ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ឃែរី​ មានទំនុកចិត្តថា​ក្រុម​រដ្ឋ​ឥស្លាម​នឹង​ទទួល​បរាជ័យ


​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​ John Kerry (ឆ្វេង) ជួបជាមួយ​ព្រះអង្គម្ចាស់​រាជទាយាទ​ Sheikh Mohammed Bin Zaed al-Nahyan នៅ​វិមាន Mina ក្រុង​អាប៊ុយដាប៊ី ប្រទេស​អេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥។
​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​ John Kerry (ឆ្វេង) ជួបជាមួយ​ព្រះអង្គម្ចាស់​រាជទាយាទ​ Sheikh Mohammed Bin Zaed al-Nahyan នៅ​វិមាន Mina ក្រុង​អាប៊ុយដាប៊ី ប្រទេស​អេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​ ចន ឃែរី (John Kerry) បាន​មាន​ប្រសាសន៍​ថា​មាន​រណសិរ្ស​រួម​គ្នា​មួយ​ប្រឆាំង​នឹង​ពួក​រដ្ឋឥស្លាម​ ហើយ​ថា​ លោក​មាន​«ការ​ជឿ​ទុក​ចិត្ត​ដាច់​ខាត»​ថា​ ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋឥស្លាម​ទាំង​នេះ​នឹង​ទទួល​បរាជ័យ។

ថ្លែង​នៅ​ក្នុង​កម្មវិធី «Today Show»​ របស់​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង ​NBC នៅ​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម (United Arab Emirates) លោក ឃែរី ​បាន​មានប្រសាសន៍​ថា ​មាន​យុទ្ធសាស្ត្រ​មួយ​ហើយហើយ​ស.រ.អា.​ដែល​ដឹកនាំ​ក្រុម​ចម្រុះ​មួយ​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម​ កំពុង​បង្កើន​កិច្ចខិត​ខំប្រឹង​ប្រែង​ខាង​យោធា ខាង​ការ​ប្រឆាំង​នឹង​ភេរវកម្ម​និង​ខាង​ការទូត​របស់​ផងខ្លួន។

លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ​ពួក​ភេរវជន​ដែល​បាន​ធ្វើការ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​បារាំង ​ប្រទេស​លីបង់​និង​ប្រទេស​អេហ្ស៊ីប​ បាន​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​ពួក​យុទ្ធជន​របស់​ក្រុម​នេះ​កំពុង​ធ្វើ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី​ ហើយ​លោក​រំពឹង​ថា ​ការ​វាយ​ប្រហារ​របស់​ក្រុម​ចម្រុះ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ​នឹង​កើន​ឡើងខ្លាំង​ជាង​មុន​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ។​

លោក ​ឃែរី​ បាន​មាន​ប្រសាសន៍​ថា​ លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា​បាន​សួរ​ពួក​មន្ត្រី​សំខាន់ៗ​ឱ្យ​ផ្តល់​គំនិត​ថ្មីៗ​ដើម្បី​យក​ជ័យជម្នះ​លើ​ការ​បះបោរ​របស់​ពួក​រដ្ឋ​ឥស្លាម។

នៅ​ពេល​លោក​ឋិត​ក្នុង​ក្រុង​អាប៊ុយដាប៊ី (Abu Dhabi) ​លោក​ ឃេរី​ បាន​ជួប​ជាមួយ​ព្រះអង្គម្ចាស់​រាជទាយាទ​ Sheikh Mohammed Bin Zaed al-Nahyan នៅ​ក្នុង​កន្លែង​ឈប់​សំចតទី​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​មួ​យ​ដែល​នឹង​នាំ​លោក​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG