រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានតែងតាំងលោក Stephen Biegun អនុប្រធានក្រុមហ៊ុនផលិតរថយន្ត Ford ជាតំណាងពិសេសសម្រាប់ប្រទេសកូរ៉េខាងជើង។
អនុប្រធានប្រតិបត្តិនិងជាអតីតបុគ្គលិកសន្តិសុខជាតិនឹងចូលរួមជាមួយរដ្ឋបាលរបស់ប្រធានាធិបតីត្រាំនៅពេលដែលមានការផ្តោតការយកចិត្តយ៉ាងខ្លាំងលើការខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីបង្ខំឲ្យកូរ៉េខាងជើងរុះរើកម្មវិធីអាវុធនុយក្លែអ៊ែររបស់កូរ៉េខាងជើង។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo បានមានប្រសាសន៍ថា «វាជាត្រូវពេលវេលាសម្រាប់លោក Steve ចូលរួមជាមួយក្រុមរបស់យើង។ លោកហើយនឹងខ្ញុំនឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងនៅសប្តាហ៍ក្រោយដើម្បីធ្វើឲ្យវិស័យការទូតជឿនលឿនបន្ថែមទៀតឆ្ពោះទៅកាន់គោលបំណងរបស់យើង»។
នៅឯក្រុមហ៊ុន Ford លោក Biegun មើលការខុសត្រូវទំនាក់ទំនងអន្តរជាតិរបស់ក្រុមហ៊ុនផលិតភាពយន្ត។ លោកបាននាំបទពិសោធន៍ខាងគ្រប់គ្រងដោយបានទទួលការតែងតាំងនៅក្រុមប្រឹក្សាសន្តិសុខជាតិក្នុងរដ្ឋបាលរបស់ប្រធានាធិបតីGeorge W. Bush។ មុនចូលធ្វើការនៅសេតវិមាន លោកបានធ្វើការអស់រយៈពេល១៤ឆ្នាំជាទីប្រឹក្សាគោលនយោបាយការបរទេសរបស់សភាទាំង២គឺសភាតំណាងរាស្រ្តនិងព្រឹទ្ធសភាសហរដ្ឋអាមេរិក។
នៅក្នុងសុន្ទរកថានៅឯក្រសួងការបរទេសអាមេរិកកាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក Stephen Biegun បាននិយាយថា «បញ្ហានេះមានការលំបាក ហើយបញ្ហានេះនឹងមានការលំបាកដើម្បីដោះស្រាយ។ ក៏ប៉ុន្តែ លោកប្រធានាធិបតីបានធ្វើឲ្យមានឱកាសហើយដែលយើងទាំងអស់គ្នាត្រូវតែចាប់យកទៅតាមលទ្ធភាពដែលអាចធ្វើបានដើម្បីធ្វើឲ្យទស្សនៈសម្រាប់សន្តិភាពនៅថ្ងៃអនាគតបានយល់ដឹងដល់ប្រជាពលរដ្ឋកូរ៉េខាងជើង»៕