ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កំពង់ផែ Pearl Harbor ដោយ​មិន​មាន​ការ​សុំ​អភ័យទោស


លោក​នាយក​រដ្ឋ​មន្រ្តី Shinzo Abe ថ្លែង​សុន្ទរកថា នៅ​ពេល​លោក​ចូលរួម​ក្នុង​ពិធី​ប្រចាំ​ឆ្នាំ​មួយ​របស់​កងកម្លាំង​ការពារ​ខ្លួន​របស់​ជប៉ុន នៅ​មូលដ្ឋាន​ទ័ពAsaka ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃទី២៣ ខែតុលា​ ឆ្នាំ២០១៦។
លោក​នាយក​រដ្ឋ​មន្រ្តី Shinzo Abe ថ្លែង​សុន្ទរកថា នៅ​ពេល​លោក​ចូលរួម​ក្នុង​ពិធី​ប្រចាំ​ឆ្នាំ​មួយ​របស់​កងកម្លាំង​ការពារ​ខ្លួន​របស់​ជប៉ុន នៅ​មូលដ្ឋាន​ទ័ពAsaka ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃទី២៣ ខែតុលា​ ឆ្នាំ២០១៦។

នៅ​សប្តាហ៍​ក្រោយ ​លោក Shinzo Abe នាយក​រដ្ឋ​មន្រ្តី​ជប៉ុន ​ត្រូវ​គេ​រំពឹង​ថា នឹង​ចូលរួម​ក្នុង​ក្នុង​ការ​ខិត​ខំ​ប្រឹងប្រែង​ផ្នែក​ការទូត​មួយ​ដើម្បី​ផ្សះផ្សា​ពាក់ព័ន្ធ​នឹង​វិប្បដិសារី​លើ​បញ្ហា​សង្គ្រាម​ប្រទេស​របស់​លោក​កាល​ពី​អតីតកាល ​នៅ​ពេល​ដែល​លោកបំពេញ​ទស្សនកិច្ច​នៅ​កន្លែង​រំលឹក​វិញ្ញាណក្ខន្ធ​កំពង់ផែ Pearl Harbor ​នៅ​កោះ​ហាវ៉ៃ។ ​ការ​វាយ​ប្រហារ​មិន​ប្រាប់​ឲ្យ​ដឹង​ជាមុន​របស់​ជប៉ុន​ទៅ​លើ​ទីតាំង​នាវា​របស់​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​១៩៤១ ​បាន​សម្លាប់​ជន​ជាតិ​អាមេរិកាំង​ជាង​២​ពាន់​នាក់​ហើយ​បាន​ទាញ​សហរដ្ឋ​អាមេរិក​ចូល​ក្នុង​សង្គ្រាម​លោក​លើក​ទី​២។

បន្ទាប់ពី​ភាព​ឯកោ​ជាមួយ​ប្រទេស​ជិត​ខាង​នៅ​ក្នុង​តំបន់​នៅ​ឆ្នាំ​២០១៣ ​ដោយ​ការ​ទៅ​ទស្សនា​ទីសក្ការបូជា Yasukuni ​ដែល​គោរព​មនុស្ស​រាប់​លាន​នាក់​ដែល​ស្លាប់​ដោយសារ​សង្គ្រាម ក៏ប៉ុន្តែ ក៏​រួម​ទាំង​ឈ្មោះ​របស់​ឧក្រិដ្ឋជន​ជាង​មួយ​ពាន់​នាក់ មេដឹកនាំ​អភិរក្ស​និយម​ជប៉ុន​រូប​នេះ ​បាន​ដើរ​តួនាទី​ដ៏​សកម្ម​មួយ​ដើម្បី​ដោះស្រាយ​ការ​ព្រួយ​កង្វល់​ពី​ការ​ខំ​ប្រឹងប្រែង​របស់​លោក​ដើម្បី​ផ្លាស់​ប្តូរ​ឡើង​វិញ​នូវ​ប្រវត្តិសាស្រ្ត​សង្គ្រាម​ដោយ​មាន​របៀប​និយាយ​សុំ​ទោស​តិចតួច ​ហើយ​និង​បន្ធូរ​បន្ថយ​ការ​ដាក់​កម្រិត​រដ្ឋ​ធម្មនុញ្ញ​សន្តិភាព​និយម​របស់​ជប៉ុន។

លោក Grant Newsham ​អ្នក​សិក្សាស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៅ​វេទិកា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​ជប៉ុន​នៅ​ក្នុង​ទីក្រុង​តូក្យូ​និយាយ​ថា «លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ធ្វើ​ការងារ​ដ៏​ល្អ​នៅ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​នេះ។​ ខ្ញុំ​ចង់​និយាយ​ថា ​លោក​នាយក​រដ្ឋ​មន្រ្តី​មិន​បាន​សម្តែង​ទស្សនៈ​របស់​លោក​អំពី​ប្រវត្តិសាស្រ្ត​នៅ​ក្នុង​តំបន់​កាល​ពី​ពេល​ថ្មីៗ​នេះ​ ជាពិសេស​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​លោក​លើក​ទី២។ ​ហើយ​នេះ​ជា​អ្វី​ដែល​មេដឹកនាំ​ធ្វើ‍»។

លោក​ Abe ជា​អ្នក​ជាតិ​និយម​ដែល​ប្រកាន់​យក​ទស្សនៈ​បុនរាព្រឹត្តិនិយម (ធ្វើ​ការ​ផ្លាស់ប្តូរ​ទស្សនៈ) របស់​ប្រវត្តិ​សាស្រ្ត​ដែល​ពណ៌នា​ជប៉ុន​ថា មិនមែន​ជា​ចក្រព័ទ្ធ​ឈ្លានពាន​ក្នុង​សង្គ្រាម​លោក​លើក​ទី២ ក៏ប៉ុន្តែ​ជា​ប្រទេស​មួយ​ដែល​ព្យាយាម​ធ្វើ​ការ​ប្រឆាំង​ការ​ត្រួតត្រា​របស់​សហរដ្ឋ​អាមេរិក ​និង​អឺរ៉ុប​នៅ​តំបន់​អាស៊ី៕

XS
SM
MD
LG