ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​៖ កិច្ចចរចា​ចំណាប់ខ្មាំង​ត្រូវ​ជាប់​គាំង​

សាច់ញ្ញាតិ​នៃ​ចំណាប់ខ្មាំង​ជនជាតិ​ហ្ស៊កដានី​លោក​ Muath al-Kasaesbeh បាន​ដាក់​រូប​លោក​នៅ​មុខ​កន្លែង​ជួបជុំ​មួយ​នៅ​ក្រុង​ Amman នាថ្ងៃ​ទី៣០​ ខែ​មករា​ ឆ្នាំ​២០១៥។កិច្ច​ចរចា​ជាមួយ​ក្រុម​ជន​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម នៅ​ក្នុង​ការ​ប៉ុនប៉ង​មួយ​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​អ្នកកាសែត​ជប៉ុន​ម្នាក់​និង​អ្នក​បើក​យន្តហោះ​យោធា​ជនជាតិ​ហ្ស៊កដានី​ម្នាក់​បានជាប់​គាំង។

នៅ​ថ្ងៃ​សៅរ៍​នេះ​ កិច្ច​ចរចា​ជាមួយ​ក្រុម​ជន​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម នៅ​ក្នុង​ការ​ប៉ុនប៉ង​មួយ​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​អ្នកកាសែត​ជប៉ុន​ម្នាក់​និង​អ្នក​បើក​យន្តហោះ​យោធា​ជនជាតិ​ហ្ស៊កដានី​ម្នាក់​បានជាប់​គាំង ក្នុង​ពេល​ពីរ​ថ្ងៃ​ហួស​ពេល​កំណត់​ចុង​ក្រោយ​បង្អស់​ដោយ​ក្រុម​ជន​សកម្មប្រយុទ្ធ​ដែល​បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នកទោស​ជនជាតិ​អ៊ីរ៉ាក់​ម្នាក់។​

កាល​ពី​យប់ថ្ងៃសុក្រ​ លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ Yasuhide Nakayama បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ក្រុង Amman ថា​ដំណើរ​ទៅ​មុខ​នៅ​ក្នុង​ការ​ដោះលែង​អ្នក​បើក​យន្តហោះ​លោក Mu'ath al-Kasaesbeh និង​អ្នកកាសែត​លោក​ Kenji Goto «បានជាប់គាំង​ហើយ»។

ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ បាន​គំរាម​កំហែង​សម្លាប់​លោក Kasaesbeh ប្រសិន​បើ​អាជ្ញាធរ​ហ្ស៊កដានី​ មិន​ដោះលែង​អ្នកទោស​ជនជាតិ​អ៊ីរ៉ាក់​ម្នាក់​គឺ​អ្នកស្រី​ Sajida al-Rishawi មិន​ហួស​ពី​ពេល​ថ្ងៃ​លិចកាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​អ្នកស្រី​ Rishawi ឋិត​នៅ​ក្នុង​ចំណោមជន​ត្រូវ​ប្រហារជីវិត​នៅ​ក្នុង​ប្រទេស​ហ្ស៊កដានី​ ដោយសារ​ការ​ពាក់ព័ន្ធ​នៅក្នុង​ការ​បំផ្ទុះ​គ្រាប់បែកដ៏​ប្រល័យ​កាល​ពី​ឆ្នាំ២០០៥​ក្នុង​ក្រុង​Amman។

ប្រទេស​ហ្ស៊កដានី​ បាន​និយាយ​ថាខ្លួន​នឹង​ដោះលែង​អ្នកស្រី​ Rishawi ដរាប​ណា​មាន​ភស្តុតាង​ថា​អ្នកបើក​យន្តហោះខ្លួន​ ដែល​យន្តហោះ​ប្រតិកម្ម​របស់​លោក​បាន​ធ្លាក់​នៅ​ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​ខែ​មុននៅ​រស់​នៅ​ឡើយ។​ប្រទេស​ ហ្ស៊កដានី​បាន​និយាយ​ថា​ខ្លួន​មិន​បាន​ទទួល​ភស្តុតាង​ពី​ក្រុម​អ្នក​ចាប់​ចំណាប់ខ្មាំង​ទេ​៕

XS
SM
MD
LG