ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​កំពុង​ជជែក​ដេញ​ដោល​លើ​សេចក្តី​ព្រាង​ច្បាប់​ការពារ​ប្រទេស


Japan's Prime Minister Shinzo Abe, center, speaks to reporters at his official residence in Tokyo, July 17, 2015.
Japan's Prime Minister Shinzo Abe, center, speaks to reporters at his official residence in Tokyo, July 17, 2015.

រដ្ឋាភិបាល​ជប៉ុន ​កំពុង​ធ្វើឲ្យ​មាន​ការ​វិវត្ត​ទៅ​មុខ​នូវ​សេចក្តី​ព្រាង​ច្បាប់​សន្តិសុខ​ដ៏​ចម្រូង​ចម្រាស​មួយ ដែល​នឹង​អនុញ្ញាត​ឲ្យ​កងទ័ព​ប្រយុទ្ធ​នៅ​បរទេស​ជា​លើក​ទី​មួយ​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២​មក។

លោក​នាយករដ្ឋ​មន្រ្តី Shinzo Abe ​និង​ក្រុម​អ្នកគាំទ្រ​លោក​និយាយ​ថា ​ជប៉ុន​ត្រូវ​តែ​បង្កើនទំហំ​ និង​កម្លាំង​យោ​ធា​របស់​ខ្លួន​ ដើម្បី​ទប់​ទល់​ការ​គម្រាម​កំហែងដ៏​ខ្លាំង​ពី​ប្រទេស​នានា​ដូចជា ​ប្រទេស​ចិន​ និង​កូរ៉េខាង​ជើង​ដែល​កំពុង​បង្កើន​សមត្ថភាព​ខាង​យោ​ធា​ និង​នុយក្លេអ៊ែរ​បស់​ខ្លួន។

លោក​នាយក​រដ្ឋមន្រ្តី Abeបាន​និយាយ​អំពី​វិធានការ​សន្តិសុខ​ថ្មី​ថា «ស្ថានភាព​សន្តិសុខ​ជុំវិញ​ប្រទេស​ជប៉ុន ​កំពុង​ក្លាយ​ជាការ​ប្រឈម​កាន់​តែ​ខ្លាំង​ឡើង។ ដោយ​សារ​បញ្ហានេះ ​វា​ជា​សេចក្តី​ព្រាង​ច្បាប់ដ៏​សំខាន់​ ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ជន​ជាតិ​ជប៉ុន​ និង​ការពារ​ប្រទេស​ឲ្យ​ចេញ​ផុត​ពី​សង្គ្រាម‍»។

ឯកសារ​ថ្មី​របស់​ក្រសួងការ​ពារ​ប្រទេស​ជប៉ុន ​ដែល​មានចំណង​ជើង​ថា «វិស័យ​ការពារ​ប្រទេស​របស់​ជប៉ុន​ឆ្នាំ​២០១៥‍» បាន​សង្កត់​ពី​ការ​បង្ក​ហេតុ​របស់​ចិន​ និង​ការ​ខំ​ប្រឹងប្រែង​ដើម្បី​ទាម​ទារ​យក​ដែន​សមុទ្រ​ ដែល​មាន​ជម្លោះ​ក្នុង​តំបន់​សមុទ្រចិន​ខាង​កើត ដែល​រួម​មាន​ការ​ស្ថាបនា​កន្លែងបូម​ឧស្ម័ននៅ​ក្នុង​សមុទ្រ‍»។

របាយការណ៍​នោះ ​បាន​ថ្លែង​ថា«ប្រទេស​ចិន ​ជាពិសេស​ពាក់ព័ន្ធជម្លោះអំពី​បញ្ហា​ផ្លូវ​នាវាចរណ៍ ​បាន​បន្តធ្វើ​សកម្មភាពគឃ្លើន​ ​ដែល​រួម​មាន​ការ​ប៉ុនប៉ងធ្វើ​ការ​ផ្លាស់​ប្តូរ​ស្ថានការណ៍​ដោយ​ការ​បង្ខំ ​ហើយ​បាន​ប្រុងប្រៀប​ធ្វើ​ការ​ទាមទារ​លក្ខណៈ​ឯកតោ​ភាគីដោយ​គ្មាន​ការ​សម្រប​សម្រួល‍»។

ចិន​ និង​កូរ៉េខាង​ត្បូង​បាន​រិះគន់​សេចក្តី​ព្រាង​ច្បាប់​សន្តិសុខថ្មី​របស់​ជប៉ុន។ លោកស្រី Hua Chunying អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន ​បាន​ជំរុញ​ឲ្យ​ជប៉ុន​ប្រកាន់​គោល​នយោបាយ​អភិវឌ្ឍន៍​ប្រកប​ដោយ​សន្តិវិធី‍៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG