ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ជប៉ុន​ចូល​ពិនិត្យ​ក្នុង​មន្ទីរពេទ្យ​ ខណៈ​មាន​ការ​បារម្ភ​អំពី​សុខភាព​លោក


រូបឯកសារ៖ នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោក Shinzo Abe (ស៊ីនហ្សូ អាបេ) ដើរ​ចេញពី​កន្លែង​ដែល​លោក​ទើបតែ​បាន​ថ្លែងសុន្ទរកថា នៅក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី៧៥ នៃ​ការទម្លាក់​គ្រាប់បែក​បរិមាណូ នៅ​ឧទ្យាន Hiroshima Peace Memorial Park ក្នុង​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។

លោក ​Shinzo Abe ដែល​មាន​អាយុ​៦៥​ឆ្នាំ​ ធ្លាប់​មាន​បញ្ហា​សុខ​ភាព​កាល​ពី​លើក​មុន។ លោក​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចា​កចេញពី​អំណាច​ក្នុង​ឆ្នាំ​២០០៧ បន្ទាប់​ពី​កាន់​អំណាច​បាន​មួយ​ឆ្នាំ​ ដោយ​សារ​លោក​មាន​បញ្ហា​សុខ​ភាព​ដំបៅ​ពោះ​វៀន។​​​

នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ Shinzo Abe បាន​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​មួយ​កាល​ពី​ថ្ងៃចន្ទ​ ដែល​ប្រភព​ជា​ច្រើន​និយាយ​ថា​ គឺ​លោក​ទៅ​តាម​ដាន​សុខភាព​ជា​ធម្មតា​របស់​លោក ក៏​ប៉ុន្តែ​ការ​ទៅ​ពិនិត្យ​សុខភាព​នេះ ក៏​បាន​ធ្វើ​ឲ្យ​មា​ន​ការ​ព្រួយ​បារម្ភពី​សុខភាព​របស់​លោក​ផង​ដែរ។

តាម​រូបភាព​វីដេអូ​របស់​ទូរទស្សន៍ទី​ក្រុង​តូក្យូ​បាន​បង្ហាញ​ពី​រូបភាព​រថយន្តពណ៌​ខ្មៅ​ដែល​គេ​ជឿ​ថា​ បាន​ដឹក​លោក Abe ទៅ​មន្ទីរពេទ្យ​នៃ​សាកលវិទ្យាល័យ Keio ​ក្នុង​ទី​ក្រុង​តូក្យូ។

​ការិយាល័យ​របស់​លោកនាយករដ្ឋមន្ត្រី Shinzo Abe បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ជុំ​វិញ​រឿង​នេះ ដោយ​គេ​និយាយថា ​ការ​ទៅ​ពិនិត្យ​សុខភាពរបស់​លោកនោះ​ មិន​មា​ន​ក្នុង​កម្មវិធី​ផ្លូវ​ការ​របស់​លោក​នោះ​ទេ។ លោក​នាយករដ្ឋមន្ត្រី​បាន​សម្រាក​ក្នុង​រដូវ​ក្តៅ​ ដូច​ពលរដ្ឋ​ជប៉ុន​ជា​ច្រើន​ផង​ដែរ។

លោក ​Shinzo Abe ដែល​មាន​អាយុ​៦៥​ឆ្នាំ​ ធ្លាប់​មាន​បញ្ហា​សុខ​ភាព​កាល​ពី​លើក​មុន។ លោក​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចា​កចេញពី​អំណាច​ក្នុង​ឆ្នាំ​២០០៧ បន្ទាប់​ពី​កាន់​អំណាច​បាន​មួយ​ឆ្នាំ​ ដោយ​សារ​លោក​មាន​បញ្ហា​សុខ​ភាព​ដំបៅ​ពោះ​វៀន។​

ទោះ​បី​ជា​លោក​ Abe ​ជាធម្មតាទៅសម្រាក​ក្នុង​រដូវ​ក្តៅ​នៅ​ផ្ទះ​លោក​នៅ​ជនបទ​ក្នុង​អំឡុង​ពេលនេះ​ តែ​លោកស្នាក់​នៅ​ក្នុង​ទី​ក្រុង​តូក្យូ​ក្នុង​ឆ្នាំ​នេះ ដោយសារបារម្ភ​ពី​បញ្ហា​រាត​ត្បាត​នៃជំងឺ​កូវីដ​១៩ នេះ​បើ​តាម​ការ​ឲ្យដឹង​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន Kyodo ។

លោក Abe ជា​នាយករដ្ឋមន្រ្តី​ជប៉ុន ​ដែលកាន់​អំណា​ច​យូរជាង​គេ​ក្នុង​ប្រទេស​ជប៉ុន​ ហើយ​លោកកំពុង​កាន់​អំណាច​ក្នុង​អាណត្តិ​ទី​២​របស់​លោក៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG