ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកល​វិទ្យាល័យ​ Kent State បើក​វេទិកា​សាធារណៈ​ស្តី​ពី​ប្រវត្តិសាស្ត្ររវាង​អាមេរិក និង​កម្ពុជា


រូបភាពពិពណ៌​បង្ហាញ​ពី​ព័ត៌មាន​នៃ​ព្រឹត្តិការណ៍​នៃ​ការ​បង្ក្រាប​បាតុកម្ម​នៅ​សកល​វិទ្យាល័យ Kent State កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៧០ ដែល​ត្រូវបាន​ដាក់​តាំង​នៅ​មណ្ឌល​ទទួល​ភ្ញៀវ​ទស្សនកិច្ច ថៃ្ងទី៤ ខែមេសា នៅ​សកល​វិទ្យាល័យ Kent State។ (រូបថត​ដោយ Kent State University)

ចាប់​ពី​ថ្ងៃ​អង្គារ ទី២៦ រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ ខែ​មេសា​នេះ សកល​វិទ្យាល័យ Kent State នៅ​រដ្ឋ Ohio សហរដ្ឋ​អាមេរិក ​រៀបចំ​វេទិកា​សាធារណៈ​មួយ ស្តី​អំពី«‍ប្រទេស​កម្ពុជា​ក្រោយ​​ព្រឹត្តិការណ៍​បង្ក្រាប​បាតុករ​នៅ​ Kent State»។

សកល​វិទ្យាល័យ Kent State រៀបចំ​វេទិកា​សាធារណៈ​អំពី​ប្រវត្តិសាស្ត្រ​សង្គ្រាម​នៅ​កម្ពុជា​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ដែល​មាន​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​ការបរទេស​របស់​លោក​ប្រធានាធិបតី​អាមេរិក Richard Nixon ក្នុង​អំឡុង​ពេល​នោះ។ ចាប់​ពី​ថ្ងៃ​អង្គារ ទី២៦ រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ ខែ​មេសា​នេះ សកល​វិទ្យាល័យ Kent State នៅ​រដ្ឋ Ohio សហរដ្ឋ​អាមេរិក ​រៀបចំ​វេទិកា​សាធារណៈ​មួយ ស្តី​អំពី«‍ប្រទេស​កម្ពុជា​ក្រោយព្រឹត្តិការណ៍​បង្ក្រាប​បាតុករ​នៅ​ Kent State»។

សិស្ស​សាកលវិទ្យាល័យ​រដ្ឋ Kent State ដេក​ដួល​នៅ​លើ​ស្មៅ​ក្រោយ​ពេលទាហាន​ឆ្មា​សហព័ន្ធ (National Guardsman) បាញ់ដាក់​ហ្វូង​អ្នក​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​១៩៧០។ (AP Photo)
សិស្ស​សាកលវិទ្យាល័យ​រដ្ឋ Kent State ដេក​ដួល​នៅ​លើ​ស្មៅ​ក្រោយ​ពេលទាហាន​ឆ្មា​សហព័ន្ធ (National Guardsman) បាញ់ដាក់​ហ្វូង​អ្នក​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​១៩៧០។ (AP Photo)

វេទិកា​នេះ ត្រូវបាន​រៀបចំ​ឡើង ដើម្បី​គម្រប់​ខួប៤៦ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បង្ក្រាប​បាតុកម្ម​នៅ​សកល​វិទ្យាល័យ Kent State កាលពី​ខែ​ឧសភា ឆ្នាំ​១៩៧០ ដោយ​ផ្តោត​ទៅ​លើ​ព្រឹត្តិការណ៍​ដែល​បាន​កើត​មាន​ឡើង​នៅ​ប្រទេស​កម្ពុជា ក្រោយ​ព្រឹត្តិការណ៍​នៅ Kent State នោះ។

លោក James Tyner សាស្ត្រាចារ្យ​ខាង​ភូមិសាស្ត្រ​នៃ​សកល​វិទ្យាល័យ Kent State និង​ជា​អ្នក​រៀបចំ​ម្នាក់​នៃ​វេទិកា​នេះ បាន​ប្រាប់ VOA ឲ្យ​ដឹង​ថា ការ​រៀបចំ​វេទិកា​នេះ​ គឺជា​ឱកាស​ដ៏​ពិសេស​មួយ ដែល​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា​ផ្សារភ្ជាប់​ទំនាក់​ទំនង​គ្នា ដោយ​ផ្អែក​លើ​ប្រវត្តិសាស្ត្រ​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា។

លោក Jame Tyner ថា៖ «‍គោលបំណង​របស់​យើង គឺដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​អំពី​ទំនាក់​ទំនង​តាម​ប្រវត្តិសាស្ត្រ​រវាង​សកល​វិទ្យាល័យ Kent State និង​ប្រទេស​កម្ពុជា។ នេះ​គឺជា​ឱកាស​ដែល​យើង​អាច​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក និង​កម្ពុជា អាច​រៀនសូត្រ​ពី​អតីតកាល​របស់​ប្រទេស​ទាំងពីរ។ មាន​តែ​តាមរយៈ​ការ​ចែក​រំឡែក​បទ​ពិសោធន៍​ទាំង​អស់​នេះ​ហើយ ទើប​យើង​អាច​ធ្វើការ​រួមគ្នា​ដើម្បី​កសាង​សង្គម​ដែល​មាន​យុត្តិធម៌ និង​សន្តិភាព​បាន‍»។

រូបភាពពិពណ៌​បង្ហាញ​ពី​ព័ត៌មាន​នៃ​ព្រឹត្តិការណ៍​នៃ​ការ​បង្ក្រាប​បាតុកម្ម​នៅ​សកល​វិទ្យាល័យ Kent State កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៧០ ដែល​ត្រូវបាន​ដាក់​តាំង​នៅ​មណ្ឌល​ទទួល​ភ្ញៀវ​ទស្សនកិច្ច ថៃ្ងទី៤ ខែមេសា នៅ​សកល​វិទ្យាល័យ Kent State។ (រូបថត​ដោយ Kent State University)
រូបភាពពិពណ៌​បង្ហាញ​ពី​ព័ត៌មាន​នៃ​ព្រឹត្តិការណ៍​នៃ​ការ​បង្ក្រាប​បាតុកម្ម​នៅ​សកល​វិទ្យាល័យ Kent State កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៧០ ដែល​ត្រូវបាន​ដាក់​តាំង​នៅ​មណ្ឌល​ទទួល​ភ្ញៀវ​ទស្សនកិច្ច ថៃ្ងទី៤ ខែមេសា នៅ​សកល​វិទ្យាល័យ Kent State។ (រូបថត​ដោយ Kent State University)

កាលពី​ថ្ងៃទី៤ ខែ​ឧសភា ឆ្នាំ​១៩៧០ មាន​និស្សិត​៤នាក់​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​សកលវិទ្យាល័យ Kent State ដោយ​កង​កម្លាំង​សន្តិសុខ​ការពារ​ជាតិ​របស់​រដ្ឋ Ohio ដោយសារ​តែ​ក្រុម​និស្សិត​ដែល​មាន​ចំនួន​រាប់រយ​នាក់ បាន​ធ្វើ​បាតុកមុ្ម​ប្រឆាំង​នឹង​តួនាទី​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុង​សង្គ្រាម​នៅ​ប្រទេស​វៀតណាម។

បាតុកម្ម​នេះ​បាន​ធ្វើ​ឡើង ដើម្បី​ឆ្លើយ​តប​នឹង​សេចក្តី​ប្រកាស​របស់​លោក​ប្រធានាធិបតី Richard Nixon កាលពី​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ១៩៧០ ដែល​បាន​ប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ អំពី​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​ដាក់​ទ័ព​វាយ​ប្រយុទ្ធ​ចូល​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា នៅ​ក្នុង​អំឡុង​សង្គ្រាម​វៀតណាម។

លោក​សាស្ត្រាចារ្យ Tyner បាន​បន្ថែម​ថា បើ​ទោះ​បី​និស្សិត និង​សាធារណជន​អាមេរិក​មួយ​ចំនួន​បាន​ដឹង​ពី​ព្រឹត្តិការណ៍​នៅ​សកលវិទ្យាល័យ Kent State កាលពី​ខែ​ឧសភា ឆ្នាំ​១៩៧០​ក្តី ក៏​ការ​យល់ដឹង​របស់​ពួក​គេ​នៅ​មាន​កម្រិត​នៅ​ឡើយ។

លោក​ថា៖ «ដូច្នេះ យើង​ចង់​គូស​បញ្ជាក់​ប្រាប់​សិស្ស​និស្សិត​របស់​យើង និង​សាធារណជន​ឲ្យ​បាន​ដឹង​ពី កេរតំណែល​នៃ​សេចក្តី​សម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី​អាមេរិក​នាពេល​នោះ ដើម្បី​ឲ្យ​មាន​ការ​ស្វែងយល់​ថា តើ​សេចក្តី​សម្រេច​ចិត្ត​ដាក់​ទ័ព​ចូល​ប្រទេស​កម្ពុជា​បាន​ជះ​ឥទ្ធិពល​ខាង​នយោបាយ​ទាំង​នៅ​សហរដ្ឋ​អាមេរិក និង​នយោបាយ​នៅ​កម្ពុជា​ដោយ​របៀប​ណា​ខ្លះ»។

លោក ជុំ ម៉ី គឺជា​ជន​រងគ្រោះ​ពី​មន្ទីរ​សន្តិសុខ​ ស-២១ ឬ​គុក​ទួលស្លែង ដែល​បាន​រួច​រស់រាន​មាន​ជីវិត​ពី​អំពើ​ទារុណកម្ម និង​ការ​សួរ​ចម្លើយ​ដោយ​ពួក​ខ្មែរ​ក្រហម កាលពី​ឆ្នាំ​១៩៧៩។ លោក ​មាន​វត្តមាន​ចូលរួម​ជា​វាគ្មិន​នៅ​ថ្ងៃទី​មួយ​នៃ​វេទិកា​នេះ ដែល​ត្រូវ​នឹង​ថ្ងៃអង្គារ ទី២៦ ខែមេសា​នេះ។

លោក ជុំ ម៉ី អតីត​អ្នក​ទោស​នៃ​មន្ទីរស-២១ ឬគុក​ទួលស្លែង ចូលរួម​ជា​វាគ្មិន​នៃ​វេទិកា​សាធារណៈ​ស្តី​ពី«​កម្ពុជា​ក្រោយ​ព្រឹតិ្តការណ៍​នៅ​ Kent State‍» នៅ​សកលវិទ្យាល័យ Kent State សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃច័ន្ទ ទី២៦ ខែមេសា ឆ្នាំ២០១៦។ (រូបថត​ផ្តល់​ឲ្យ)
លោក ជុំ ម៉ី អតីត​អ្នក​ទោស​នៃ​មន្ទីរស-២១ ឬគុក​ទួលស្លែង ចូលរួម​ជា​វាគ្មិន​នៃ​វេទិកា​សាធារណៈ​ស្តី​ពី«​កម្ពុជា​ក្រោយ​ព្រឹតិ្តការណ៍​នៅ​ Kent State‍» នៅ​សកលវិទ្យាល័យ Kent State សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃច័ន្ទ ទី២៦ ខែមេសា ឆ្នាំ២០១៦។ (រូបថត​ផ្តល់​ឲ្យ)

​លោក ជុំ ម៉ី បាន​ប្រាប់ VOA ឲ្យ​ដឹង​ថា៖ «‍ខ្ញុំ​មក​រំលែក​បទ​ពិសោធន៍​របស់​ខ្ញុំ នៅ​សារមន្ទីរ​ទួលស្លែង ដើម្បី​ជម្រាប​ប្រាប់​ពួក​និស្សិត ឲ្យ​គាត់​បាន​ដឹង​ការពិត ពីព្រោះ​អ៊ំ​ចង់​ផ្សព្វផ្សាយ​អំពី​សារមន្ទីរ ដើម្បី​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ដឹង រឿង​អី្វ​បាន​ជា​ខ្មែរ​សម្លាប់​ខ្មែរ​អស់​ច្រើន​ម៉្លេះ»។

លោក​សាស្ត្រាចារ្យ James Tyner បាន​បញ្ជាក់​ថា ការ​រៀបចំ​ឲ្យ​មាន​ជន​រងគ្រោះ ដែល​នៅ​រស់រាន​មាន​ជីវិត ចែក​រំឡែក​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ជាមួយ​នឹង​ក្រុម​និស្សិត និង​សាធារណជន អំពី​អ្វី​ដែល​បាន​កើត​មាន​ឡើង​ក្នុង​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា ពិត​ជា​មាន​សារៈសំខាន់។

លោក​ថា៖ «‍សម្រាប់​ពួក​និស្សិត ពួក​គេ​រៀនសូត្រ​ពី​សង្គ្រាម ជម្លោះ និង​អំពើ​ប្រល័យ​ពូជសាសន៍​ ដោយ​បាន​មើល​តែ​អក្សរ​ក្នុង​សៀវភៅ និង​អាន​ពី​ការ​សួរ​ចម្លើយ ការ​ធ្វើ​ទារុណកម្ម និង​ការ​សម្លាប់​តែ​ប៉ុណ្ណោះ។ លុះត្រា​តែ​ពួកគេ​ស្តាប់​ឮ​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ជន​រងគ្រោះ ទើប​ពួក​គេ​អាច​ស្វែង​យល់​កាន់​តែ​ច្បាស់​ពី​រឿងរ៉ាវ​ទាំង​នោះ​បាន»។

នៅ​ថ្ងៃពុធ ទី២៧ ស្អែក​នេះ លោកស្រី Loung Ung ដែល​ជា​អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម និង​ជា​អ្នក​និពន្ធ​សៀវភៅ​«‍មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ៖​ការ​ចងចាំ​របស់​កុមារី​កម្ពុជា​ម្នាក់» នឹង​មាន​វត្តមាន ចែក​រំឡែក​បទពិសោធន៍​របស់​គ្រួសារ​របស់​លោក​ស្រី ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។ លោក​ស្រី ក៏​នឹង​ពិភាក្សា​អំពី​សារសំខាន់​នៃ​អំពី​ការ​អប់រំ​របស់​ក្មេងស្រី​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សៀវភៅ​ស្តី​ពី​ប្រវត្តិ​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​របស់​លោក​ស្រី អ៊ុង លឿង ត្រូវបាន​យក​ទៅ​ថត​ជា​ខ្សែភាពយន្ត​ហូលីវូដ ដោយ​ដឹកនាំ​ថត និង​ផលិត​ដោយ​លោកស្រី Angelina Jolie តារា​សម្តែង​ហូលីវូដ​ដ៏​ល្បីល្បាញ​ម្នាក់។ ការ​ថត​ខ្សែភាពយន្ត​នេះ​ទើប​តែ​បាន​បញ្ចប់​កាលពី​ចុង​ខែ​មីនា​កន្លង​ទៅ​នេះ។

រូបបដានៃ​ខ្សែភាពយន្ត​ឯកសារ«‍កុំ​ស្មាន​បង​ភ្លេច»
រូបបដានៃ​ខ្សែភាពយន្ត​ឯកសារ«‍កុំ​ស្មាន​បង​ភ្លេច»

នៅ​ថ្ងៃព្រហស្បតិ៍ ទី២៨ ដែល​ជា​ថ្ងៃបញ្ចប់​នៃ​វេទិកា​សាធារណៈ​នេះ លោក​ស្រី Linda Saphan អ្នក​រួច​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម និង​លោក John Pirozzi ផលិត​ករ​ខ្សែភាពយន្ត​ឯកសារ​«‍កុំ​ស្មាន​បង​ភ្លេច» ឬ “Don't Think I've Forgotten: Cambodia's Lost Rock and Roll” នឹង​ចាក់​បង្ហាញ​ខ្សែភាពយន្ត​ឯកសារ​ដ៏​ល្បីល្បាញ​មួយ​នេះ ជូន​ដល់​និស្សិត និង​សាធារណជន​នៅ​សកល​វិទ្យាល័យ​ Kent State ផង​ដែរ៕

XS
SM
MD
LG