ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ថាមពល​របស់​ជប៉ុន​ដកខ្លួន​ពី​គម្រោង​វិនិយោគ​ឧស្ម័ន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា


រូបឯកសារ៖ ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន Eneos Holdings និង Eneos Corporation នៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន Eneos Holdings និង Eneos Corporation នៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។

ក្រុមហ៊ុន​ថាពល​ដ៏​ធំរបស់​ជប៉ុន ENEOS បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​នឹង​ដក​គម្រោង​វិនិយោគ​ឧស្ម័នចេញ​ពី​ប្រទេសមីយ៉ាន់ម៉ា​ដែលគ្រប់​គ្រង​ដោយ​ក្រុម​យោធា​ដែល​បាន​ធ្វើ​រដ្ឋប្រហារនោះ។​ ការ​ប្រកាស​នេះ​ ត្រូវ​បាន​ធ្វើ​ឡើងតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ដៃគូថៃ​និង​ម៉ាឡេស៊ី​របស់​ខ្លួន​ ក៏​បាន​ប្រកាសចាក​ចេញពី​ប្រទេស​នេះ​ផងដែរ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រុម​ហ៊ុន​ប្រេង ENEOS ជា​ក្រុមហ៊ុន​ថាមពលដ៏​ធំ​មួយ​របស់​ប្រទេស​ជប៉ុនចុង​ក្រោយ​គេ​ ដែល​បាន​ដក​ខ្លួន​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​កង​យោធា​នៃ​ប្រទេស​នេះ​ បាន​ធ្វើ​ការ​បង្ក្រាប​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង​ចាប់​តាំង​ពី​មេដឹកនាំស៊ីវិល​លោក​ស្រី Aung San Suu Kyi ត្រូវបាន​បណ្តេញ​ចេញពី​អំណាច​និង​ចាប់ឃុំ​ខ្លួន​កាល​ពី​ឆ្នាំ២០២១​កន្លង​ទៅ។

ក្រុមហ៊ុន​នេះ​ធ្វើ​គម្រោង​វិនិយោគឧស្ម័ន​នៅ​តំបន់ Yetagun ភាគ​ខាង​ជើងនៃឈូងសមុទ្រមីយ៉ាន់ម៉ា ជា​មួយ​រដ្ឋាភិបាល​ជប៉ុន​ និង​ក្រុម​ហ៊ុន Mitsubishi ផង​ដែរ។

ក្រុម​ហ៊ុនរបស់ជប៉ុន​ទាំង​នេះ​មាន​កម្មសិទ្ធិ​ភាគហ៊ុន​ប្រមាណ១៩,៣ភាគរយ​នៅទីតាំងរក​ឧស្ម័ន​នេះ​ដែលបាន​ធ្វើ​ប្រតិបត្តិការ​អស់​រយៈពេល២០ឆ្នាំមក​ហើយ។

ក្រុមហ៊ុន ENEOS និយាយ​ថា ខ្លួន​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​ដក​ខ្លួន​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ាបន្ទាប់ពី​ការ​ពិភាក្សា​គ្នា និង​ការ​ពិចារណា​ទៅ​លើ​ស្ថានភាព​បច្ចុប្បន្ន​របស់​ប្រទេស​នេះ​ ដែល​ក្នុង​នោះ​រួម​មានបញ្ហា​សង្គម​ និង​បញ្ហាសេដ្ឋកិច្ច​ដែល​ផ្អែក​ទៅ​លើ​ការ​វាយតម្លៃ​បច្ចេកទេស​នៃ​តំបន់​ឧស្ម័ន Yetagun ផង​ដែរ។

ក្រុមហ៊ុន​នេះបាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​មួយ​ថា«ការសម្រេច​ដក​ខ្លួន​នេះនឹង​ចូល​ជា​ធរមាន​ បន្ទាប់​ពី​ការយល់​ព្រម​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា»។

បើ​យោង​ទៅ​លើក្រុម​ដាន​ក្នុង​ស្រុក​មួយ​បានឲ្យ​ដឹង​ថា​ មាន​ជនស៊ីវិល​ប្រមាណ​ជាង​១៨០០​នាក់​បាន​ស្លាប់​នៅ​ក្រោម​ការបង្ក្រាប​ដោយ​កងយោធា​មីយ៉ាន់ម៉ា​ក្នុង​ពេល​កន្លង​ទៅ​ ហើយ​មនុស្ស​ជាង​១ម៉ឺន ៣ពាន់នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​ចាប់​ខ្លួន​នៅក្នុង​ប្រទេស​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG