ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការ​រួម​​ជួប​ពិភាក្សា​គ្នា​ ខណៈ​ដែល​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដំណើរការ​ទៅមុខ


រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​លោក​ Mohammad Javad Zarif ស្តាប់​សំណួរ​នៅ​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់​លោក​ Frank-Walter Steinmer។ គណៈកម្មការ​រួម​​ជួប​ពិភាក្សា​គ្នា​ ខណៈ​ដែល​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដំណើរការ​ទៅមុខ។
រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​លោក​ Mohammad Javad Zarif ស្តាប់​សំណួរ​នៅ​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់​លោក​ Frank-Walter Steinmer។ គណៈកម្មការ​រួម​​ជួប​ពិភាក្សា​គ្នា​ ខណៈ​ដែល​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដំណើរការ​ទៅមុខ។

កិច្ចព្រម​ព្រៀងអន្តរជាតិ​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កំពុង​បោះជំហាន​ទៅមុខ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដោយ​សារ​មាន​កិច្ច​ប្រជុំ​ដំបូង​របស់​គណៈកម្មការ​រួម​ទទួល​បន្ទុក​តាមដាន​មើល​ថា​តើ​ភាគី​ទាំងពីរ​អនុវត្តតាមកិច្ច​ព្រម​ព្រៀងបាន​កម្រិតណា។​

សម័យ​ប្រជុំ​នៅថ្ងៃច័ន្ទ​នេះ​បាន​នាំ​ឲ្យ​មានការ​ជួបជុំ​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ប្រទេស​អ៊ីរ៉ង់​ និង​ក្រុម​ប្រទេស​ ដែល​រួមមាន​សហរដ្ឋ​អាមេរិក អង់គ្លេស ចិន បារាំង រុស្ស៊ី អាល្លឺម៉ង់ និង​សហគមន៍​អឺរ៉ុប​នៅ​ទីក្រុង​វីយែន ដែល​នៅ​ទីនោះ​ក្រុម​ប្រទេស​ទាំងនេះ​បាន​យល់​ព្រម​កាលពីខែ​កក្កដា​ថា​នឹង​កំហិត​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ជា​ការ​ប្តូរ​នឹង​ការ​ដក​ចេញ​ទណ្ឌកម្ម​។

ការជួប​ប្រជុំ​នេះកើត​មាន​ឡើង​បន្ទាប់​ពី​អ្វី​ដែល​គេ​ហៅ​ថា​«ទិវា​អនុម័ត‍»​កាលពីថ្ងៃ​អាទិត្យ​នៅ​ពេល​ដែល​ភាគី​ទាំងពីរ​ប្រកាន់​យក​ជំហាន​ផ្លូវការ​ដើម្បី អនុវត្ត​តាម​កិច្ចព្រម​ព្រៀងនោះ។​

គណៈកម្មការ​នេះ​មាន​គម្រោង​ជួប​ប្រជុំ​ចំនួន​បួនដង​ក្នុង​មួយ​ឆ្នាំ​ដើម្បីពិភាក្សា​ពី​បញ្ហា​ផ្សេងៗ​ដូច​ជា​ គំរូសម្រាប់​បំលែង​ម៉ាស៊ីន​ស្រាវជ្រាវ​ទឹក​ធុនធ្ងន់នៅ​តំបន់​ Arak គម្រោង​នៅ​ឯ​ការដ្ឋាន​ Fordow និង​បញ្ហា​ដែល​កើត​មាន​ឡើងពី​ការ​អនុវត្ត​ការ​លើក​លែង​ទណ្ឌកម្មនេះ។ វា​ក៏​ជា​ការ​ជួបជុំ​លើក​ទីមួយ​សម្រាប់​ភាគីទាំងពីរ​រាយការណ៍​ពី​ការ​រំលោភបំពាន​នានា​ ដែល​អាច​កើត​មាន​ឡើង​ក្នុងពេល​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ​ និង​ព្យាយាម​ដោះស្រាយ​បញ្ហា​ទាំងនោះ។

​លោក​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា​បាន​មាន​ប្រសាសន៍​កាលពីថ្ងៃ​អាទិត្យ​ថា​លោក​បាន​ចេញ​បញ្ជា​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ចាប់​ផ្តើម​រៀបចំ​លើក​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់​ហើយ។ រីឯ​សហគមន៍​អឺរ៉ុប​ក៏​បាន​អនុម័ត​ច្បាប់​មួយ​កាលពីថ្ងៃ​អាទិត្យ​ដើម្បី​អនុញ្ញាត​ឲ្យ​សមាជិក​របស់​ខ្លួន​ចាប់​ផ្តើម​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​លើក​ទណ្ឌកម្មនេះ​ផងដែរ៕

XS
SM
MD
LG