ដើម្បី​កាត់​បន្ថយ​វិបត្តិ​ថាមពល​ពិភពលោក​ និង​ផ្តល់​ការ​ធានា​ថា​ សហ​រដ្ឋ​អាមេរិក​មិន​ធ្វើឱ្យ​តំបន់​នេះ​បាត់បង់​អាទិភាព​នោះ​ទេ ​ទោះបី​ជា​សហ​រដ្ឋ​អាមេរិក​ផ្តោត​លើ​សង្គ្រាម​នៅ​អ៊ុយក្រែន​ និង​ការ​ប្រកួត​ប្រជែង​ជា​យុទ្ធសាស្ត្រ​ជាមួយ​ប្រទេស​ចិន​ក៏​ដោយ។​

នេះ​ជា​ទស្សនកិច្ច​ដ៏​ស្មុគស្មាញ​មួយ​សម្រាប់​លោក ​Biden ​ដែល​ត្រូវ​បាន​សកម្ម​ជន​និង​សមាជិក​នៃ​គណបក្ស​របស់​លោក​ផ្ទាល់រិះគន់​ចំពោះ​ការ​ធ្វើ​ទំនាក់​ទំនង​ឡើង​វិញ​ជាមួយ​ព្រះ​រាជាណាចក្រ​អារ៉ាប៊ី​សាអូឌីត​ ដែល​លោក​ធ្លាប់​បាន​កំណត់​ថា ​«គ្មាន​ការស្តារ​តម្លៃ​សង្គម»។ ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក ​Jake Sullivan ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ច័ន្ទ​ថា ​«គោល​ដៅ​របស់​យើង​គឺ​ស្តារ​ឡើង​វិញ​ ប៉ុន្តែ​មិន​ធ្វើ​ឱ្យ​ខូច​ទំនាក់​ទំនង​ជាមួយ​អារ៉ាប៊ី​សាអូឌីត​ទេ» ។ ​លោក​ Sullivan ​បាន​អះអាង​ថា ​នៅ​ក្នុង​ពិភព​លោក​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ខាង​ភូមិសាស្ត្រ​នយោបាយ ​ជាពិសេស​នៅ​ឥណ្ឌូប៉ាស៊ីហ្វិក ​និង​អឺរ៉ុប​ សហ​រដ្ឋ​អាមេរិក​ត្រូវតែ​បន្ត​ចូល​រួម​យ៉ាង​ខ្លាំង​ក្លា​នៅ​មជ្ឈិមបូព៌ា។​

លោក​ថា​«មជ្ឈិមបូព៌ា​មាន​ទំនាក់​ទំនង​យ៉ាង​ស៊ី​ជម្រៅ​ជាមួយ​ពិភពលោក​ទាំង​មូល។​ ​បើ​យើង​ធ្វើ​សកម្មភាព​ឥឡូវ​នេះ​បង្កើត​តំបន់​ដែល​មាន​សន្តិភាព ​និង​ស្ថិរភាព​ជាង​នេះ​ វា​នឹង​ផ្តល់​ភាគ​លាភ​ដល់​ផល​ប្រយោជន៍​ជាតិ​អាមេរិក​ និង​ដល់​ប្រជាជន​អាមេរិក​សម្រាប់​ច្រើន​ឆ្នាំ​ទៅ​មុខ»។​

នៅ​អ៊ីស្រាអែល ​លោក​Biden​ នឹង​ជួប​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​គឺ​លោក ​Yair Lapid ​និង​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ លោក​Benjamin Netanyahu ​ដើម្បី​ពិភាក្សា​អំពី​សន្តិសុខ​របស់​អ៊ីស្រាអែល​ ចំពេល​មាន​ការ​ងើប​ឡើង​វិញ​របស់​អ៊ីរ៉ង់​ រួមទាំង​ការ​ធ្វើ​សមាហរណ​កម្ម​សមត្ថភាព​ការពារ​ដែន​អាកាស​របស់​អ៊ីស្ត្រាអែល​ជាមួយ​បណ្តា​ប្រទេស​ឈូង​សមុទ្រ​ពែក។​

នៅ​ West Bank ​លោក ​Biden ​នឹង​រំឭក​ឡើងវិញ​នូវ​ការ​គាំទ្រ​សម្រាប់​ដំណោះ​ស្រាយ​រដ្ឋ​ពីរ​ និង​ស្តារ​ទំនាក់​ទំនង​ជាមួយ​អាជ្ញាធរ​ប៉ាឡេស្ទីន​ឡើង​វិញ ​បន្ទាប់ពី​រដ្ឋបាល​លោក ​Donald Trump ​បាន​កាត់​បន្ថយ​ជំនួយ​ និង​បិទ​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​ទីក្រុង​ហ្សេរុយសាឡឹម​ ដែល​ជា​ស្ថាន​បេសក​កម្ម​របស់​សហ​រដ្ឋ​អាមេរិក​សម្រាប់​ប៉ាឡេស្ទីន។​

លោក ​Biden ​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​GCC+3 ​នៅ​ទីក្រុង ​Jeddah​ប្រទេស​អារ៉ាប៊ី​សាអូឌីត ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា​សហ​ប្រតិបត្តិ​ការ​ឈូង​សមុទ្រ​ពែក​ហើយ​លោក​នឹង​ដាក់​ចេញ​ចក្ខុវិស័យ​សម្រាប់​ការ​ចូលរួម​របស់​សហ​រដ្ឋ​អាមេរិក​ក្នុង​តំបន់​នេះ។​លោក​នឹង​ជួប​ស្តេច ​Salman ​និង​ព្រះ​អង្គ​ម្ចាស់ ​Mohammed Bin Salman ​ដើម្បី​ជួសជុល​ទំនាក់​ទំនង​ជាមួយ​ប្រទេស​នេះ៕

(អ្នកស្រី​ Anita Powell រួមចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះ)

XS
SM
MD
LG