រដ្ឋាភិបាលអ៊ីតាលីកាលពីថ្ងៃចន្ទ ទី១៨ ខែកញ្ញា បានអនុម័តវិធានការនានាដើម្បីស្ថាបនាមណ្ឌលឃុំឃាំងជនចំណាកស្រុក និងដែលអនុញ្ញាតឱ្យបញ្ជូនចេញវិញភ្លាមៗនូវជនទាំងឡាយដែលសុំសិទ្ធិជ្រកកោនមិនបានសម្រេច។ ប្រទេសអ៊ីតាលីកំពុងប្រឈមនឹងកំណើនយ៉ាងខ្លាំងរបស់ក្រុមជនចំណាកស្រុកដែលបានមកដល់កោះ Lampedusa ដ៏តូចរបស់ខ្លួននៅសមុទ្រមេឌីទែរ៉ាណេ។ គ្រាន់តែនៅឆ្នាំនេះ មនុស្សជាង២.០០០នាក់បានស្លាប់នៅក្នុងដំណើរដ៏គ្រោះថ្នាក់ឆ្លងសមុទ្រពីទ្វីបអាហ្វ្រិកមកកាន់ទ្វីបអឺរ៉ុប។ នេះបើយោងតាមអង្គការសហប្រជាជាតិ។ លោក Henry Ridgwell ជូនសេចក្តីរាយការណ៍ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ អ្នកស្រី ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕