ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Kerry៖​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​រាប់​ម៉ឺន​នាក់​​រស់នៅ​«​ដូច​ទាសករ»


លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ John Kerry ​ក្នុង​សន្និសីទ​សារព័ត៌មាន​ បន្ទាប់​ពី​លោក​បាន​ថ្លែង​សន្ទរកថា​​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ នៅ​ទីក្រុងហ្សឺណែវ​ កាល​ពីថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០១៥។

វីអូអេផ្នែក​ផ្សាយ​ជា​ភាសា​កូរ៉េ​បាន​ផ្សាយ​ថា​ លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ John Kerry ​បាន​ថ្លែងសន្ទរកថាទៅ​កាន់​ការ​ប្រជុំទី​២៨​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប.​ ដោយ​មាន​ប្រសាសន៍ថា​ ប្រជារាស្ត្រ​កូរ៉េខាង​ជើង​រាប់ម៉ឺន​នាក់​រស់​នៅ​«ដូច​ជាទាសករ»។

អ្នកការទូតស.រ.អា. កំពូលរូបនេះ​បាន​មាន​ប្រសាសន៍​ថា៖ «នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​គ្មាន​សេរីភាព​ខាង​ការ​និយាយ​ស្តី​និង​ការ​បញ្ចេញ​មតិទេ​ គ្មាន​សេរី​ភាព​ខាង​ការគោរព​សាសនា​ទេ​ឬ​គ្មាន​ការ​ជំទាស់​ខាង​នយោបាយ​ទ្បើយ។ ​លោក ​Kim ​Jong Un ​ប្រហារ​ជីវិត​ជន​ទាំង​ទ្បាយ​ណា​ដែល​ខ្វែង​គំនិត​ជាមួយ​គាត់ ​ហើយ​គាត់​បាន​កម្ចាត់​ជន​ទាំង​ទ្បាយ​ណា​ដែល​គាត់​ស្មាន​ថា ​គ្មាន​ស្វាមីភ័ក្តិ​ជាមួយគាត់​ ឲ្យចេញ​ពី​ប្រទេស​កូរ៉េខាង​ជើង។​ ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ រដ្ឋាភិបាល​កូរ៉េខាង​ជើង​បាន​សង្កត់​សង្កិន​ពលរដ្ឋខ្លួន​ ធ្វើ​ឱ្យ​មាន​ទូរភិក្ស ធ្វើ​ទារុណកម្ម​ និង​ឃុំឃាំង​ពួក​គេ ​ហើយ​អាក្រក់​ជាង​នេះ​ទៀត​ ប្រជារាស្ត្រ​កូរ៉េខាង​ជើង​រាប់​សែន​នាក់​បាន​បាត់​បង់​ជីវិត។»

XS
SM
MD
LG