ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​បន្ត​ការ​វាយ​ប្រហារ​លើ​តំបន់​ហ្កាហ្សា​ខណៈ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​ជាង​៨០០​នាក់


ជនជាតិ​ប៉ាឡេស្ទីន​ពិនិត្យ​មើល​ការ​ខូចខាត​ពី​ការ​ទម្លាក់​គ្រាប់បែក​របស់​អ៊ីស្រាអែល​នៅ​ក្រុង​ហ្គាហ្សា​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៤។
ជនជាតិ​ប៉ាឡេស្ទីន​ពិនិត្យ​មើល​ការ​ខូចខាត​ពី​ការ​ទម្លាក់​គ្រាប់បែក​របស់​អ៊ីស្រាអែល​នៅ​ក្រុង​ហ្គាហ្សា​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៤។

ប្រទេស​អ៊ីស្រាអែល​បន្ត​ការ​វាយ​ប្រហារ​យោធា​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់​ ដោយ​ទម្លាក់​គ្រាប់បែក​លើ​គេហដ្ឋាន​ជា​ច្រើន​ខ្នង​ក្នុង​តំបន់​ហ្កាហ្សាស្ទ្រីព​ (Gaza Strip) នៅ​ថ្ងៃ​សុក្រ​នេះ ក្នុង​ខណៈ​ពេល​ដែល​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​សម្រុះសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​នៅ​បន្ត​នៅ​ឡើយ។​

មន្ត្រី​ប៉ាឡេស្ទីន​និយាយ​ថា ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​សម្លាប់​នៅ​ថ្ងៃ​សុក្រ​នេះ​មាន​បុរស​អ្នក​ឃោសនា​ក្រុម​អ៊ីស្លាម​ជីហាដ​ និង​កូនប្រុស​ពីរ​នាក់​របស់​គាត់។ ការ​ស្លាប់​នេះ​បន្ថែម​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​រហូត​ដល់ជាង​៨០០​នាក់​ហើយ​នៅ​តំបន់​ហ្កាហ្សាស្ទ្រីព។

​ក្រុម​សន្តិសុខ​របស់​អ៊ីស្រាអែល​គ្រោង​នឹង​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​សម្រេច​ថា​តើ​ត្រូវ​ពង្រីក​យុទ្ធនាការ​យោធា​ដែល​មាន​រយៈ​ពេល​១៨​ថ្ងៃ​មក​ហើយ​នេះ​ឬ​ក៏​ត្រូវ​ស្វែង​រក​ការ​ឈប់​បាញ់​គ្នា​រយៈពេល​៥​ទៅ​៧​ថ្ងៃ​ដើម្បី​ទុក​ពេល​ចរចា​គ្នា។​

ផែន​ទី​តំបន់​ Gaza Strip ដែល​នៅ​ដាច់​ពី​ដែនដី West Bank របស់​ប៉ាឡេស្ទីន​ដូច​គ្នា។
ផែន​ទី​តំបន់​ Gaza Strip ដែល​នៅ​ដាច់​ពី​ដែនដី West Bank របស់​ប៉ាឡេស្ទីន​ដូច​គ្នា។

នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ​ជនជាតិ​ប៉ាឡេស្ទីន​នៅ​តំបន់​វ៉េសប៊ែង (West Bank) បាន​ដាក់​ផែនការ​ធ្វើ​បាតុកម្ម​មហាជន​ដើម្បី​សម្តែង​សាមគ្គី​ភាព​ដល់​អ្នក​ដែល​រស់​នៅ​តំបន់​ហ្កាហ្សា។

កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​មាន​ជន​ជាតិ​ប៉ាឡេស្ទីន​យ៉ាង​ហោច​ណាស់​ចំនួន​ម្នាក់​ដែរ​ត្រូវ​បាន​សម្លាប់​និង​មាន​១៥០​នាក់​ទៀត​រងរបួស​ក្នុង​អំឡុង​ពេល​វាយ​ប្រយុទ្ធគ្នា​ជាមួយ​នឹង​កងកម្លាំង​អ៊ីស្រាអែល​នៅ​ឯ​កន្លែង​ជួប​ជុំ​តវ៉ា​ដ៏​ធំមួយ​ខាង​ក្រៅ​ទីក្រុង​ហ្សេរ៉ុយ​សាឡឹម។ មាន​ជន​ជាតិ​ប៉ាឡេស្ទីន​រាប់​ពាន់​នាក់​បាន​ដើរ​តវ៉ា​ពី​តំបន់​រ៉ាម៉ាឡា​ឆ្ពោះ​ទៅ​តំបន់​ហ្សេរ៉ុយសាឡឹម​ខាង​កើត​ ហើយ​ក្រុម​អ្នក​សង្កេតការណ៍​ឃើញ​ថា​នេះ​ជា​ការតវ៉ា​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​វ៉េសប៊ែង​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ។ ការ​បះបោរ​ក៏​កើត​មាន​ឡើង​នៅ​ទី​ក្រុង​ណាប្លឹស​ បេតត្លេហែម​និង​ទីក្រុង​ចាស់​នៃ​ក្រុង​ហ្សេរ៉ុយសាឡឹម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG