ខ្យល់ព្យុះទីហ្វុងដ៏ខ្លាំងមួយបានបោកបក់លើភាគខាងកើតប្រទេសហ្វីលីពីនកាលពីថ្ងៃព្រសហ្បតិ៍ ដែលនេះបានបង្កការលំបាកដល់អាជ្ញាធរក្នុងការប្រឹងប្រែងជម្លៀសពលរដ្ឋរាប់ម៉ឺននាក់ដែលត្រូវដាច់ឲ្យនៅដាច់ដោយឡែកស្រាប់ដោយសារវិធានការទប់ស្កាត់ជំងឺកូវីដ១៩។
ខ្យល់ព្យុះដែលមានឈ្មោះថា Vongfong នេះមានល្បឿនរហូតដល់១៥០គីឡូម៉ែត្រក្នុងមួយម៉ោងនិងសន្ទុះកំសួលខ្យល់រហូតដល់១៨៥គីឡូម៉ែតក្នុងមួយម៉ោង ហើយបានបោកបក់ខេត្ត Northern Samar ដោយបាននាំមកនូវខ្យល់និងភ្លៀងខ្លាំង។
ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថាអភិបាលខេត្តនេះបានសុំឲ្យអាជ្ញាធរយកអគារសាលារៀនធ្វើជាកន្លែងស្នាក់នៅសម្រាប់ពលរដ្ឋ៨០.០០០នាក់ដែលត្រូវជម្លៀសពីភូមិនានាតាមបណ្តាយឆ្នេរសមុទ្រ។
ខ្យល់ព្យុះនេះត្រូវបានគេព្យាករណ៍ថានឹងបក់កាត់តំបន់មានប្រជាជនច្រើនរបស់ហ្វីលីពីនរួមទាំងរដ្ឋធានី ម៉ានីលផង មុននឹងងាកចេញពីប្រទេសកោះនេះនៅក្នុងថ្ងៃអាទិត្យ។
ខ្យល់ព្យុះទីហ្វុង Vongfong ជាខ្យល់ព្យុះដែលមានឈ្មោះទីមួយដែលបានបោកបក់ហ្វីលីពីននៅឆ្នាំនេះ៕