ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Simone Gbagbo ត្រូវ​តុលាការ​កាត់​ទោសឲ្យ​ជាប់​គុក​​២០​ឆ្នាំ​ចំពោះ​តួនាទី​នៅ​ក្នុង​អំពើ​ហិង្សា​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១១


អតីត​ជំទាវ​ទី​មួយ​នៅ​កូត​ឌីវ័រ​លោកស្រី​ Simone Gbagbo គ្រវីដៃ​ នៅ​ពេល​ដែល​លោក​ស្រី​មក​ដល់​តុលាការ​យុត្តិធម៌​ក្រុង​ Abdijan នា​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
អតីត​ជំទាវ​ទី​មួយ​នៅ​កូត​ឌីវ័រ​លោកស្រី​ Simone Gbagbo គ្រវីដៃ​ នៅ​ពេល​ដែល​លោក​ស្រី​មក​ដល់​តុលាការ​យុត្តិធម៌​ក្រុង​ Abdijan នា​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

លោកស្រី Simone Gbagbo ភរិយា​អតីតប្រធានា​ធិបតី​នៃ​ប្រទេស​កូតឌីវ័រ ​បាន​ត្រូវ​តុលាការ​កាត់​ទោសឲ្យ​ជាប់​គុក២០​ឆ្នាំ​ចំពោះ​តួនាទី​របស់​លោកស្រី​នៅ​ក្នុង​អំពើ​ហិង្សា​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១១។

នៅ​ថ្ងៃ​អង្គារនេះ​ តុលាការ​ក្នុង​ទីក្រុង Abidjan ​បាន​រក​ឃើញ​កំហុស​របស់​លោកស្រីGbagbo ​ពី​ការ​ធ្វើ​ឲ្យ​អន្តរាយ​សន្តិសុខ​រដ្ឋ​ និង​ការរៀប​ចំ​ជន​អន្ធពាល​ប្រដាប់​អាវុធនៅ​ក្នុង​អំពើ​ហិង្សា​មួយ​ ដែលបាន​ធ្វើ​ឲ្យ​មនុស្ស៣​ពាន់​ស្លាប់​។​លោកស្រី និង​លោក Laurent Gbagbo ​ដែល​ជា​ប្តី​របស់​គាត់​មាន​ជម្លោះ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១០​ ដែល​បាន​ផ្តល់​ជ័យ​ជម្នះ​ទៅ​លើ​លោក Alassane Ouattara ដែល​ជា​គូ​ប្រកួតប្រជែង​របស់​លោក Gbagbo។

​កាល​ពី​ខែ​ធ្នូឆ្នាំ​ទៅ ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ (ICC) ​បាន​និយាយ​ថា កូតឌីវ័រ ​ត្រូវ​តែ​ប្រគល់ភរិយាអតីត​ប្រធានា​ធិបតី​ ដើម្បី​ប្រឈម​ការ​ចោទ​ប្រកាន់​ពីបទ​ប្រល័យ​ពូជ​សាសន៍​ដោយ​សារ​សង្គ្រាម​ស៊ី​វិល​នៅ​ក្នុង​ប្រទេស​នោះ។

កាល​ពី​មុន​ ប្រទេស​កូតឌីវ័រ​បាន​ច្រាន​ចោល​ការ​ប្រគល់​លោកស្រី​ទៅ​ឲ្យ​តុលាការ​ទីក្រុង​ឡាអេរ៍​ ដោយ​ចង់​ធ្វើ​ការ​កាត់​ទោសលោកស្រី​នៅតុលាការ​ក្នុង​ប្រទេសវិញ។

កាល​ពី​ខែ​កញ្ញា រដ្ឋាភិបាល​កូតឌី​វ័រ ​បាន​បញ្ជូន​ការ​ជំទាស់​ប្រឆាំងខាង​ផ្លូវ​ច្បាប់ទៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ដែល​ស្នើ​សុំ​លោកស្រី​ Gbagbo។ ការ​សម្រេច​របស់​តុលាការ​នៅ​ខែ​ធ្នូ ​បាន​បដិសេធ​ការ​ជំទាស់​ប្រឆាំង​នេះ។

អតីត​ប្រធានា​ធិបតី Gbagbo ​និង​លោក Ble Goude ​មេដឹកនាំ​យុវជន ​បាន​ស្ថិត​នៅ​ក្នុងមជ្ឈមណ្ឌល​ឃុំ​ឃាំង​របស់​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ ICCរួ​ច​ទៅ​ហើយ៕

XS
SM
MD
LG