ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កំពង់ស្ពឺ​តវ៉ា​សុំ​ក្រសួង​រៀបចំ​ដែនដី​អន្តរាគមន៍​ក្នុង​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា​លី យ៉ុងផាត់

ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០១០ មកពីខេត្តកំពង់ស្ពឺហែរញត្តិដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

ក្នុង​ដៃ​កាន់​បណ្តា​ទាមទារ​យុត្តិធម៌​ ក្រុម​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​ចូលរួម​ក្នុង​ការ​តវ៉ា​ទាមទារ​រក​សំណង​ពី​ក្រុម​ហ៊ុន​ស្ករអំពៅ​នេះ​ បាន​និយាយ​ថា​ ពួកគេ​ពុំ​ទាន់​បាន​ទទួល​សំណង​សមស្រប​ណា​មួយ​ពី​ក្រុមហ៊ុន​ស្ករអំពៅ​ សម្រាប់​ដី​របស់​ពួក​គេ​ដែល​រហូត​មក​ដល់​ពេលនេះ​ បាន​ក្លាយ​ជា​ចម្ការ​អំពៅ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​ចំនួន​ពីរ​នៃ​ខេត្ត​កំពង់​ស្ពឺ​ បាន​បន្ត​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ស្ករអំពៅ​របស់​លោក​ ឧកញ៉ា​ លី យ៉ុងផាត់​ ដែល​ពួក​គេ​ចោទ​ថា​ បាន​ឈូស​ឆាយ​បំពាន​យក​ដី​ស្រែ​របស់​ពួក​គេ​ សម្រាប់​វិនិយោគ​លើ​ការ​ដាំដុះ​ដំណាំ​អំពៅ។

ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ជាង​១០០​នាក់​ មក​ពីស្រុក​ឱរ៉ាល់ និង​ស្រុកថ្ពង ​ខេត្ត​កំពង់ស្ពឺ​ នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ បាន​មក​ដាក់​ញត្តិ​នៅ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ស្វែង​រក​ដំណោះស្រាយ​ទំនាស់​ដីធ្លី​ ដែល​ពួក​គេ​មាន​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចំនួន​ពីរ​របស់​លោក​ឧកញ៉ា លី ​យ៉ុងផាត់​ តាំង​ពី​ឆ្នាំ​ ​២០១០។

ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០១០ មកពីខេត្តកំពង់ស្ពឺហែរញត្តិដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០១០ មកពីខេត្តកំពង់ស្ពឺហែរញត្តិដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

ក្នុង​ដៃ​កាន់​បណ្តា​ទាមទារ​យុត្តិធម៌​ ក្រុម​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​ចូលរួម​ក្នុង​ការ​តវ៉ា​ទាមទារ​រក​សំណង​ពី​ក្រុម​ហ៊ុន​ស្ករអំពៅ​នេះ​ បាន​និយាយ​ថា​ ពួកគេ​ពុំ​ទាន់​បាន​ទទួល​សំណង​សមស្រប​ណា​មួយ​ពី​ក្រុមហ៊ុន​ស្ករអំពៅ​ សម្រាប់​ដី​របស់​ពួក​គេ​ដែល​រហូត​មក​ដល់​ពេលនេះ​ បាន​ក្លាយ​ជា​ចម្ការ​អំពៅ។

អ្នកស្រី​ ប៉ុក​ សុន​ វ័យ​ ៥១​ ឆ្នាំ​ ​អ្នក​តវ៉ា​មក​ពី​ ឃុំ​ត្រពាំងជោ​ ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​ បាន​ប្រាប់ ​VOA​ ថា​ គ្រួសារ​អ្នកស្រី​ ដែល​មាន​សមាជិក​ចំនួន​៨​នាក់​ បាន​ជួប​ប្រទះ​នឹង​ផលវិបាក​ផ្នែក​សេដ្ឋកិច្ច​ នៅ​ក្រោយ​ពេល​ក្រុមហ៊ុន​ស្ករអំពៅ​បាន​យក​ដី​របស់​អ្នកស្រី​ដោយ​គ្មាន​ការ​ផ្តល់​សំណង។

អ្នក​ស្រី​ថ្លែង​ពន្យល់​ថា៖

«ចម្ការ​បន្តិចបន្តួច ហូប​អត់​ដែល​គ្រាន់​ បើ​គេ​យក​ចម្ការ យក​ស្រែ​អស់​បី​ហិកតា​បាត់​ទៅ​ហើយ​ អត់​មាន​អី​ ធ្វើ​ស្រែ​ឲ្យ​កូន​ហូប​ទៀត​ទេ​ ហើយទៅ​ធ្វើការ​ លី ​យ៉ុងផាត់​ ថ្ងៃ​ណា​គេ​ដេញ​ ដេញទៅ​ ថ្ងៃ​ណា​គេ​ឲ្យ​ធ្វើ​ ឲ្យ​ទៅ»។

អ្នក​ស្រី​បញ្ជាក់​ទៀត​ថា​ ប្រជាពលរដ្ឋ​ប្រមាណ​៤៨​គ្រួសារ​ នៅ​ក្នុង​ភូមិ​ ដែល​អ្នកស្រី​រស់​នៅ​ មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ តែ​ក្រោយ​មក​មាន​ប្រជាពលរដ្ឋ​២៥​គ្រួសារ​បាន​យល់​ព្រម​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន។​ អ្នកស្រី​និយាយ​ថា​ អ្នក​ដែល​បដិសេធ​មិន​យក​សំណងពី​ក្រុមហ៊ុន ដោយ​សារ​ពួក​គេ​យល់​ថា​ សំណង​នោះ​ មិន​អាច​ឲ្យ​ពួក​គេ​រស់នៅ​ក្នុង​ជីវភាព​សមរម្យ​បាន​ ដូច​គ្រា​ដែល​ពួក​គេ​មាន​ដី​ស្រែ​គ្រប់គ្រាន់​សម្រាប់​បង្កបង្កើន​ផល។

​អ្នកស្រី​បន្ត​ថា​ ដី​គឺ​ជា​តម្រូវការ​ចំបាច់​សម្រាប់​គ្រួសារ​អ្នកស្រី​ និង​អ្នកភូមិ​ផ្សេង​ទៀត​ដែល​រង​ការ​បំពាន​ពី​ក្រុម​ហ៊ុន​ស្ករអំពៅ​ របស់​លោក​ឧកញ៉ា​ លី យ៉ុងផាត់។​ អ្នកស្រី​បន្ថែម​ថា​ ការងារ​ដែល​ទទួល​បាន​ពី​ចម្ការ​អំពៅ​ មិន​បាន​ផ្តល់​ប្រាក់​ចំណូល​គ្រប់​គ្រាន់​សម្រាប់​ទ្រទ្រង់​ជីវភាព​អ្នក​ភូមិ​នោះ​ ហើយ​អ្នកភូមិ​ត្រូវ​ខ្ចី​លុយ​ពី​គ្រឹះស្ថាន​ផ្តល់​ប្រាក់​ ដើម្បី​ដោះស្រាយ​គ្រា​មាន​ធុរៈ​ ឬ​អាសន្ន​ដូចជា​ជំងឺ​ជាដើម។

យានយន្តបរកាត់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់កន្លែងដែលប្រជាពលរដ្ឋរងគ្រោះដីធ្លីមកពីខេត្តកំពង់ស្ពឺហែរញត្តិដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

បើ​យោង​តាម​ការ​បញ្ជាក់​ពី​អ្នកភូមិ​ដែល​ឡើង​មក​តវ៉ា​ បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​មិន​បាន​ផ្តល់​ដំណឹង​ជាមុន​អំពី​គម្រោង​វិនិយោគ​ចម្ការ​អំពៅ​របស់​ខ្លួន​នោះ​ទេ​ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​មិន​ដឹង​ថា​ តើ​ដី​របស់​ពួក​គេ​ស្ថិត​ក្នុង​តំបន់ក្រុមហ៊ុន​ត្រូវ​វិនិយោគ ឬ​យ៉ាង​ណា​នោះ​ឡើយ។​ រហូត​ដល់​ពេល​ក្រុមហ៊ុន​ ចាប់​ផ្តើម​ឈូស​ឆាយ​ដី​ ទើប​ពួកគេ​ ដឹង​ថា​ ដី​របស់​ពួកគេ​បាន​រង​ផល​ប៉ះពាល់។​ ប្រជាពលដ្ឋ​ដែល​មក​តវ៉ា​ នៅ​ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយកម្ម​ និង​សំណង់​នេះ​ មក​ពី​ស្រុក​ឱរ៉ាល់​ និង​ស្រុក​ថ្ពង​ ខេត្ត​កំពង់ស្ពឺ។

​លោក​ ចាន់​ សុខឃឿន ​តំណាង​ប្រជាពលរដ្ឋ​មក​ពី​ឃុំ​ អមលំាង​ ស្រុក​ថ្ពង​ ខេត្ត​កំពង់​ស្ពឺ​ បាន​ប្រាប់​ VOA​ ថា​ ទំហំ​ផ្ទៃដី​ទំនាស់​ដែល​ក្រុម​ហ៊ុន​ Phnom Penh Sugar កំពុង​មាន​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​៥៦១​គ្រួសារ​ គឺ​មាន​ចំនួន​ជិត២.០០០​ហិកតា។​ រីឯ​ លោក​ ផង់​ សុគិត​ តំណាង​ប្រជាពលរដ្ឋ​មកពី​ឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់​ បាន​បញ្ជាក់​ថា​ ប្រជាពលរដ្ឋជាង​៧០០​គ្រួសារ​ កំពុង​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ Kompong Speu Sugar។​ តែ​លោក​មិន​ទាន់​អាច​ឲ្យដឹង​ពី​ទំហំដី​ដែល​កំពុង​ស្ថិត​ក្នុង​ទំនាស់​នេះ​ទេ។

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​តំណាងក្រុមហ៊ុន​ Phnom Penh Sugar តែ​ទូរស័ព្ទ​រោទិ៍​ គ្មាន​អ្នក​ទទួល។​ VOA ​ក៏​មិន​អាច​ទាក់​ទង​លោក​ឧកញ៉ា​ លី យ៉ុងផាត់​ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច​ផង​ដែរ។

លោក​ សេង ឡូត​ អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ប្រាប់​ ​VOA​ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ មន្ត្រី​ក្រសួង​បាន​ទទួល​ញត្តិ​ពី​ប្រជាពលរដ្ឋហើយ​លោក​ថា​ ​ក្រសួង​នឹង​ធ្វើ​ការ​ទៅ​តាម​នីតិវិធី​សុរិយោដី​ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ។

«យើង​មាន​គណៈកម្មការ​សុរិយោដី​បី​ថ្នាក់​ជាតិ​ ថ្នាក់​ខេត្ត​ ហើយ​និង​ថ្នាក់​ក្រុង​ ស្រុក​ខ័ណ្ឌ។​ អ៊ីចឹង​គណៈកម្មការ​សុរិយោដី​ហ្នឹង​ គាត់​ដោះស្រាយ​វិវាទ​តាម​ថ្នាក់​នីមួយៗ​ គេ​មាន​នីតិ​វិធី​ មាន​គោលការណ៍​ក្នុង​ការ​ដោះស្រាយ​ ហើយ​ការ​ដោះស្រាយ​របស់​គណៈកម្មការ​សុរិយោដី​ហ្នឹង​គឺ​ ផ្អែក​លើ​ការ​សម្រុះ​សម្រួល​ ជា​យន្តការ​ធំ​ ​ហើយ​គោលការណ៍​ច្បាប់​នេះ​ ជា​បង្អែក​ហើយ។​ អ៊ីចឹង​ការ​ដោះស្រាយ​ គឺ​វា​ត្រូវ​ដោះស្រាយ​អ៊ីចឹង»។

​លោក ​អៀង​ វុទ្ធី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​ ដែល​ទទួល​បាន​ការ​ពឹង​ពាក់​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ជម្លោះ​នេះ​ ថ្លែង​ថា​ រាជរដ្ឋាភិបាល​ត្រូវ​ពន្លឿន​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ជា​លក្ខណៈ​ប្រព័ន្ធ​សម្រាប់​ជម្លោះ​ដីធ្លី​ ដែល​មាន​អាយុកាល​ប្រាំ​ឆ្នាំ​មកនេះ។​ លោក​អះអាង​ថា​ បើ​ការ​ដោះស្រាយ​នៅ​តែ​ធ្វើ​ឡើង​ ជា​លក្ខណៈ​ក្រុម​ និង​ដាច់​ដោយ​ឡែង​ពី​គ្នា​នោះ​ នោះ​ជម្លោះ​នឹង​មិន​បញ្ចប់​ទេ។

«លក្ខណៈ​ប្រព័ន្ធ​យ៉ាង​ម៉េច​ បានន័យ​ថា​ យើង​ឲ្យ​អ្នក​ដែល​ប៉ះពាល់​ទាំងអស់​ហ្នឹង​ធ្វើការ​ចុះ​ឈ្មោះ​ទៅ​ ហើយ​មាន​គណៈកម្មការ​ចម្រុះ​មក​ មាន​ខាង​រដ្ឋាភិបាល​ហើយ​និង​មាន​អ្នក​ដែល​ឃ្លាំ​មើល​ ដូចជា​ខាង​អង្គការ​ ដែល​ធ្វើការ​ទៅ​លើ​បញ្ហា​ហ្នឹង​ឲ្យ​គាត់​ជួយ​គាត់​ចូលរួមឃ្លាំមើល​ទៅ​ ក៏​ដូច​ជា​សហគមន៍​អឺរ៉ុប ​ដែល​គាត់​ចូលរួម​តាំង​ពី​ដំបូង​ដែរ។​ អ៊ីចឹង​ យើង​ធ្វើ​ជាមួយ​គ្នា​ទៅ​ ប្រហែល​ជា​រឿង​ហ្នឹង​អាច​បញ្ចប់​បាន។​ ប៉ុន្តែ​បើ​ធ្វើ​ជា​ដុំ​ ជាដុំ​អ៊ីចឹង​ វា​ពិបាក​បាន​ន័យ​ថា​ ដោះ​បាន​តែ​មួយ​ដុំ​ទៅ​ មួយ​ចំនួន​ទៅ​ ហើយ​អ្នក​ដែល​នៅ​សល់​ហ្នឹង​ ក៏​នៅ​តែ​ធ្វើ​ការ​បន្ត​ការ​តវ៉ា​ទៅ​ទៀត​ទៅ»។

ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០១០ មកពីខេត្តកំពង់ស្ពឺហែរញត្តិដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០១០ មកពីខេត្តកំពង់ស្ពឺហែរញត្តិដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

​ឧស្សាហកម្ម​ស្ករស​ផលិត​ពី​អំពៅ​នៅ​កម្ពុជា​នេះ​ ត្រូវ​គេ​ដឹង​ថា​ មាន​បញ្ហា​ចម្រូងចម្រាស​ជាច្រើន​ទាក់ទិន​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស។

ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​នេះ​ មិនមែន​កើត​មាន​តែ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​នោះ​ទេ​ វា​ថែម​ទាំង​បាន​កើត​មាន​នៅ​ខេត្ត​មួយ​ចំនួន​ទៀត​ រួម​មាន​ខេត្ត​កោះកុង​ និង​ខេត្ត​ព្រះវិហារ។​ ជម្លោះ​ជា​ច្រើន​ផ្សេងទៀត​ នៅ​បន្ត​ជាប់​គាំង​ និង​ជា​ញឹកញយ​បាន​កើត​ជា​ការ​តវ៉ា​ ដូច​ករណី​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​នេះ​ ដោយ​សារ​កង្វះ​យន្តការ​ដោះស្រាយ​ជម្លោះ​ជា​លក្ខណៈ​ប្រព័ន្ធ។​ នេះ​បើ​យោង​តាម​ក្រុម​សង្គម​ស៊ីវិល​ ដែល​តាមដាន​អង្កេត​ជម្លោះ​ដីធ្លី​ក្នុង​ឧស្សាហកម្ម​ស្ករអំពៅ៕

XS
SM
MD
LG