ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​ និង​ក្រុម​ហាម៉ាស​​​​​​ចាប់ផ្ដើម​បទ​ឈប់​បាញ់​គ្នា​បណ្ដោះអាសន្ន


ជន​​​ជាតិ​​​ប៉ាឡេស្ទីន​​​ជា​​​ច្រើន​​​នាក់​​​​​​កំពុង​​​រង់ចាំ​​​ដើម្បី​​​ដក​​​ប្រាក់​​​ពី​​​ធនាគារ​​​មួយ​​​ស្ថិត​​​​​ក្នុង​​​តំបន់​​​ហ្គាហ្សា​​​កាលពី​​​ខែ​​​ កក្កដា​​​ឆ្នាំ​​​ ២០១៤។
ជន​​​ជាតិ​​​ប៉ាឡេស្ទីន​​​ជា​​​ច្រើន​​​នាក់​​​​​​កំពុង​​​រង់ចាំ​​​ដើម្បី​​​ដក​​​ប្រាក់​​​ពី​​​ធនាគារ​​​មួយ​​​ស្ថិត​​​​​ក្នុង​​​តំបន់​​​ហ្គាហ្សា​​​កាលពី​​​ខែ​​​ កក្កដា​​​ឆ្នាំ​​​ ២០១៤។

អាជ្ញាធរ​អ៊ីស្រាអែល​និយាយ​ថា​ ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស​ នៅ​តំបន់​ហ្កាហ្សា​បាន​បាញ់​កាំភ្លើង​ត្បាល់​ចំនួន​បីគ្រាប់​ចូល​ក្នុង​ទឹក​ដី​របស់​ខ្លួន​ ​បន្ទាប់​ពី​បទ​ឈប់​បាញ់​គ្នា​រវាង​ភាគី​ទាំង​ពីរ​ ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ ​ភាគីទាំង​សង​ខាង​យល់​ព្រម​ផ្អាក​ឈប់​បាញ់​គ្នា​នេះ​ជា​ថ្នូរ​នឹង​ជំនួយផ្នែក​មនុស្ស​ធម៌​។

​ក្រុម​យោធា​និយាយ​ថា​ គ្រាប់​ផ្លោង​ទាំង​នោះ​បាន​ធ្លាក់​ចូល​ក្នុងតំបន់​អេសកូល ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អ៊ីស្រាអែល​។ អ៊ីស្រាអែល​បាន​ព្រមាន​ថា​នឹង​ឆ្លើយតប​វិញដោយ​ប្រើ​កម្លាំង​ប្រសិន​បើ​ ​ក្រុម​ហាម៉ាសរំលោភ​បទ​ឈប់​បាញ់​គ្នា​នោះ​។​

នៅ​មុន​ពេល​ដែល​ផ្អាក​ការ​បាញ់​គ្នា​នេះ​ ក្រុម​យោធា​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​តាម​អាកាស​ដោយ​បាញ់​ចំ​គោល​ដៅ​ចំនួន​៣៧​ក្នុង​តំបន់​ហ្កាហ្សា ហើយបាន​បញ្ឈប់​ការ​ប៉ុនប៉ង​វាយ​ប្រហារ​ដោយ​ខ្មាន់​កាំភ្លើង​របស់​ក្រុម​ហាម៉ាស់​ចំនួន​១៣​នាក់​ ដែល​បាន​លប​ចូល​ប្រទេស​អ៊ីស្រាអែល​ភាគ​ខាង​ត្បូង​តាម​ផ្លូវ​ក្រោម​ដី។

ជនជាតិ​ប៉ាឡេស្ទីន​សរុប​ចំនួន​ ២២៧​ នាក់​បាន​ស្លាប់​ដោយសារ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ចាប់តាំង​ពី​សប្ដាហ៍​មុន​មក។នេះ​បើ​យោង​តាម​មន្ត្រី​សុខាភិបាលរបស់​ប្រទេស​ប៉ាឡេស្ទីន​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG