ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​ដក​​វិធាន​គ្រាអាសន្ន​វិញ​​នៅ​ស្ទើរ​ទូទាំង​ប្រទេស


រូបឯកសារ៖ ប៉ូលិសពាក់ម៉ាសជិះកង់លើផ្លូវមួយអំឡុងពេលមានការរាតត្បាតវីរុសកូរ៉ូណា នៅក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ ប៉ូលិសពាក់ម៉ាសជិះកង់លើផ្លូវមួយអំឡុងពេលមានការរាតត្បាតវីរុសកូរ៉ូណា នៅក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។

រដ្ឋាភិបាល​ជប៉ុន​បាន​ដកវិធានការដាក់ប្រទេស​ក្នុង​គ្រា​អាសន្ន​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​នៅ​រក្សា​វិធានការ​នេះ​នៅ​រាជធានី​តូក្យូ​និង​តំបន់​មួយ​ចំនួន​ទៀត។

នាយរដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​ធ្វើ​ការ​ប្រកាស​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ពី​មន្ត្រី​ជំនាញ​រដ្ឋាភិបាលបាន​អនុញ្ញាត​ឲ្យ​ដក​វិធានការ​នេះ​នៅ​ខេត្ត​ចំនួន​៣៩​នៃ​ខេត្ត​ទាំង​៤៧​របស់​ជប៉ុន។

វិធាន​ដាក់​ប្រទេស​ជាតិ​ក្នុង​គ្រា​អាសន្នរយៈ​ពេល​៣០​ថ្ងៃ​នេះ​ត្រូវ​បាន​ដាក់ដំបូង​នៅ​តំបន់​ខ្លះ​របស់​ជប៉ុន កាល​ពី​ថ្ងៃ​ទី​៧ខែ​មេសា ហើយ​លោក Abe ថា​ការ​បន្ធូរបន្ថយ​នៅ​ពេល​នេះ​គឺ​ដោយ​សារ​ចំនួន​ករណី​ឆ្លង​ថ្មី​មាន​ការ​ថយ​ចុះ។

គិត​មក​ត្រឹម​ថ្ងៃព្រហស្បតិ៍នេះ ជប៉ុន​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ជាង១៦.០០០​នាក់​និង​អ្នក​ស្លាប់​ជាង​៦៨០​នាក់​ពី​ជំងឺ​កូវីដ១៩៕​

XS
SM
MD
LG