ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន និង​ឥណ្ឌូណេស៊ី ​ព្រមព្រៀង​គ្នា​ពង្រឹង​ចំណង​ទាក់ទង​ផ្នែក​ការពារ​ជាតិ និង​សេដ្ឋកិច្ច


នាយករដ្ឋ​មន្រ្តី​ជប៉ុន​លោក Yoshihide Suga (ឆ្វេង) ឈរ​ទន្ទឹម​គ្នាជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo ក្នុងពេល​ស្តាប់ភ្លេង​ជាតិ នៅឯ​វិមាន​ប្រធានាធិបតី​នៅ​ក្រុង Bogor កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។ (រូបថត​ចេញ​ផ្សាយ​ដោយ​វិមាន​ប្រធានាធិបតី​ឥណ្ឌូនេស៊ី)
នាយករដ្ឋ​មន្រ្តី​ជប៉ុន​លោក Yoshihide Suga (ឆ្វេង) ឈរ​ទន្ទឹម​គ្នាជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo ក្នុងពេល​ស្តាប់ភ្លេង​ជាតិ នៅឯ​វិមាន​ប្រធានាធិបតី​នៅ​ក្រុង Bogor កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។ (រូបថត​ចេញ​ផ្សាយ​ដោយ​វិមាន​ប្រធានាធិបតី​ឥណ្ឌូនេស៊ី)

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រទេស​ជប៉ុន​និង​ឥណ្ឌូណេស៊ី​ បាន​ព្រមព្រៀង​គ្នា​ពន្លឿន​ការ​ពិភាក្សា​អំពី​ផ្នែក​ការពារ​ជាតិ​និង​ពាណិជ្ជកម្ម ដោយសារ​មាន​ការ​ព្រួម​បារម្ភ​រួមគ្នា​អំពី​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​ទូទាំង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga បាន​ជួប​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo បន្ទាប់ពី​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​ដំណើរ​ទស្សនកិច្ច​រយ:ពេល ៤ ថ្ងៃ​ទៅ​កាន់​ប្រទេស​វៀតណាម​និង​ឥណ្ឌូណេស៊ី។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេស​ដំបូង​បំផុត​របស់​លោក បន្ទាប់​ពី​លោក​បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​បន្ត​ពី​លោក Shinzo Abe កាល​ពី​ខែ​កញ្ញា​មក។

ដើម្បី​លើក​កម្ពស់​យុទ្ធនាការ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់ «ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​មាន​លក្ខណៈ​សេរី​និង​បើក​ចំហ» លោក Suga បាន​អំពាវនាវ​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការ​ធ្វើ​ដំណើរ​បែប​ជំនួញ​រវាង​ប្រទេស​ដែល​រង​គ្រោះ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ និង​សម្រប​សម្រួល​នូវ​កិច្ច​ប្រឹងប្រែង​ផ្នែក​ការពារ​ជាតិ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Joko ថា ការ​រឹត​ចំណង​ទាក់ទង​រវាង​រដ្ឋាភិបាល​ក្រុង​តូក្យូ និង​រដ្ឋាភិបាល​ហ្សាការតា ពិតជា​សំខាន់​ណាស់ ជាពិសេស​នៅ​ពេល​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​ដែល​កាន់តែ​កើនឡើង​ខ្លាំង​រវាង​សហរដ្ឋអាមេរិក​និង​ចិន៕

XS
SM
MD
LG