ប្រទេសអ៊ីតាលីបានបិទស្ថានទូតខ្លួននៅក្នុងប្រទេសលីប៊ី ហើយបានបញ្ជូនក្រុមបុគ្គលិកស្ថានទូតត្រទ្បប់ទៅប្រទេសវិញនៅពេលមានអំពើហិង្សាជាបន្តបន្ទាប់នៅក្នុងប្រទេស ដែលស្ថិតក្នុងប៉ែកខាងជើងនៃទ្វីបអាហ្វ្រិកមួយនេះ។
ក្រុមអ្នកការទូតអ៊ីតាលី ជាបេសកកម្មអឺរ៉ុបចុងក្រោយគេបង្អស់ដែលនៅសេសសល់ក្នុងប្រទេសលីប៊ី។ រដ្ឋាភិបាលពីរប្រជែងគ្នានិងក្រុមជីវពលច្រើនក្រុមបានប្រយុទ្ធគ្នាក្នុងការដណ្តើមអំណាចដ៏ប្រល័យចាប់តាំងពីការស្លាប់របស់មេដឹកនាំឈ្មោះ Moammar Gadhafi កាលពីឆ្នាំ២០១១មក។
លោករដ្ឋមន្ត្រីការបរទេសអ៊ីតាលី Paolo Gentiloni បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ស្ថានភាពចុះដុនដាបនៅក្នុងប្រទេសលីប៊ីបានធ្វើឱ្យការបិទស្ថានទូតជាការចាំបាច់»៕