ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិកគណបក្សប្រជាធិបតេយ្យសំខាន់ៗប្រឈមនឹងការបាត់បង់អាសនៈក្នុងការបោះឆ្នោតសភាសហរដ្ឋអាមេរិក


រូបឯកសារ៖ លោក Jamaal Bowman អតីតនាយកសាលាមធ្យមសិក្សា ថ្លែងទៅកាន់ក្រុមអ្នកចូលរួមអំឡុងពេលជំនួបមួយ អំឡុងពេលការបោះឆ្នោតបឋម កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Jamaal Bowman អតីតនាយកសាលាមធ្យមសិក្សា ថ្លែងទៅកាន់ក្រុមអ្នកចូលរួមអំឡុងពេលជំនួបមួយ អំឡុងពេលការបោះឆ្នោតបឋម កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

សមាជិកគណបក្សប្រជាធិបតេយ្យសំខាន់ៗជាច្រើនកំពុងប្រឈមការបាត់បង់អាសនៈរបស់ខ្លួននៅក្នុងសភានៅក្នុងការបោះឆ្នោតរដ្ឋចំនួន ៤ក្នុងសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ។

លោក Jamaal Bowman អតីតនាយកសាលាមធ្យមសិក្សា ដែលមិនដែលឈរឈ្មោះកាលពីពេលមុនបាននាំមុខដោយចំនួន៦១ភាគរយទល់នឹង៣៦ភាគរយលើលោកសមាជិកសភា Eliot Engel ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាតំណាងរាស្រ្ត។

ការ​បោះឆ្នោត​បឋម​សំខាន់ៗ​មួយ​ចំនួន​បាន​ប្រព្រឹត្ត​ធ្វើ​កាល​ពី​ថ្ងៃ​អង្គារ​នៅរដ្ឋ​ចំនួន​បី​របស់​សហរដ្ឋ​អាមេរិកនៅ​រដ្ឋ​ Kentucky រដ្ឋ New York ​និង រដ្ឋ Virginia ជាប់​រដ្ឋធានី​វ៉ាស៊ីនតោន។​

នៅ​រដ្ឋ Kentucky ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក មានការ​បោះឆ្នោត​បឋមសំខាន់​សម្រាប់​តំណែងអាសនៈ​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​នឹង​ក្លាយ​ជា​បេក្ខជន​បក្ស​ដែល​នឹង​ត្រូវ​តតាំង​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​បច្ចុប្បន្នលោក Mitch McConnell ពី​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត​ខែ​វិច្ឆិកា​ខាង​មុខ។

នៅ​រដ្ឋ​ New York ភាគ​ឥសាន​ប្រទេស​មាន​ការ​ប្រកួត​ការ​បោះឆ្នោះ​បឋមដ៏​ស្វិត​ស្វាញ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​តទល់​យក​អាសនៈ​រដ្ឋសភា​របស់​អ្នកតំណាងរាស្ត្រ​យូរ​ឆ្នាំ​របស់​គណបក្ស​ប្រជាធិបតេយ្យ​លោក Eliot Engel។

នៅ​រដ្ឋ​ Virginia ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ មាន​ការ​ប្រកួត​ការ​បោះឆ្នោត​បឋម​សម្រាប់​ដណ្តើម​អាសនៈ​រដ្ឋសភា​ចំនួន​៧ ព្រម​ជាមួយ​នឹង​ការ​បោះឆ្នោត​បឋម​របស់​គណបក្ស​សាធារណរដ្ឋ​ដើម្បី​ជ្រើសរើស​បេក្ខជន​ទៅ​ប្រកួតដណ្តើម​អាសនៈ​ព្រឹទ្ធសភានៃ​រដ្ឋ​ Virginia ពី​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រជាធិបតេយ្យ​លោក Mark Warner នៅ​ក្នុង​ខែ​វិច្ឆិកា។

XS
SM
MD
LG