ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ធ្វើ​ដំណើរ​ទៅ​ទ្វីប​អាស៊ី ដោយ​ផ្តោត​ទៅ​លើ​ប្រទេស​ចិន

រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​លោក ចន ឃែរី (John Kerry) កំពុង​ធ្វើ​ដំណើរ​មក​កាន់​ទ្វីប​អាស៊ី​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​បី ដែល​រួម​មាន ​ឡាវ កម្ពុជា ​និង​ចិន។

ចំណត​ដំបូង​របស់​លោក​ ឃែរី គឺ​នៅ​ក្នុង​ប្រទេស​ឡាវ រយៈពេល​២ថ្ងៃ។ ប្រទេស​ឡាវ គឺ​ជា​ ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ អាស៊ាន​នៅ​ឆ្នាំ​នេះ។

​ប្រទេស​ជា​សមាជិក​មួយ​ចំនួន​របស់​អាស៊ាន មាន​ក្តី​កង្វល់​អំពី​គោល​ជំហរ​របស់​ចិន ដែល​ការពារ​ការ​ទាមទារ​កាន់​តែ​ខ្លាំង​ក្លា​ឡើង​នូវ​ដែន​សមុទ្រ​ចិន​ភាគ​ខាងត្បូង ដែល​នៅ​ទី​នោះ ប្រទេស​ចិន​កំពុង​សាងសង់​កោះ​ជាច្រើន។

ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ទទួល​ស្វាគមន៍ សមាជិក​អាស៊ាន​ក្នុង​រដ្ឋ​កាលីហ្វនីញ៉ា (California) នៅ​ខែ ក្រោយ។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ចន ឃែរី នៅ​ប្រទេស​ឡាវ គេ​រំពឹង​ថា លោក​នឹង​មាន​ប្រសាសន៍​ ដោយ​សង្កត់​ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​ប្លុក​អាស៊ាន ដែល​តំណាង​ឲ្យ​រណសិរ្ស​រួបរួម​គ្នា​មួយ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​របស់​ចិន។

​សហរដ្ឋ​អាមេរិក​ និង​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស ​ដែល​ទាមទារ​បំណែក​នៃ​ដែន​សមុទ្រ​ចិន​ខាងត្បូង​និយាយ​ថា ទង្វើ​របស់​ចិន​គំរាមកំហែង​សន្តិសុខ​តំបន់។

លោក ឃែរី នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​នៅ​យប់​ថ្ងៃ​ច័ន្ទ។ លោក​នឹង​ជួប​ជា​មួយ​លោក ហ៊ុន​ សែន ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​កាន់​តំណែង​យូរ​ជាង​គេ​បង្អស់​នៅ​តំបន់​អាស៊ី។

រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​រូប​នេះ​ក៏​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន​នៅថ្ងៃ​ពុធ ដែល​នៅ​ទី​នោះ លោកមាន​គម្រោង​ជំរុញ​ឲ្យ​ប្រទេស​ចិន ដាក់​គំនាប​ថែម​ទៀត​ទៅ​លើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង៕

XS
SM
MD
LG