ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ James Comey​ នឹង​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​​គណៈ​កម្មា​ធិការ​នៃ​សភា​តំណាង​​រាស្ត្រ​អាមេរិកាំង


រូបឯកសារ៖ លោក James Comey អតីត​ប្រធាន​ FBI ថ្លែង​ទៅ​កាន់​គណៈកម្មាធិការ​ស៊ើប​អង្កេត​របស់​ព្រឹទ្ធសភា កាល​ពី​ឆ្នាំ​២០១៧។

លោក​ James Comey ​អតីត​នាយក ​FBI​ មាន​កំណត់​នឹងផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈ​កម្មា​ធិការ​ទទួល​បន្ទុក​ការ​ត្រួត​ពិនិត្យ​កិច្ចការ​តុលាការ​នៃ​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​នៅ​ថ្ងៃ​សុក្រ​នេះ​ នៅ​ក្រោយ​ពេល​លោក​បាន​បដិសេធ​ជា​ច្រើន​ខែ​មក​ហើយ។

កាល​ពី​ខែ​មុន​ គណៈ​កម្មា​ធិការ​នេះ​បាន​កោះ​អញ្ជើញ​លោក ​Comey ​ឱ្យ​ផ្តល់​សក្ខីកម្មអំពី​ការ​ស៊ើប​អង្កេតស្តី​ពី​ចំណង​ទាក់​ទង​របស់​ពួក​អ្នក​ឃោសនា​បោះ​ឆ្នោត​ឱ្យ​លោក​ ដូណាល់ ត្រាំ​ នឹង​ប្រទេស​រុស្សី​ និង​អំពីសារ​អេឡិច​ត្រូនិច​ (emails) របស់​លោកស្រី​ ហ៊ីឡារី គ្លីនតុន​ (Hillary Clinton)។​

លោក ​Comey​ បាន​និយាយ​បង្ហាញ​ហេតុផល​ថា​ ការ​ស៊ើប​អង្កេត​ដឹក​នាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​ទៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដោយ​ FBI ​មាន ទាក់​ទិន​នឹង​រឿង​នយោបាយ។​

លោក ​Comey ​បាន​និយាយ​នៅ​ក្នុង​សារ​ទ្វីធ័រ​ (twitter)​ កាលពី​ថ្ងៃ​បុណ្យ​ថ្លែង​អំណរគុណ​ (Thanksgiving)​ ថា​លោក​ប្រហែល​មិន​បង្ហាញ​ខ្លួន​ទេ​ប្រសិន​បើ​ការ​ធ្វើ​សម្ភាសន៍​នេះ​មិន​ត្រូវ​ធ្វើជា​សាធារណៈ​ទេ​នោះ។​

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​នៅ​តែ​រីករាយ​នឹង​ឆ្លើយ​នឹង​សំណួរ​ទាំង​អស់។​ ក៏​ប៉ុន្តែ​ខ្ញុំ​នឹង​ទប់​ទល់​នឹង​ការ​សាកសួរ​ដោយ​បិទ​ទ្វារ​ ពី​ព្រោះ​ខ្ញុំ​បាន​ឃើញ​គ្រប់​គ្រាន់​ហើយ​នូវ​ការ​បញ្ចេញ​នាំ​ឱ្យ​គេ​ដឹង​ឮ​និង​ការ​បំភ្លៃ»។ លោក​ Comey​ បាន​ថ្លែងបន្ថែម​ថា៖ «សូម​មាន​សវនាការ​មួយ​ហើយ​អញ្ជើញ​មនុស្ស​គ្រប់​គ្នា​ឱ្យ​មក​មើល។"

ក៏​ប៉ុន្តែលោក​ Comey​ រារែក​ដល់​ការ​ធ្វើសម្ភាសន៍​ដោយ​បិទ​ទ្វារ​នៅ​ក្រោយ​មាន​ការ​សន្យា​ថា​ អត្ថបទ​ជា​លាយ​លក្ខណ៍​អក្សរ​នៃ​ការ​ធ្វើសម្ភាសន៍​នេះនឹង​ត្រូវ​ចេញ​ផ្សាយ​ជា​សាធារណៈ​ក្នុង​ពេល​២៤​ម៉ោង​បន្ទាប់​មក៕

XS
SM
MD
LG