ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ កឹម សុខា​ អំពាវនាវ​ឲ្យ​សកម្មជន​គណបក្ស​តាម​មូលដ្ឋាន​រួប​រួម​គ្នា​ដើម្បី​យក​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់


លោក​កឹម សុខា​​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​ បានចេញ​មុខ​ជា​សាធារណៈ​លើក​ដំបូង​បង្អស់​ ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៦ក្រោយ​ពី​ ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ជា​ច្រើន​ខែ​​ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​។​(​ឡេង ឡែន/VOA)
លោក​កឹម សុខា​​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​ បានចេញ​មុខ​ជា​សាធារណៈ​លើក​ដំបូង​បង្អស់​ ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៦ក្រោយ​ពី​ ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ជា​ច្រើន​ខែ​​ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​។​(​ឡេង ឡែន/VOA)

លោក​ គឹម សុខ អ្នក​វិភាគ​នយោបាយ និង ​ការ​អភិវឌ្ឍ​សង្គម​បាន​លើក​ឡើង​ថា ​ការ​ជួបជុំ​ជាមួយ​សកម្មជន​គណបក្ស​របស់​លោក កឹម សុខា ​ជា​សញ្ញា​ល្អ​មួយ​នៅ​មុន​ការ​បោះ​ឆ្នោត​ដើម្បី​ឲ្យ​សកម្មជន​មក​ពី​គណបក្ស​ទាំង​ពីរ​ធ្វើ​ការ​ជាមួយ​គ្នា​សម្រាប់​ជោគ​ជ័យ​នាពេល​បោះ​ឆ្នោត។​ លោក​បាន​បញ្ជាក់​ថា​ លោក​មិន​សូវ​ព្រួយ​បារម្ភ​ពី​សាមគ្គីភាព​ផ្ទៃ​ក្នុង​នៃ​គណបក្ស​ទាំង​ពីរ​ទេ ​តែ​អ្វី​ដែល​លោក​បារម្ភ​នោះ​គឺ​​ការ​​​ជ្រៀត​ជ្រែក​និង​បំបែកបំបាក់​​ពី​គណបក្ស​ដទៃ​ក្នុង ដោយ​​ការ​​ទិញ​​ទឹក​​ចិត្ត​​សកម្មជន​របស់​​គណបក្ស​សង្គ្រោះ​ជាតិ។

ដើម្បី​ពង្រឹង​សាមគ្គីភាព​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​បន្ទាប់​ពី​មិន​បាន​បង្ហាញ​មុខ​ជា​សាធារណៈ​អស់​រយៈពេល​ជា​ច្រើន​ខែ​ដោយ​សារ​តែ​មាន​រឿង​អាស្រូវ​ផ្លូវ​ភេទ​រួច​មក​ លោក​ កឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិ​ កំពុង​ជួប​ជាមួយ​សកម្មជន​របស់​គណបក្សសង្គ្រោះ​ជាតិ។​

​ក្នុង​ដំណើរ​ចុះ​ជួប​សកម្មជន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ខេត្តកំពត​ និង​ ខេត្ត​កែប​ ប្រធាន​ស្តី​ទី​គណបក្ស​រូប​នេះ បាន​អំពាវនាវ​ឲ្យ​សកម្មជន​ធ្វើ​ការ​រួប​រួម​គ្នា​ដើម្បី​យក​ជ័យជម្នះក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ដែល​នឹងគ្រោង​ធ្វើ​ឡើង​នៅ​ខែ​មិថុនា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ។​

លោក​ យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិបាន​ស្រង់​សម្តីរបស់​លោក​ កឹម សុខា​មក​បញ្ជាក់​ថា ​លោក កឹម សុខា​ បាន​លើក​ទឹក​ចិត្ត​ឲ្យ​សកម្មជន​របស់​គណបក្សបន្ត​សកម្មភាព​របស់​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ និង​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ឲ្យ​ការ​រៀបចំ​ត្រៀម​ខ្លួន​ជា​បេក្ខជន​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​ដំណើរការ​ទៅ​ដោយ​រលូន។​

រូបឯកសារ៖ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន នៅក្រៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន នៅក្រៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

លោក​ យឹម សុវណ្ណ​ បញ្ជាក់​ប្រាប់ VOA ​ថា៖ «ខិត​ខំ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​បង្រួប​បង្រួម​គ្នា​ឲ្យ​ទៅ​ជា​កម្លាំង​ប្រជាធិបតេយ្យមួយ​ដ៏​មុត​ស្រួច​ ដ៏​ខ្លាំង​ក្លា​ដើម្បី​ចូល​រួម​ប្រកួត​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​ឆ្នាំ​២០១៧​ ហើយ​និង​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៨​ខាង​មុខ»។

គណបក្ស​សង្គ្រោះជាតិ​គឺ​ជា​គណបក្ស​ដែល​កើត​ឡើង​ពី​ការ​បញ្ចូល​គ្នា​រវាងគណបក្សប្រឆាំង ​ពីរ​គឺ​គណបក្ស​ សម រង្ស៊ី​ របស់​លោក​ សម រង្ស៊ី​ និង​ គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​ កឹម សុខា។​

បើ​ទោះ​បី​ជាគណបក្ស​ទាំង​ពីរ​បាន​ច្របាច់​បញ្ចូល​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​ដោយ ​អ្នក​វិភាគ​នយោបាយ​សម្តែង​ការ​ព្រួយ​បារម្មណ៍​ថា ​សមាជិក​ និង​ សកម្មជន​គណបក្សនៅ​តាម​មូលដ្ឋាន​សង្ស័យ​ថា គណបក្ស​នេះ​នៅមិនទាន់​មាន​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​នៅ​ឡើយ។​

លោក​ គឹម សុខ អ្នក​វិភាគ​នយោបាយ និង ​ការ​អភិវឌ្ឍ​សង្គម​បាន​លើក​ឡើង​ថា ​ការ​ជួបជុំ​ជាមួយ​សកម្មជន​គណបក្ស​របស់​លោក កឹម សុខា ​ជា​សញ្ញា​ល្អ​មួយ​នៅ​មុន​ការ​បោះ​ឆ្នោត​ដើម្បី​ឲ្យ​សកម្មជន​មក​ពី​គណបក្ស​ទាំង​ពីរ​ធ្វើ​ការ​ជាមួយ​គ្នា​សម្រាប់​ជោគ​ជ័យ​នាពេល​បោះ​ឆ្នោត។​

លោក​បាន​បញ្ជាក់​ថា​ លោក​មិន​សូវ​ព្រួយ​បារម្ភ​ពី​សាមគ្គីភាព​ផ្ទៃ​ក្នុង​នៃ​គណបក្ស​ទាំង​ពីរ​ទេ ​តែ​អ្វី​ដែល​លោក​បារម្ភ​នោះ​គឺការ​ជ្រៀត​ជ្រែក​និង​បំបែកបំបាក់ពី​គណបក្ស​ដទៃ​ក្នុង ដោយការទិញទឹកចិត្តសកម្មជន​របស់គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ គឹម សុខ ​បញ្ជាក់​ថា៖​ «រឿង​ដែល​ពិបាក​គឺ ខ្លាច​តែ​មាន​ការ​ជ្រៀត​ចូល​នៅ​ក្នុង​ការ​ប្រើ​លុយ​កាក់​ហើយ​ហ្នឹង​សម្ពាធ​នយោបាយដើម្បីផ្តល់​ផល​ប្រយោជន៍​អ្វី​ផ្សេងៗ​ឲ្យ​អ្នក​ឈរ​ឈ្មោះ​លេខ​មួយ​ លេខ​ពីរ​ នៃ​គណបក្ស​សង្គ្រោះជាតិ​ហ្នឹង​ដើម្បី​ត្រៀម​អុក​ឡុក​ថ្ងៃ​ក្រោយ​ទៀត ឬ​អុក​ឡុក​បោះ​ឆ្នោត​ឃុំ​សង្កាត់​ហ្នឹង»។​

លោក​ កឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិ​ ក្រោយ​ពី​បាន​ចុះ​ទៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​ លោក​គ្រោង​នឹង​ចុះ​ជួប​សកម្មជន​របស់​លោក​ នៅ​ក្នុង​ភាគពាយ័ព្យ​ម្តង​វិញ ​ដែល​រួម​មាន​ខេត្ត​ កំពង់ឆ្នាំង​ ពោធិ៍សាត់​ បាត់ដំបង​ និង​ ខេត្ត​បន្ទាយ​មាន​ជ័យ​ជា​ដើម។​

លោក​ យឹម សុវណ្ណ​ បញ្ជាក់​ថា ​ជំហាន​ទី​ពីរ ​លោក​ កឹម សុខា​ នឹង​ជួប​ជាមួយ​បេក្ខភាព​ក្រុម​ប្រឹក្សា​ ឃុំ​ សង្កាត់​ និង​ ដំណាក់​កាល​ទី​បី​លោក​នឹង​ជួប​ជាមួយ​ម្ចាស់​ឆ្នោត។​

ដំណើរ​ចុះ​ជួប​សកម្មជន​របស់​លោក​ កឹម សុខា ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោក​បាន​លាក់​ខ្លួន​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​បន្ទាប់​ពី​លោក​មាន​រឿង​អាស្រូវ​ស្នេហា​ជាមួយ​ កញ្ញា​ ខុម ចាន់តារ៉ាទី​ ហៅ​ ស្រី មុំ៕

XS
SM
MD
LG