ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈវិនិច្ឆ័យ​ត្រូវ​បាន​ជ្រើសរើស​​​សម្រាប់​​សវនាការ​ព្រហ្មទណ្ឌ​​របស់​លោក Trump នៅ​ក្រុង​ញូវយ៉ក


អតីត​ប្រធានាធិបតី​លោក Donald Trump ចេញ​ទោ​សវនាការ​​កាត់ក្តី​លោក​នៅ​ទីក្រុង​ញូវយ៉ក។
អតីត​ប្រធានាធិបតី​លោក Donald Trump ចេញ​ទោ​សវនាការ​​កាត់ក្តី​លោក​នៅ​ទីក្រុង​ញូវយ៉ក។

គណៈវិនិច្ឆ័យ​ដែល​មាន​សមាជិក​១២រូប​ត្រូវ​បាន​ជ្រើសរើស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​កាត់ក្តីនៅ​ក្នុង​សវនការ​ក្រុង​ញូវយ៉ក ​ស្តី​ពី​សំណុំ​រឿង​សូក​លុយ​បំបិត​មាត់របស់ លោក Donald Trump ដែល​ជា​សំណុំ​រឿង​ព្រហ្មទណ្ឌ​លើកទី​១​ប្រឆាំង​នឹងអតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មួយ​រូប។ ​

សមាជិកទាំង​១២រូបនេះ​ដែលមានបុរស​៧​នាក់​និង​ស្ត្រី​៥​នាក់​ត្រូវ​បាន​ជ្រើសរើស​ឡើង​ ដើម្បីធ្វើ​ការ​ពិចារណា​កាត់​សេចក្តីទៅ​លើ​ការ​ចោទប្រកាន់​ថា​ អតីត​ប្រធានាធិបតី​អាមេរិក​ទី​៤៥លោក​Donald Trump ​បាន​បើ​ប្រើល្បិច​កលក្នុង​ឆ្នាំ​២០១៦ ​គឺ​មុន​បន្តិចមុន​ពេលលោក​ទទួល​ជោគជ័យ​ក្នុងយុទ្ធនាការ​បោះឆ្នោត​ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ ដោយ​បាន​លាក់​បាំង​លុយ​សូក​បំបិទ​មាត់ដល់នារី​២រូបកុំ​ឱ្យ​និយាយ​ប្រាប់គេ ពី​រឿង​មាន​សាហាយស្មន់​ផ្លូវភេទជាមួយ​លោក​។

ក្រុម​រដ្ឋអាជ្ញា​ចោទ​ប្រកាន់​ថា​ លោក​Trump​ បាន​លាក់​កំបាំង​ព័ត៌មានអំពី​ជីវិត​ឯកជន​របស់​លោក​ ដោយ​មិន​ឱ្យ​អ្នក​បោះឆ្នោត​ដឹង​ គឺ​មុនថ្ងៃ​បោះឆ្នោតបន្តិចកាល​ពី​៨​ឆ្នាំ​មុន។

ប៉ុន្តែ​លោក​ Trump ដែល​បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ពី​ឆ្នាំ២០១៧​ដល់​ឆ្នាំ​២០២១​ និង​ត្រូវ​បាន​គេ​សន្មត​ថានឹង​ក្លាយ​ជា​បេក្ខជនប្រធានាធិបតី​អាមេរិក​សម្រាប់​គណបក្ស​សាធារណរដ្ឋ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកនៅ​ថ្ងៃ​ទី​៥ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ បាន​បដិសេធពី​រឿង​មាន​សាហាយ​ស្មន់ និង​ការ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ចំនួន​៣៤​ករណី​ផ្សេង​ទៀត​ នៅ​ក្នុង​ដីកាចោទ​ប្រកាន់ប្រឆាំង​នឹង​រូប​លោក​កាល​ពី​មួយ​ឆ្នាំកន្លង​ទៅ។

​ប្រសិន​បើ​ត្រូវ​រក​ឃើញ​ថា​មាន​ទោស ​ ​លោក​អាច​ជាប់ពន្ធនាគារ​រហូត​ដល់​៤​ឆ្នាំ។ ​

ចៅក្រម​តុលាការ​កំពូលរដ្ឋ​ញូវយ៉ក​លោក​ Juan Merchan ​បាន​និយាយ​ថា ​ការ​ផ្តល់​សេចក្តីសន្និដ្ឋានទាញហេតុផលជា​លើក​ដំបូង​នៅ​ក្នុងសំណុំ​រឿង​នេះ​ អាច​ចាប់​ផ្តើម​នៅ​ព្រឹកថ្ងៃ​ចន្ទ​ខាង​មុខនេះ នៅ​ក្នុងសវនាការ​កាត់​ក្តី​មួយដែល​អាច​មានរយៈពេល​៦​សប្តាហ៍៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG