ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​បង្ហាញ​ក្តី​កង្វល់​យ៉ាង​ខ្លាំង​ជុំវិញ​របាយការណ៍​ចារកម្ម​ពី​ស.រ.អា

នាយក​រដ្ឋ​មន្រ្តីជប៉ុន Shinzo Abe ​បាន​សម្តែង​នូវការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​អំពី​ការ​ចោទ​ប្រកាន់​ថា ​ស.រ.អា​បាន​ធ្វើ​ចារកម្ម​លើ​មន្រ្តី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ និង​ក្រុម​មន្រ្តី​ពាណិជ្ជកម្ម។

​លោកនាយករដ្ឋ​មន្រ្តី Abe ​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បញ្ហា​នេះ​ក្នុង​អំឡុង​ពេល​នៃ​ការ​ហៅ​ទូរស័ព្ទ​ជាមួយ​លោក​អនុប្រធានា​ធិបតី​ស.រ.អា Joe Biden ​នេះ​តាម​ការ​បញ្ជាក់​របស់​លោក Yoshihide Suga ​អ្នកនាំ​ពាក្យកំពូល​របស់​រដ្ឋាភិបាល​ជប៉ុន។

លោក Yishihide Sugaបាន​ដកស្រង់​សម្តី​របស់​លោក​នាយករដ្ឋ​មន្រ្តី Abe ​ដែល​បាន​ប្រាប់​លោក​អនុប្រធានា​ធិបតី Biden ថា «ប្រសិន​បើ​វា​ជា​ការ​ពិត​ដែល​បុគ្គល​ជប៉ុន​ទាំងអស់​នោះ​ជា​ទិស​ដៅ​នៃ​ការ​ធ្វើ​ចារកម្មនោះ ​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​មាន​ការ​រង្គោះ​រង្គើ​ដល់​ទំនាក់​ទំនង​នៃ​ការ​ទុក​ចិត្ត​ក្នុង​សម្ព័ន្ធភាព​របស់​យើង ហើយ​ខ្ញុំ​សូម​សម្តែង​នូវ​ការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង‍»។

លោក Suga ​បាន​និយាយ​បន្ត​ទៀត​ថា ​លោក​អនុប្រធានា​ធិបតី​ស.រ.អា Joe Biden បាន​សុំ​អភ័យទោស​អំពី​បញ្ហា​នេះ ​ដោយ​និយាយ​ថា ​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​ក្នុង​ប្រទេស​ជប៉ុន។ លោក​មិន​បាន​និយាយ​ថា តើ​លោក Biden ​បាន​បញ្ជាក់​ពីចារកម្ម​នេះ​ពិត​ដែរ ​ឬ​ទេ។

បណ្តាញ​ព័ត៌មាន WikiLeaks ​បាន​ចេញ​ផ្សាយ​ឯកសារ​កាល​ពី​សប្តាហ៍មុន ​ដែលខ្លួន បាន​បង្ហាញ​ថា ​ស.រ.អា​បាន​ធ្វើ​ចារកម្ម​លើ​ក្រុម​ហ៊ុន ​ក្រសួងរដ្ឋាភិបាល​ និង​បុគ្គល​ចំនួន​៣៥​នាក់​នៅ​ក្នុង​ប្រទេស​ជប៉ុន។

WikiLeaks ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​ការ​លួច​ស្តាប់​ទូរស័ព្ទ​បាន​ជាប់​ទាក់ទិន​នឹង​ប្រធាន​បទ​នានា​ដូចជា ទំនាក់ទំនង​រវាង​ស.រ.អា ​និង​ជប៉ុន ​ការ​ចរចា​ពាណិជ្ជកម្ម និង​យុទ្ធសាស្រ្ត​នៃ​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ។ បណ្តាញ WikiLeaksនោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ការ​ស៊ើប​ការណ៍​សម្ងាត់​នោះ​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០០៦ ​ដែល​ជា​អាណត្តិ​ទី​មួយ​របស់​នាយករដ្ឋ​មន្រ្តី Abe៕

XS
SM
MD
LG